មួយរាត្រីចងចាំមិនភ្លេច

724 56 4
                                    

ភាគទី១២ : ហេតុអីក៏ដើរតាមខ្ញុំ !!
_____________

លុះពេលនិយាយការងារស្រេចបាច់អស់ហើយវត្តមាននាយក្រាស់ស៑ុងហ៑ុនរួមទាំងជំនិតរបស់ជុងហ្គុគឆឹងសុីក៏ដើរចេញពីបន្ទប់ធ្វើការនាយក្រាស់ដោយសំដៅមករកកាយតូចទាំងពីកំពុងអង្គុយនៅលើសាឡុងជជែកគ្នាសើចឡើងសប្បាយក្អាកក្អាយហាក់បីមិនក្រែងចិត្តម្ចាស់ភូមិគ្រឹះគេសោះនាយតូចអស់ពីសើចសប្បាយប្រែជាមកធ្វើទឹកមុខស្មើធេងសម្លក់នាយក្រាស់ថ្លែរប្តូរចរឹកលឿនដូចរន្ទះនាំអោយកំលោះតូចជេយ៉ុនមានការមិនយល់សាច់ការក៏រហ័សងាកទៅក្រោយឃើញថាមាននាយក្រាស់និងស៑ុងហ៑ុនឈរនៅក្បែរនេះ

« ប្រឹងសម្លក់បន្តិចទៅតិចទៀតលានភ្នែកហើយ » សម្តីដំបូងហើបចេញពីបបូរមាត់ជុងហ្គុគដោយក្សោះកក្រោះនាយជ្រែកហោប៉ៅឈរសំញែងរាងសង្ហារមុខមិនដែលរីកហាស្តីអោយថេហ្យុង

« ភ្នែកខ្ញុំតាស ចេះមេស !! » នាយតូចតបវិញមិនអោយចាញ់ដោយផ្តោតក្រខ្សែភ្នែកមុតស្រួចបង្ហាញពីភាពឆ្នាស់ឆ្នើមដូចកូនខ្លាអញ្ចឹង

« សួស្តី បងថេហ្យុង » ដោយប្រទះឃើញស្ថានការមិនស្រួលស្របពេលអ្នកទាំងពីរសម្លក់សម្លឹងគ្នាមិនដាក់ភ្នែកប្រហែលជាកំពុងតែឈ្លោះទាស់ទែងគ្នាតាមរយះខ្សែចិត្តក៏មិនដឹងស៑ុងហ៑ុនរហ័សលើកសម្តីឡើងគួរសមរាក់ទាក់មកកាន់ថេហ្យុងប្រកបដោយស្នាមញញឹមសើរៗ

« បាទសួស្ដី អ្នកប្រុសស៑ុងហ៑ុន »  ថេហ្យុងញញឹមផ្អែមតបវិញតាមទម្លាប់របស់គេដែលជាមនុស្សរួសរាយតែក៏មិនមែនរួសរាយដាក់មនុស្សគ្រប់គ្នានោះទេអំឡុងពេលថេហ្យុងនិងស៑ុងហ៑ុនកំពុងរាក់ទាក់ផ្តល់ស្នាមញញឹមដោយគ្នាខណៈនោះបណ្តាលចិត្តបុរសសង្ហារដែលមាននាមជាម៉ាហ្វៀលឈរក្បែរនេះកើតការមិនសុខចិត្តជាខ្លាំងមិនលម្អៀងពេកទេហេស៎ថេហ្យុងនៅជាមួយនាយលើកណាមិនដែលសូម្បីតែញញឹមអោយនាយឃើញផងថែមទាំងមិនដែលនិយាយត្រូវរ៉ូវគ្នាយ៉ាងមិចជួបឈ្លោះជួបជេរ

« អៅ !! មិចក៏បងស្គាល់ឈ្មោះខ្ញុំ ??»

« គឺជេយ៉ុនប្រាប់ »

ជេយ៉ុនបានប្រាប់រឿងរ៉ាវគ្រប់យ៉ាងទៅថេហ្យុងថាហេតុអីក៏គេមកនៅទីនេះហើយនៅថែមទាំងនិយាយរឿងនាយក្រាស់ដែលចិត្តល្អជាអ្នកទំនុកបម្រុងអោយនាយរៀនសាលាថ្លៃៗបូករួមជាមួយនិងទំនាក់ទំនងនាយក្រាស់និងស៑ុងហ៑ុនត្រូវជាអ្វីនិងគ្នាទៀតផងខណៈពេលពួកនាយនាំគ្នាទៅនិយាយការងារតាមការសង្កេតមើលទៅនាយតូចនិងជេយ៉ុនឆាប់និយាយចូលគ្នាណាស់មិនប៉ុន្មាននាទីផងពួកគេក៏ចាប់ផ្តើមស្និតស្នាលនិងគ្នាហើយ

មួយរាត្រីចងចាំមិនភ្លេច Where stories live. Discover now