ភាគទី៧ : សុំទោសផងខ្ញុំមិនទំនេរ !!
____________ស្រីស្រស់ក្លររ៉ាដើរកាច់រាងសំញ៉ែងរឹកក្រអឺតក្រទមដើរចូលមកនាយក្រាស់អមនិងសំឡេងបន្លឺយ៉ាងស្រួសស្រេសហៅសព្វនាមរាងក្រាស់ពេញៗមាត់ជុងហ្គុគស្ងៀមទ្រឹងក្រឡេកមកមើលនាងដោយស្ងប់ស្ងាត់កែវភ្នែកមុចស្រួចសម្លឹងក្លររា៉ជាក្រខ្សែភ្នែកធុនទ្រាន់វត្តមានក្លររ៉ាមករកនាយលើកណាក៏ធ្វើអោយនាយឈឺក្បាលដែលហេតុដូចនេះហើយទើបនាយក្រាស់មិនចង់ជួបមុខនាងទាល់តែសោះតែនេះកុំតែនាងជាដៃគូសហការរបស់ខ្លួនទេកុំអីនាងប្រហែលជាគ្មានថ្ងៃអាចមកស្និតស្នាលជារាងក្រាស់ឡើយ
« ក្លររ៉ាមានការអ្វី!! » ជុងហ្គុគទម្លាក់ក្រខ្សែមើលមកកាន់ឯកសារដែលនៅក្នុងដៃចោទសួរនាងទាំងសម្តីក្សោះកក្រោះកញ្ញាក្លររា៉ឈរថ្មឹងនៅពីមុខជុងហ្គុគអែនអនធ្វើមុខក្រឡេក្រឡង់ដើម្បីទាមទារចំណាប់អារម្មណ៍ពីរាងក្រាស់
« គឺអូនចង់បបួលបងជុងទៅញុាំអាហារថ្ងៃត្រង់ជាមួយគ្នា » ក្លររ៉ាស្រដីញិកញ៉ក់ដាក់ជុងហ្គុគដោយចង់អោយនាយមកញុាំអាហារថ្ងៃត្រង់ជាមួយខ្លួន
« សុំទោសផងខ្ញុំមិនទំនេរ » នាយក្រាស់ក្រោកឈរអស់កម្ពស់រៀបចំឯកសារទុកលែកហើយក៏មកសារេសម្លៀកបំពាក់ខ្លួនអោយបានត្រឹមត្រូវនិងបោះសម្តីទាំងគំរោះគំរើយមកកាន់ក្លររ៉ារួចក៏ដើរជ្រៀតនាងហួសទៅបាត់ដោយទុកអោយស្រីស្រស់ក្លររា៉គាំងសម្តីនិយាយមិនចេញនៅទង្វើកាយវិការហីៗរបស់ជុងហ្គុគ
« ជុង បង ហ្ហើយ !! » ដៃស្រឡូនក្រសោបក្តាប់ចូលគ្នាស្ទើរតែបាក់ម្រាមគួចមានចិត្តខ្នក់ខ្នាញ់ចរឹកហីៗនាយក្រាស់ពេញទីក្លររ៉ាទម្រាំជើងអស់ចិត្តរួចក៏កញ្ឆក់ខ្លួនដើរចេញពីការិយាល័យនាយក្រាស់អមនិងផ្ទៃមុខក្រម៉ូវ
#ក្រុមហ៑ុន YM
ងឺតត !! សំឡេងហ្រ្វាំងឡានបានបញ្ឈប់រថយន្តសេរីទំនើបមួយគ្រឿងពណ៍ខ្មៅរលោងមានតម្លៃវ៉លលានបានឈប់ពីនៅមុខក្រុមហ៑ុនYMជាកម្មសិទ្ធរបស់បងជីដូនមួយនាងក្រាស់ទ្វារឡានបើកដោយដៃជំនិតរូបស្រស់ឆឹងសុីរំពេចនោះជំហានមាំក៏ដើរចេញពីខាងក្នុងឡានទាំងលូកដៃចូលហោប៉ៅពាក់វែនតាខ្មៅរំលេចនៅភាពសង្ហារមួយកម្រិតទៀតជំហានស្វាហាប់ឆ្ពោះទៅខាងមុខឡើងហំហានដោយមានឆឹងសុីឆេហុីនិងណាដូដើរតាមពីខាងក្រោយទិដ្ឋភាពមួយនេះមើលទៅនាយក្រាស់មានអំណាចខ្លាំងណាស់
YOU ARE READING
មួយរាត្រីចងចាំមិនភ្លេច
Romanceអតីតធ្លាប់តែត្រូវគេក្បត់ចិត្តតែវាសនាបានពាំនាំអោយជួបនិងម៉ាហ្វៀលមួយដែលអាចធ្វើបេះដូងគេរគោះរគើម្តងទៀតហ៑ានបើកទទួលយកម៉ាហ្វៀលលម្នាក់នោះចូលក្នុងជីវិត 💜