មួយរាត្រីចងចាំមិនភ្លេច

717 80 3
                                    

ភាគទី១៥ : បងស៑ុងហ៑ុន!!
______________

កន្លងទៅជាច្រើនម៉ោងក្នុងបន្ទប់ធ្វើការរបស់នាយក្រាស់ស្ងប់ស្ងាត់លែងមានសំឡេងប្រកែកទាស់ទែងគ្នាដូចការពីប៉ុន្មានម៉ោងមុននេះដោយសារតែក្មេងគំហួចកំពុងលង់លក់នៅលើភ្លៅនាយក្រាស់តាំងតែពីពេលណាមិនដឹងផ្អែកក្បាលគេងកើយលើស្មានាយក្រាស់យ៉ាងទំនងរីឯនាយក្រាស់វិញក៏មិនហ៑ានដាស់មានតែបន្តធ្វើការរបស់ខ្លួនបញ្ចប់ដោយស្ងៀមស្ងាត់បំផុតលុះការងាររួចរាល់ហើយនាយក៏អោនមុខទៅជិតនាយតូចបន្តិចសឹមស្នាមញញឹមលេចឡើងមករួចក៏យកដៃវាសសក់ទន់រលោងថេហ្យុងដែលធ្លាក់បាំងសម្រស់នោះចេញ

« ពេលគេងបែបនេះទៅមានអីគួរអោយស្រលាញ់ដែរតាស !! » នាយនិយាយខ្សឹបៗនិយាយបណ្តើរច្បិចថ្ពាល់ក្រពុំហៀររបស់ថេហ្យុងបណ្តើរមិនដឹងជាគ្រឺតខ្នាញ់យ៉ាងណាទេបើមនុស្សនៅក្នុងដៃនៀកមានមុខមាត់គួរអោយស្រលាញ់សឹងអី

« អ្ហឹមម » ថេហ្យុងក្រហឹមឡើងពេលមានអារម្មណ៍ថាមានអ្វីមួយកំពុងរំខានដំណេករបស់នាយអំឡុងពេលនោះជុងហ្គុគចាប់ផ្តើមលើកបីកាយតូចដែលកំពុងស្កប់ស្កល់និងដំណេកដាក់ក្នុងរង្វង់ដៃសឹមនិងឈានជើងបោះជំហានចាកចេញពីបន្ទប់ធ្វើការនេះសំដៅទៅបន្ទប់ផ្ទាល់ខ្លួនរបស់នាយដើម្បីដាក់អោយថេហ្យុងគេងកន្លែងដែលត្រឹមត្រូវ

ក្រឹប ! ក្រាក !

« សឺត !! យើងមិនដឹងទេថាហេតុអីក៏យើងត្រូវចូលចិត្តក្មេងចចេសក្បាលរឹងដូចជាឯងនៀក »  មកដល់ខាងក្នុងបន្ទប់មាឌធំក៏ដាក់អោយរាងតូចគេងលើពូកថ្នមៗសឹមនិងទាញភួយមកដណ្តប់ពីលើហើយក៏មិនភ្លេចថើបថ្ងាសមួយខ្សឺតអង្អែលសក់ក្បាលនាយតូចថែរៗក៏បន្តសម្តីយ៉ាងស្រទន់ផ្អែមល្ហែម

កាត់ខាងស៑ុងហ៑ុនឯនេះវិញត្រូវបាននាយក្រាស់បញ្ចូនអោយទៅធ្វើការងារត្រួតពិនិត្យនៅឯតាមខេត្តទម្រាំតែត្រឡប់មកវិញគឺចូលកណ្តាលអធាត្រយប់ជ្រៅទៅហើយស៑ុងហ៑ុនចាប់មូលដៃអាវត្រឹមគន្លាក់ដៃហើយក៏បោះជំហានទៅមុខៗអោយភាពហត់នឿយ

« បងស៑ុងហ៑ុន ! » រំពេចនោះដែលសំឡេងស្រួសស្រេសក៏បន្លឺឡើងពីក្រោយនាយក្រាស់ដែលកំពុងរៀបនិងឡើងទៅជាន់ខាងលើទៅហើយត្រូវបង្អាក់ត្រឹមមួយវិនាទីនាយក្រាស់ងាកក្រោយសម្លឹងមើលអ្នកដែលហៅខ្លួនមិញនេះគ្មាននរណាផ្សេងក្រៅពីជេយ៉ុនឡើយ

មួយរាត្រីចងចាំមិនភ្លេច Where stories live. Discover now