ស្អែកឡើង ម៉ោងដូចជាប្រាំបីព្រឹកទៅហើយ អ្នកនិង Niki នៅអង្គុយមើលទូរទស្សន៍ សុខៗក៏មានគេយកកាដូរមកឲ្យ ...
ទុកលើតុ ...
Seli " យប់នេះលោកម្ចាស់មានកម្មវិធីបាទ ទើបកម្មងសម្លៀកបំពាក់ឲ្យអ្នកប្រុស "Felix " អរគុណបងហើយ "
ម្នាក់ទៀតដើរចូលមក ហើយយកទៅទុកនៅមុខ Niki...
Henri " លោកម្ចាស់កម្មងវាសម្រាប់អ្នកប្រុស ព្រោះត្រូវទៅកម្មវិធីរបស់លោកប្រុស Hyun យប់នេះ "Felix " ចាំបាច់ពាក់របាំងមុខដែរ ?? " អ្នករើឥវ៉ាន់មើលចង់ដឹងថាមានអីខ្លះ ពេលឃើញក៏លើកមកសួរជំនិតបងប្តីម៉ងទៅ ...
Seli " ចាំបាច់បាទ នៅកម្មវិធីមនុស្សច្រើនណាស់លោកម្ចាស់ហួងហែងអ្នកប្រុសសឹងអីទៅហើយ ឲ្យអ្នកផ្សេងមើលមិចនិងបាន "
Felix " បើចឹងដដែល ខ្ញុំមិនទៅទេស៎ "
Seli " ឲ្យអា Seli អង្វរក៏បានដែរអ្នកប្រុស តែនេះជាបញ្ជាលោកម្ចាស់ណាខ្ញុំមិនហ៊ានជំទាស់ទេ "
Felix " គួរឲ្យធុញ ហឹស ... " និយាយហើយក្រោកទៅបន្ទប់បាត់ ទុកឲ្យជំនិតនេះនៅវិលមុខម្នាក់ឯង ...
នៅឯក្រុមហ៊ុនឯណេះវិញ ម៉ោងសម្រាកថ្ងៃត្រង់ មិត្យសម្លាញ់ទាំងពីរមិនបានទៅណាទេនៅអង្គុយផឹកកាហ្វេលើសាឡុង មើលព័ត៌មានពីការស្លាប់របស់ Bimin ជាមួយគ្នា ...
តុក... តុក...
ក្រោយស្នឹងស្មាតអស់ជាយូរក៏ត្រូវទាញអារម្មណ៍មកវិញដោយសារសម្លេងគោះទ្វារ ...បិតកុំព្យូទ័រ ...
Hyun " ចូលមក "ទ្វារបានបើកលោក San ដើរចូលមកខាងក្នុងទាំងខឹងក្រហល់ក្រហាយ ក្នុងដៃមានទាំងក្រដាស់កាសែតជាច្រើនមកជាមួយ ឯជំនិតបានត្រឹមឈរនៅម្ខាង ...
ទឹកមុខញញឹមក្នុងន័យដុកបញ្ឆេះកំហឹងឲ្យគាត់កាន់តែផ្ទុះមកថែម ...
Hyun " មានការសំខាន់ដែរទេ ទើបមករកខ្ញុំដោយផ្ទាល់បែបនេះ "San " ឯងគិតថាយើងមិនដឹងហេហ៎ ថាកូនយើងស្លាប់ដោយសារអី "
ហឹស ... គេសើចទាំងហួសចិត្ត ហើយក្រោកឈរ
San " កុំមកធ្វើជាល្ងង់ខ្លៅបែបនិងដាក់យើងឲ្យសោះ "
YOU ARE READING
You are the only one the series
FanfictionFelix " ខ្ញុំគ្មានថ្ងៃយកត្រកូលលោកមកដាក់ជាប់ឈ្មោះខ្ញុំទេ យល់ដែរទេ ?? យ៉ុនជីន មីនស៊ូរ៉ា " #Hyunlix #Hyunjin #Felix #novelbl