ភាគទី១០ : អ្នកប្រុសហេតុអីក៏នាំខ្ញុំមកទីនេះ !!
______________លុះរំលងអធ្រាត្រក្រោយពីឆុតឆាកសង្រ្គាមបានបញ្ចប់ទៅដោយមានភាពមិនថ្នាក់ថ្នមពីសំណាក់លោកម៉ាហ្វៀលឃោឃៅដោយមិនសំចៃប្រណីដល់រូបរាងកាយស្តើងតូចច្រឡឹងដេកសន្លប់នៅលើពូកឯនេះសោះថេហ្យុងត្រូវបានគេងលង់លក់សន្លប់ស្ងាត់មាត់ដោយផ្ទៃមុខពោលពេញដោយដាបទឹកនេត្រាការពីរប៉ុន្មានម៉ោងមុននេះនាយតូចយំរីងរៃសុំអង្វរនាយក្រាស់អោយថ្នាក់ថ្នមតែគ្មានបានផលទាល់តែសោះនាយសម្រុកៗរហូតដល់ថ្នាក់នាយតូចអួលណែននិយាយមិនចេញបានត្រឹមដេកបង្អូរទឹកនេត្រារលាក់បោកខ្ទប់តាមអ្នកខាងលើប៉ុណ្ណោះឯង
« សឺត !! សន្លប់ហើយហេស៎មិនទាន់ដល់ទាបភ្លឺផង » នាយក្រាស់ដកកូនប្រុសចេញពីក្នុងភាពទន់ជ្រាយរាងតូចដោយញើសជោគពេញដងខ្លួននាយក្រាស់ចំកោងទៅថើបថ្ងាសថេហ្យុងបន្តិចរួចក៏ស្រដីបន្តទាំងញញឹមចុងមាត់សើរៗ
« មួយរាត្រីនៅយប់នោះគឺយើងចងចាំមិនភ្លេចទាំងសម្លេងមុខមាត់ភាពសុខស្រួលដែលឯងផ្តល់ដោយយើងគឺវាពិសេសខ្លាំងណាស់ » នាយច្រត់ដៃក្បែរនាយតូចដៃម្ខាងទ្រក្បាលឯងដៃម្ខាងទៀតលើមកអង្អែលផ្ទៃមុខរាងតូចទាំងរៀបរាប់ពីអារម្មណ៍របស់នាយដែលបានទទួលពីថេហ្យុងធ្វើអោយចាំមិនដែលភ្លេចម្តងណាឡើយ
ក្រោយពីបូរបាច់តែម្នាក់ឯងអស់ចិត្តហើយជុងហ្គុគតាមក្រសោបបីរាងកាយនាយតូចទៅងូតទឹកកសម្អាតខ្លួនជាមួយគ្នាចំណាយពេល១០នាទីនាយក្រាស់ក៏ងូតទឹករៀបចំខ្លួនស្លៀកពាក់រួចរាល់ហើយក៏បានទៅរុសរើសម្លៀកបំពាក់ថេហ្យុងមកពាក់បិទបាំងអោយរាងតូចផងដែលសឹមនាយបីត្រកងកាយតូចដាក់ក្នុងរង្វង់ដៃសំដៅចាកចេញពីខុនដូរមួយនេះទាំងម្ចាស់រាងកាយនេះកំពុងបាត់បង់ស្មារតីសន្លប់ស្តូកទន់ខ្លួនល្អូក
« អៅចៅហ្វាយ ចុះមកហើយហេស៌ » ឆឹងសុីដែលឈរយាមកាមនៅខាងក្រោមឯណ្ណោះការបើឃើញចៅហ្វាយចុះមកហើយក៏ភ្ញាក់អោយព្រើតព្រោះនាយក្រាស់មិនមែនចុះមកតែខ្លួនទទេឡើយគឺពាំនាំថេហ្យុងមកជាមួយដែល
« ហ្ហឹម ! » នាយក្រាស់ងក់ក្បាលបន្តិចហើយក៏មិនវាចាអ្វីតទៀតបីកាយតូចចូលទៅខាងក្នុងឡានដោយដាក់អោយថេហ្យុងគេងកើយនៅលើស្មាហាប់ណែនរបស់នាយចំណែកឯឆឹងសុីនេះវិញក៏ប្រញាប់ប្រញាបើកទ្វារចូលទៅបាំងខាងមុខដើម្បីបើកឡានជូនចៅហ្វាយនិងថេហ្យុងសំដៅទៅភូមិគ្រឹះលេវ៉នឡេតវិញ
YOU ARE READING
មួយរាត្រីចងចាំមិនភ្លេច
Romanceអតីតធ្លាប់តែត្រូវគេក្បត់ចិត្តតែវាសនាបានពាំនាំអោយជួបនិងម៉ាហ្វៀលមួយដែលអាចធ្វើបេះដូងគេរគោះរគើម្តងទៀតហ៑ានបើកទទួលយកម៉ាហ្វៀលលម្នាក់នោះចូលក្នុងជីវិត 💜