ភាគទី១៧ : មិចចង់ត្រូវទៀតហេស៎ !!
_______________ផាកជេអុីលអ្នកណាៗក៏គេស្គាល់ព្រោះតែនាយនេះក៏មានអំណាចមិនធម្មតាតែទាស់ត្រង់ថានៅក្រោមនៅក្រាស់មួយកម្រិតតែប៉ុណ្ណោះដោយសារតែភាពចង់ឈ្នះចង់ចាញ់របស់នាយនេះហើយដែលជាកត្តាជំរុញដោយនាយរិះរកគ្រប់យុទ្ធសាស្រ្តកំចាត់នាយក្រាស់ដូចពាក្យចាស់លោកពោលថាភ្នំមួយមិនអាចខ្លា2បានទេក្នុងសង្គមងងឹតពោលពេញទៅដោយការបង្ហូរឈាមស្រស់សាច់ស្រស់ស្លាប់អ្នកដល់ដទៃក៏ព្រោះតែអំណាច
« យ៉ាងមិចស៉ើបបានអីខ្លះ » សំណួរដំបូងចេញពីមាត់ជេអុីលយ៉ាងកំណាចដៃរបស់នាយបង្វិលកាំភ្លើងខ្លីចុះឡើងៗទាំងញញឹមចុងមាត់មានល្បិចកល
« ចនជុងហ្គុគ លេវ៉នឡេត បានធ្វើការសហការជាមួយនិងលោក លី ហ្យុងហ្គូដែលជាអ្នកជំនួញដល់ល្បីម្នាក់នៅប៉ែកខាងអឺរ៉ុបនិងអាសុីហើយថែមទាំងមានដៃគូសហការជាច្រើនទៀតដែលសុតសឹងតែជាអ្នកមានអំណាចមិនធម្មតាទេ !! »
ផាំង !!
« ចង្រៃយ៍ ហេតុអីក៏អ្នកមានអំណាចដូចលោក លីហ្យុងហ្គូទៅសហការជាមួយវា » ភាពម៉ូម៉ៅរបស់នាយកើនឡើងជារន្ធឹកងើបឈរទះតុមួយដៃផាំងលាន់លឺរង្ងំមានចិត្តខឹងសម្បារជាពន់ពេកហេតុថាបើនាយក្រាស់បានសហការជាមួយ លោក លីហ្យុងហ្គូហើយប្រាកដណាស់មុខទំនិញរបស់នាយក្រាស់នឹងចេញចូលដោយសេរីហើយថែមទាំងមានកំណើនទ្វេដងអាចថាវ៉ាដាច់នាយផងក៏មិនដឹង
« គួរធ្វើយ៉ាងមិចបន្តទៅចៅហ្វាយពេលនេះនៅក្នុងដៃលោកចនជុងហ្គុគ លេវ៉នឡេតមានតែអ្នកមានអំណាចចាំជួយ »
« ហុឹស ប្រសិនបើយើងដណ្តើមអ្នកមានអំណាចទាំងនោះមកខាងយើងតើឯងគិតថាអាជុងហ្គុគនេះមានលទ្ធភាពក្អេងក្អាងទេ !? »
ស្នាមញញឹមបញ្ជាក់ពីល្បិចអាក្រក់គំនិតស្មោករោគដឹងស្រាប់ថានាយម្នាក់នេះអោយតែចង់បានអ្វីមួយហើយគឺមិនដែលយកដោយសមត្ថភាពខ្លួនឯងមានតែប្រើគំនិតអាក្រក់ស៑ូកប៉ាន់ដើម្បីតែខ្លួនបានឈ្នះ
បន្ទប់មួយដែលមានពន្លឺព្រាលៗចាំងពីរស្មីព្រះអាទិត្យតិចតួចបំផុតបានបង្ហាញដោយឃើញកាយមាំសង្ហារមានភាពជាបុរសពេញលក្ខណៈកំពុងតែអង្គុយស៑កខោអាវរៀបចំខ្លួនអោយបានត្រឹមត្រូវបន្ទាប់ពីនាយបានធ្វើសង្រ្គាមលើគ្រែរួចរាល់ប៉ុន្មាននាទីមុននេះ
YOU ARE READING
មួយរាត្រីចងចាំមិនភ្លេច
Romanceអតីតធ្លាប់តែត្រូវគេក្បត់ចិត្តតែវាសនាបានពាំនាំអោយជួបនិងម៉ាហ្វៀលមួយដែលអាចធ្វើបេះដូងគេរគោះរគើម្តងទៀតហ៑ានបើកទទួលយកម៉ាហ្វៀលលម្នាក់នោះចូលក្នុងជីវិត 💜