ស្អែក♡
ថ្ងៃថ្មីចូលមកដល់ វារាងថ្ងៃដែរហើយ នាយតូចទាំងពីរនៅផ្ទះបាយជាមួយគ្នា ដោយ Niki ធ្វើម្ហូប Felix អង្គុយមើល ...
ពេលរៀបចំបាយនិងម្ហូបដាក់ប្រអប់រួចរាល់ហើយ ក៏ដើរមកអង្គុយជិតអ្នក Felix ឃើញទឹកមុខគេមិនល្អក៏សួរឡើង ...
Felix " កើតអីហេហ៎ ?? "Niki " ខ្ញុំមិចង់ទៅទេ ខ្ញុំក៏ធ្លាប់ធ្វើម្ហូបឲ្យគេដែរតែគេមិនញុាំឡើយ ហើយឲ្យបង Henri យកទៅចាក់ចោលទៀតផង "
កាន់ដៃគេ ...
Felix " កុំបារម្ភអីណា៎ ជឿខ្ញុំចុះ គាត់និងញុាំម្ហូបនោះមិនខាន " គេងក់ក្បាល ...មែនហើយ Niki មានសំណាងដែល Sung យកគេមកនៅជាមួយ តែ Niki មិនមានសំណាងដូច Felix ដែលត្រូវ Hyun ស្រឡាញ់ថ្នាក់ថ្នមនោះទេ ព្រោះ Sung គេតែងតែធ្វើបាប Niki រហូត ...
ក្រុមហ៊ុន Hyun♡
ឡានទំនើបត្រកូលមីនបានបើកមកឈប់នៅមុខក្រុមហ៊ុន ដែលធ្វើឲ្យបុគ្គលិកនៅទីនោះគ្រប់គ្នាឆ្ងល់ជាខ្លាំង ព្រឹកមិញលោកអគ្គនាយកមកធ្វើការទេហើយដូចមិនឃើញចេញទៅណាផងឥឡូវជិះឡានមកពីណានិង ??
អង្គរក្សបើកទ្វារឡាន នាយតូច Felix ចុះមកមុន ទើប Niki ចុះតាមក្រោយ សម្រស់មិនសូវជាចាញ់គ្នាបុ៉ន្មានទេ ស្រស់ស្អាតដូចគុជអញ្ជឹង អ្នកគ្រប់គ្នានៅទីនោះឃើញហើយមិនសរសើរមិនបាន ...
ដើរចូលមកដល់ខាងក្នុង ក៏ប្រទះភ្នែកនិងស្រីម្នាក់ដែលឈរមិនឆ្ងាយបុ៉ន្មាន លើដៃមានខោមួយ អ្នកបង្អក់ដំណើរ ...
ដើរមកជិត ...
Moni " មករកលោក Hyun មែនទេ ?? ខ្ញុំក៏មករកគេដែរ យប់មិញលោក Hyun ទៅគេងនៅបន្ទប់ខ្ញុំហើយភ្លេចខោនៅទីនោះទើបយកមកឲ្យវិញ " ញញឹមឌឺដងអ្នកញញឹមយ៉ាងស្រស់ សម្លឹងមើលខោនោះបន្តិច ហើយយកមកកាន់មើលតែម្ដង ...
Felix " តាមដែលខ្ញុំដឹង របស់ដែល Hyun ប្រើទោះថ្លៃបុ៉ណ្ណាក៏ដោយ ក៏គេហែកផ្លាកចេញដែរ "នាងបើកភ្នែកធំៗ ...
Felix " អេហ៎ ... នេះអ្នកនាងមិនមែនទិញខោថ្មីមកឲ្យគេហើយនិយាយបន្លំប្រាប់គេទេហេហ៎ វាក៏មិនខុសគ្នានៅពេលអ្នកនាងធ្វើអ្វីខុសហើយដើរចោទប្រកាន់អ្នកដ៏ទៃទេ "
YOU ARE READING
You are the only one the series
FanfictionFelix " ខ្ញុំគ្មានថ្ងៃយកត្រកូលលោកមកដាក់ជាប់ឈ្មោះខ្ញុំទេ យល់ដែរទេ ?? យ៉ុនជីន មីនស៊ូរ៉ា " #Hyunlix #Hyunjin #Felix #novelbl