២១ : មួយអាទិត្យឬ ??

27 3 3
                                    

    ក្រោយពីបញ្ចប់រឿងគ្រប់យ៉ាងជាមួយអតីតភរិយារួច លោកមេធាវីត្រឡប់ទៅវិញបាត់ ចំណែកឯ Yeji ក៏ត្រឡប់ទៅវិញដែរ អ្នកក៏ក្រោកពីគេងមកល្មមហើយស្រវ៉ាឱបប៉ាម៉ាក់ ...
Felix " លោកប៉ា អ្នកម៉ាក់ " ងាកមើលអ្នកគ្រប់គ្នា

    អង្អែលក្បាលកូន ...
Jk " ប៉ាមកយកកូនទៅផ្ទះយើងវិញណា "

    អ្នកមើលមុខប៉ាម៉ាក់ ហើយក៏មើលមុខគេដែរ ចិត្តមិនចង់ទៅផ្ទះវិញទេ ពេលនេះកំពុងបើកបេះដូងទទួលបងផងមកចង់យកគេទៅណានិង ...

    អារម្មណ៍គេក៏មិនស្រួលដូចគ្នា ខ្លាចណាស់ ខ្លាចអ្នកទៅចោលគេម្ដងទៀត ...
Tea " ទៅផ្ទះយើងវិញណាកូន " លើកកូនឲ្យក្រោកឈរ

    គេក្រោកឈរដើរមកបាំងផ្លូវ ...
Hyun " អូនមិនអាចទៅបានទេ Felix "

Jk " Felix ជាកូនយើង យើងយកកូនយើងទៅផ្ទះមានស្អីខុសទៅ ហើយឯងមានសិទ្ធអីដែរដែលមកហាមនោះ "

Hyun " ហេតុអីក៏ថាមិនមាន សិទ្ធខ្ញុំជាប្ដី Felix និងហើយ "
Yoongi " ជៀសផ្លូវទៅ Hyun "

Hyun " លោកប៉ា ... "

Jimin " តែមួយអាទិត្យទេ កូនបានជួប កូន Lix វិញហើយ "

Hyun " មួយអាទិត្យចឹងឬ មួយថ្ងៃខ្ញុំមិនចង់បែកផង ចុះទម្រាំមួយអាទិត្យខ្ញុំបែបណាទៅម៉ាក់ "

    ងាកមើលមុខអ្នក ...
Hyun " ស្ដាប់យើងណា Felix អូនមិនអាចទៅពេលនេះបានទេ "

Yoongi " ចាប់លោកម្ចាស់ពួកឯងទៅ " កូនចៅទាំងអស់ចូលមកចាប់គេជាប់ គេប្រឹងរើបម្រាស់ផង ស្រែកថាឲ្យកូនចៅផង ពួកគេនៅតែមិនលែង ហើយប៉ាម៉ាក់ក៏អូសអ្នកចេញទៅ អ្មកងាកមកមើលគេរហូត ទឹកភ្នែករលីងរលោងផង ប៉ុន្តែទ្រាំដើររហូតដល់ចេញផុត ...

    ខាងក្នុងវិញ គេឈរទ្រឹងមួយកន្លែង លែងមាត់ ប៉ាដើរមកជិតហើយប៉ះស្មាកូន ...
Yoongi " ទ្រាំទៅ តែមួយអាទិត្យទេ ហើយត្រៀមបណ្ណាការឲ្យកូនគេផង " ដើរចេញទៅម្ខាង

    ដើរមកឱបកូនសំណព្វ ...
Jimin " កូនម៉ាក់ពូកែណាស់ ម៉ាក់ជឿថាកូនធ្វើបាន អ្វីគ្រប់យ៉ាងគឺធ្វើដើម្បីកូនខ្លួនឯងនិងហើយ មិនមែនដើម្បីអ្នកផ្សេងទេ យល់ដែរទេ " ទឹកភ្នែកហូរមក ...

Jimin " បើកូននិងកូន Lix ភ្ជាប់ពាក្យរួចពេលណា កូននិងគេគឺអាចមកនៅជាមួយគ្នាវិញបានហើយ ម៉ាក់មិនចង់ឲ្យមានអ្នកណានិយាយមិនល្អមកលើគ្រួសារយើងទេ "

You are the only one the seriesWhere stories live. Discover now