មួយរាត្រីចងចាំមិនភ្លេច

583 77 2
                                    

ភាគទី២០ : ខ្ញុំនឹកបងណាស់ !!

______________

« បើនាងមករកយើងគ្រាន់តែរឿងអត់ប្រយោជន៍បែបនេះថ្ងៃក្រោយនាងមិនបាច់មករកយើងទេ » មួយប្រយោគនេះគឺចាកដោតដល់បេះដូងក្លររ៉ាជាអនេកនាងហាក់គាំងស្ងេចលែងកំរើអណ្តាតក្រលាស់សម្តីមិនចេញ ចេញតែទឹកភ្នែករឹមៗតាមកន្ទុយភ្នែកទាំងឈឺចាប់ពេញដើមទ្រូង

« លោកបានហើយ » ដោយសារតែស្ថានការមិនស្រួលរាងតូចក៏ចូលទៅកៀកដើមដៃជុងហ្គុគអង្រួននាយតិចៗឃាត់នាយក្រាស់កុំអោយនិយាយបន្តព្រោះថាជុងហ្គុគវាយប្រហារពាក្យសម្តីធ្ងន់ៗណាស់គេដែលជាអ្នកស្តាប់ឯនេះក៏មានអារម្មណ៍ថាឈឺជំនួសទៅហើយ

« ឆេហុី » រាងក្រាស់ទម្លាក់ក្រខ្សែភ្នែកមើលរាងតូចបន្តិចទើបប្រកូកហៅអង្គរក្សរបស់នាយប្រកបដោយសំឡេងធ្ងន់

« បាទ ! ចៅហ្វាយ » ឆេហុីរត់រេមករករាងក្រាស់ទាំងញញឹមថើរៗនៅផ្ទៃមុខ

« ជូនដំណើរភ្ញៀវ !! » រាងក្រាស់ចោលក្រខ្សែភ្នែកមុតស្រួចមើលក្លររ៉ាដែលឈរខាំមាត់សង្គត់ចិត្តនៅចំពោះមុខជុងហ្គុគទើបនាយបន្លឺសម្តីឡើងមកហីៗ

« អ្ហឹក បងចង់ដេញអូនហេស៎ជុង » កំហឹងគួបផ្សំនិងអារម្មណ៍ច្រណែនឈ្នានីសរបស់នាងកើនឡើងស្វ័យប្រវត្តិកាន់តែធ្វើអោយនាងភ្ញាក់ផ្អើលទៀតនោះគឺជុងហ្គុគចង់ដេញនាងចេញពីភូមិគ្រឹះទាំងដែលនាងឈរនៅត្រង់នេះមិនដល់10នាទីផង

«តស៎ ថេយ៍ទៅញុាំបាយ ! » រាងក្រាស់ជ្រើសរើសមិនតបតតែក៏បែរមកចាប់អូសដៃរាងតូចអោយដើរតាមខ្លួនសំដៅទៅបន្ទប់ផ្ទះបាយចំណែកឯថេហ្យុងឯនេះនាយធ្វើខ្លួនមិនត្រូវនោះទេខណៈពេលដែលនាយក្រាសចូលមកចាប់អូសដៃខ្លួនដូច្នេះ

« អាយ៎ ជុងបងមកនិយាយជាមួយអូនសិនជុង » ក្លររ៉ាកញ្រ្ឆោលកំហឹងស្រែកសឹងតែបែកភូមិគ្រឹះលេវ៉នឡេតនេះតែម្តងនាងប្រុងនិងដើរទៅតាមពួកគេទាំងពីរទៅហើយតែឆេហុីមកឃាំងពីមុខមិនអោយនាងដើរទៅមុខរួច

« ឯង...ឯង ឆាប់ចៀសចេញពីផ្លូវរបស់យើងភ្លាម !! » ស្រីស្រស់ឆើតឆាយតំឡើងក្រខ្សែនេត្រាសម្លក់នាយឆេហុីស្ទើរតែលានគ្រប់ភ្នែកចេញមកខាងក្រៅហើយថែមទាំងលើកដៃចង្អុលមុខឆេហុីបោះសម្តីកាចឆ្នាស់របស់នាងឡើងទំនើង

មួយរាត្រីចងចាំមិនភ្លេច Where stories live. Discover now