ភាគទី១៣ : តែយើងនឹកឯង !!
_______________
រសៀលក៏ប្រែក្លាយជាពេលល្ងាចត្រឹមមួយរំពេចព្រះអាទិត្យពណ៍ទឹកក្រូចចាំងចែងក៏ចេះតែលិចបាត់បន្តិចម្តងៗរហូតដល់បាត់ស្រមោលផ្ទៃមេឃបាំងបិទទៅដោយពពកសរក្បុសលាយឡំនិងបរិយាកាសខ្យល់ត្រជាក់ល្ហឹមៗបោកបក់មកពីលិចខាងកើតតិចៗសាយភាយមកប៉ះកាយតូចច្រឡឹងដែលកំពុងអង្គុយគយគន់ធម្មជាតិជុំវិញភូមិគ្រឹះលេវ៉នឡេតនាយតូចសញ្ជឹងគិតបណ្តើរដកដង្ហើមធំបណ្តើរតាំងពីបានជួបនាយក្រាស់មកជីវិតនាយពោលពេញទៅភាពស្មុគស្មាញ
« ស៑ូហ្វុង អូននឹកបង តើពេលនេះបងសុខសប្បាយទេ » អង្គុយសុខៗក៏នឹកដល់អតីតស្នេហាចាស់ថេហ្យុងពោលពាក្យនឹកទាំងអួលដើមក៏ចិត្តស្រលាញ់ចិត្តនឹករលឹកគឺនូវដូចដើមតែគ្រាន់ថាអ្វីៗគឺបានផ្តាស់ប្តូរអស់ហើយសូម្បីតែថេហ្យុងក៏បានផ្លាស់ប្តូរដូចគ្នា
« អូនកំពុងតែព្យាយាមកាត់ចិត្តពីបងហើយតែអូនហាក់បីធ្វើវាមិនបានទាល់តែសោះអូន អ្ហឹក អ្ហឹក » និយាយដល់ត្រឹមនេះថេហ្យុងបង្អូរទឹកភ្នែកមកឥតបានព្រៀងលើដៃម្ខាងលើកខ្ទប់ទ្រូងខាងឆ្វេងដោយក្តីឈឺចាប់
ស្នេហាអាចធ្វើអោយមនុស្សសើចសប្បាយជីវិតពិភពលោកពោលពេញទៅដោយពណ៍សុីជម្ពូក៏ប៉ុន្តែស្នេហាក៏មានភាពអវិជ្ជមានផងដែលអាចធ្វើអោយមនុស្សសប្បាយហើយក៏អាចធ្វើអោយមនុស្សកើតទុក្ខឈឺចាប់ដូចគ្នាជីវិតហាក់បីអាប់អួលបេះដូងខ្ចីចខ្ទាំដូចគេកាប់ចញ្រ្ចាំរាប់ពាន់កាំបិតមានចន្លោះប្រហោងពិបាកនិងជុលជួលអោយដូចសភាពដើមវិញណាស់
ស្របពេលដែលថេហ្យុងកំពុងឈឺចាប់យំសោកនឹកនាដល់អតីតសង្សារចាស់ឯណ្ណោះគឺថាស៑ូហ្វុងកំពុងតែមានសេចក្តីសុខជាអ្នកថ្មីឯនេះភាពអាត្មានិយមរបស់នាយបានធ្វើបាបចិត្តថេហ្យុងខ្លាំងពន់ពេកប៉ុន្តែទោះជាយ៉ាងណាក៏មិនអាចបន្ទោសស៑ូហ្វុងបានដូចគ្នាព្រោះថាស្នេហាជាតម្រូវការរបស់បេះដូងនាយបានស្រលាញ់វីននីស្រលាញ់លើសពីអ្វីៗទៅទៀតទោះបីវីននីមកក្រោយក៏ពិតមែនតែចំពោះក្តីស្នេហាដែលពួកគេផ្តល់អោយគ្នាគឺមានអត្ថន័យដែលមិចអាចកាត់ថ្លៃបាន
YOU ARE READING
មួយរាត្រីចងចាំមិនភ្លេច
Romanceអតីតធ្លាប់តែត្រូវគេក្បត់ចិត្តតែវាសនាបានពាំនាំអោយជួបនិងម៉ាហ្វៀលមួយដែលអាចធ្វើបេះដូងគេរគោះរគើម្តងទៀតហ៑ានបើកទទួលយកម៉ាហ្វៀលលម្នាក់នោះចូលក្នុងជីវិត 💜