២២ : កូនពៅលោក ចនដេណាល់

26 3 5
                                    

      ពេលយប់ចូលមកដល់ លោកម្ចាស់នៃវិមាន Hyun កំពុងអង្គុយពិនិត្យការងារនៅបន្ទប់ធ្វើការរបស់គេ តែដៃចុចទូរស័ព្ទមើលជាញឹកញាប់ ...

    ចង់ទាក់ទងទៅម្ចាស់ចិត្តក៏ពិបាក ឯការងារគរដូចភ្នំក៏គ្មានអារម្មណ៍ធ្វើដែរ គេដកដង្ហើមធំជាញឹកញាប់ដោយការតានតឹង និងថប់ពេញប្រអប់ទ្រូង ...

    ម៉ោងដប់មួយយប់ចូលមកដល់ ពន្លឺរបស់ព្រះចន្ទ័កាន់តែបញ្ជេញមកខ្លាំងធ្វើឲ្យភ្លឺថ្លាពាសពេញផ្ទៃបន្ទប់ ព្រោះជាយប់ពេញបូរមី គេសម្លឹងទៅក្រៅបង្អួចមួយសន្ទុះក៏ដើរទៅបន្ទប់គេងរបស់គេបាត់ ...

     នៅខាងមុខវិមាន Hyun ឯណេះវិញ ក្មេងតូចដែលលួចរត់ចេញពីផ្ទះខ្លួនឯងទាំងកណ្ដាលរាត្រីដើម្បីមកជួបប្រុសស្នេហ៍របស់ខ្លួន អ្នកបានឡើងតោងរបងយឺតៗ ហើយលោតចុះមកខាងក្នុងទីធ្លាយ៉ាងថ្នមសម្លេងបំផុត ...

     អ្នកដើរចូលទៅខាងក្នុងលបៗ ចរឹកដូចជាចោរមិនខុស ងាកឆ្វេងងាកស្ដាំ មុខក្រោយ យ៉ាងប្រុងប្រយត្ម័ ...

    អ្នកឈរនៅកណ្ដាលផ្ទះ ដកដង្ហើមឲ្យធូរទ្រូងបន្តិច រួចបែរមុខទៅក្រោយបម្រុងដើរឡើងជណ្តើរ តែក៏ត្រូវឈប់ដោយសារមុខរបស់អ្នកបុកជាមួយទ្រូងមាំរបស់អ្នកណាក៏មិនដឹង ...

    ដៃឱបចង្កេះតូចជាប់ អ្នកងើបមើលគេ ..
Felix " Hyun ... " ញញឹមឡើង ...

Felix " លួសប្រលឹងអូនអស់ហើយ " យ៉ា អូនផងហេហ៎ គេក៏ឆ្ងល់មិនតិចដែរតែធ្វើធម្មតា

    គេសម្លឹងមើលអ្នកឥតព្រិច ...
Hyun " ហេតុអីចាំបាច់មកទាំងយប់ ?? ហើយនៅធ្វើខ្លួនដូចចោរទៀត អូនមិនខ្លាចយើងវៃសម្លាប់ទេហេហ៎ "

     សម្លឹងមុខគេមិនក្រែងចិត្ត ...
Felix " Hyun មិនហ៊ានសម្លាប់អូនទេ ពិតទេ ?? "

Hyun " អូនដូរសព្វនាមហើយ ?? "

    ឱបចង្កេះ ហើយខ្ទប់មុខនិងទ្រូងបង ...
Felix " អូនធ្លាក់ពីលើជណ្ដើរណា Hyun ពេលនេះឈឺពេញខ្លួនអស់ហើយ ឈឺគ្រប់កន្លែង ហើយមានស្នាមទៀត " អៀនគេពេកបន្លប់ចឹងហ្មងទៅ ហើយនៅបញ្ជេញសម្លេងយំមកសឺតៗទៀតផង ...

    ដោយឃើញក្មេងបែបនេះទៅហើយ គេក៏មិនដេញដោលច្រើនដែរ ក្នុងចិត្តអាណិតផង បារម្ភផង ពេញទាំងទ្រូង គេថើបសក់ទន់ៗមួយខ្សឺត លើកអ្នកពររួចឡើងទៅបន្ទប់តែម្ដង ...

You are the only one the seriesWhere stories live. Discover now