ថ្ងៃថ្មីចូលមកដល់ មនុស្សម្នាគ្រប់គ្នាក្រោកឡើងដើម្បីបំពេញការងារពួកគេរៀងៗខ្លួន ...
ហើយនៅល្ងាចថ្ងៃនេះ ក៏មានកម្មវិធីដេញថ្លៃគ្រឿងពេជ្រនៅសណ្ឋាគារផ្កាយប្រាំរបស់គ្រួសារលោករដ្ឋមន្ត្រីដែរ តែជាកម្មវិធីរបស់អ្នកផ្សេងគេគ្រាន់តែជួលកន្លែងធ្វើកម្មវិធីបុ៉ណ្ណោះ ...
វីឡា ចន♡
ម៉ោង10ព្រឹកទៅហើយ បើក្រលេខមកមើលនៅក្នុងវីឡាមួយនេះវិញ មានប៉ាម៉ាក់និងកូនប្រុសម្នាក់កំពុងអង្គុយលើសាឡុង លោកប៉ាអានកាសែត ម៉ាក់និងកូន មើលទូរទស្សន៍ ...
បន្តិចក្រោយមក ក្មេងតូចក៏ដើរចុះមកតាមជណ្ដើរមានទាំងតុក្កតាទាឱបក្នុងដៃជាមួយផង អ្នកមកដល់មិនទាន់ទៅរកអារហារពេលព្រឹកទេដើរមកអង្គុយជិតម៉ាក់ហើយគេងកើយទ្រូងគាត់សម្ងំដេកត ...
អង្អែលក្បាលកូនថ្នមៗ ...
Tea " មានអ្វីឬអត់កូន ?? " ក្រវីក្បាលទាំងបិទភ្នែកYeonjun " ញុាំបបរឬអត់ បងយកមកឲ្យ " ងក់ក្បាលដាក់បងទាំងបិទភ្នែក បងក៏ដើរទៅបាត់ ...
Tea " យប់មិញអត់ងងុយហេហ៎ បានមកគេងចឹង "
Felix " ដេកមិនឆ្អែតនិងណាម៉ាក់ "
Jk " កុំទម្លាប់ដេកទ្រមួកពេកកូន តិចទៀតចូលធ្វើការជំនួសប៉ាផងបើដេកចឹង គ្រប់គ្រងកូនចៅមិចនិងបាន "
ងើបអង្គុយមើលមុខប៉ា ...
Felix " លោកប៉ា ... " សម្លេងត្រូវលេបទុកវិញ ទាំងមិនទាន់បាននិយាយ ...Bon " លោកប្រុសធំ " ងាកមើលគេទាំងបីអ្នក ឯបងប្រុសលើកបបរមកទុកឲ្យប្អូនរួចអង្គុយជិតម៉ាក់ដែរ ...
Jk " និយាយមក "
Bon " យប់នេះមានកម្មវិធីដេញថ្លៃគ្រឿងពេជ្រនៅសណ្ឋាគារត្រកូល មីន ម្ចាស់កម្មវិធីក៏បានអញ្ជើញគ្រួសារលោកប្រុសទៅដែរ "
Jk " រៀបចំសម្លៀកបំពាក់សម្រាប់គ្រួសារយើងផង "
Bon " បាទលោកប្រុសធំ " និយាយហើយដើរចេញទៅវិញបាត់ ...
អ្នកក៏ទាញចានមកញុាំ ...
Tea " យប់នេះទៅកម្មវិធីជាមួយគ្នាណាកូន "
YOU ARE READING
You are the only one the series
FanfictionFelix " ខ្ញុំគ្មានថ្ងៃយកត្រកូលលោកមកដាក់ជាប់ឈ្មោះខ្ញុំទេ យល់ដែរទេ ?? យ៉ុនជីន មីនស៊ូរ៉ា " #Hyunlix #Hyunjin #Felix #novelbl