មួយរាត្រីចងចាំមិនភ្លេច

686 56 4
                                    

ភាគទី១៤ :ប្រពន្ធអ្នកណាប្រពន្ធលោក!!
_______________

ដូចរាល់ពេលនាយក្រាស់មិនដែលសូវជាបាននៅផ្ទះជាប់លាប់នោះទេបើទោះជានៅក៏មិនទំនេរដែលអង្គុយធ្វើការក្នុងបន្ទប់របស់នាយរហូតដូចពេលនេះអញ្ចឹងបន្ទាប់ពីញុាំអាហារពេលល្ងាចរួចរាល់នាយក្រាស់ក៏បន្តទៅសង្ងំធ្វើការងារដែលទុក្ខអោយថេហ្យុងនៅម៉េងម៉ុកៗម្នាក់ឯងនៅក្នុងបន្ទប់ទទួលភ្ញៀវមើលតែទូរទស្សន៍ឡើងធុញទ្រាន់អស់ហើយសូម្បីតែទូរស័ព្ទរបស់នាយក៏ត្រូវបានជុងហ្គុគដកហូតមិនអាចទាក់ទងទៅអ្នកណាបានសោះ

« ហ្ហេ ! ហ្ហេ ជេយ៉ុនយកកាហ្វេនអោយអ្នកណានិង»  លក្ខណៈនោះដែលស្រាប់តែថេហ្យុងក្រឡេកភ្នែកឃើញជេយ៉ុនកាន់ថាសកាហ្វេដើរកាត់មុខរបស់នាយធ្វើអោយថេហ្យុងរហ័សចោទសួរភ្លាម

« គឺខ្ញុំយកទៅអោយចៅហ្វាយ » ជេយ៉ុន

« អញ្ចឹងទុក្ខអោយបងយកអោយគេវិញឯងគួរតែទៅធ្វើកិច្ចការសាលាទៅល្អជាង » រាងតូចក្រោកឈរឡើងបោះជំហានមកជិតជេយ៉ុនសឹមនិងទាញថាសកាហ្វេពីដៃជេយ៉ុនមកកាន់ហើយក៏បោះសម្តីទាំងញញឹមតិចៗគួបផ្សំនិងវាចាស្រទន់

« បាទបង ចឹងខ្ញុំសុំទៅធ្វើកិច្ចការសាលាបង្ហើយសិនហើយ » ចប់សម្តីអាល្អិតជេយ៉ុនក៏រត់ត្រុយចូលទៅក្នុងបន្ទប់ខ្លួនបាត់ថេហ្យុងឃើញដូច្នេះក៏ញញឹមឡើងរបៀបហួសចិត្តនិងចរឹកកូនក្មេងជេយ៉ុន

តុក ! តុក

បានថាសកាហ្វេនៅក្នុងដៃហើយថេហ្យុងបង្វែរកាយយាឆ្ពោះដំណើរវែងៗមកឈរមុខបន្ទប់ធ្វើការនាយក្រាស់ហើយសឹមនិងលើកដៃគោះទ្វារតិចៗដោយបង្ហាញអាការៈបែបរអៀសខ្លួនអឹមអៀនៗមិចក៏មិនដឹងដែល

« ចូលមកទ្វារមិនបានចាក់គន្លឹះទេ » សំឡេងក្សោះរង្គើយហោះចេញពីមាត់នាយក្រាស់ផ្តល់ដំណឹងដល់អ្នកខាងក្រៅអោយបើកទ្វារចូលមកខាងក្នុងមកព្រោះទ្វារមិនបានចាក់គន្លឹះ

« ....... »  ថេហ្យុងកាច់គន្លឹះទ្វារបើកចូលទៅខាងក្នុងនាយតូចដើរសន្សឹមចូលទៅរកនាយក្រាស់ដែលកំពុងឆ្ងោកមុខធ្វើការទាំងមម៉ាញឹកមិនសូម្បីតែចាប់អារម្មណ៍អ្នកដែលឈរចំពោះមុខច្រង៉ោលៗ

មួយរាត្រីចងចាំមិនភ្លេច Where stories live. Discover now