នាងក្រមុំសម្លឹងមុន Hyun ទាំងទឹកភ្នែករលីងរលោង ...
Leyu " វាជាអ្នកណាដែល Hyun ការពារខ្លាំងបែបនិង វាមិនមែនគ្រាន់តែជាមនុស្សកំដររឿងលើគ្រែរបស់លោកទេហេហ៎ Hyunjin "ហើយបន្ថែមកម្លាំងដៃ ...
Hyun " នាងនិយាយបែបនិងមិនខ្លាចស្លាប់ទេ មែនទេ ?? "
នាងមិនមាត់ កំពុងគាំងពាក្យលោក Hyun ...
Hyun " ចុះបើយើងប្រាប់នាងថាគេជាម្ចាស់តូចរបស់យើង នាងនិងធ្វើអីគេ "នាងយំ ...
Leyu " លោកនិយាយថាស្រឡាញ់ខ្ញុំខ្លាំងនោះអី លោកភ្លេចហើយមែនទេ "គេញញឹមចុងមាត់ ...
Hyun " យើងមិនដែលស្រឡាញ់នាងទេ យើងគ្រាន់តែចង់ទាក់ទងលេងតែបុ៉ណ្ណោះ ... ហើយមិនមែនមានតែនាងម្នាក់ឯណាដែលយើងចាប់ផ្តើមជាមួយ គ្រាន់តែពាក្យ " ស្រឡាញ់ " យើងចង់និយាយដាក់អ្នកណាក៏បានដែរ តែថាពិតឬអត់នោះយើងមិនបានបញ្ជាក់ឡើយ មែនទេ ?? "នាងហូរទឹកភ្នែករហាម ...
Leyu " លោកអាក្រក់ខ្លាំងណាស់ Hyun ដំណែងរដ្ឋមន្រ្តីមិនសមនិងមនុស្សដូចលោកទេ "គេសើចឡើង ...
Hyun " បន្តិចទៀតនាងនិងដឹងកាន់តែច្បាស់ថាយើងអាក្រក់ខ្លាំងជាងនាងគិតរាប់រយដងឯណោះ អ្នកនាង Leyu " រុញនាងមួយទំហឹងឲ្យដួលទៅម្ខាង ...គេក្រោកឈរ ...
Hyun " យកពួកគេមក ... "Sin " បាទ " បានបញ្ជាភ្លាម កូនចៅក៏អូសពួកនាងមកភ្លាម
គេដើរមកជាមួយក្មេងស្រីបួននាក់ ក ជាប់ច្រវ៉ាក់ សភាពរបស់នាងដូចជាបិសាចចូលមិនខុស ពួកនាងសម្លឹងមុខ Leyu ទាំងស្រេកឃ្លានដូចចង់សុីសាច់យ៉ាងអញ្ជឹង ...
ពួកនាងត្រូវ Hyun ចិញ្ជឹមឲ្យញុាំថ្នាំជំនួសបាយ ថ្នាំញៀនផង ថ្នាំកម្លាំងផង ឡើងឆ្កួតមនុស្សអស់ ហើយគេទុកប្រើការពេលមានធុរៈចាំបាច់ដូចឥឡូវនិងអញ្ជឹង ...
ពេលឃើញសភាពពួកនាងហើយ Leyu ភ័យឡើងញ័រខ្លួនទទ្រើកចូលទៅឱបជើង Hyun ទាំងតក់ស្លុត ...
Leyu " យកពួកនាងចេញទៅ ឯងមិនឃើញ Hyun នៅទីនេះទេហេហ៎ "រំកិលខ្លួនទៅក្រោយជើងប្រុសកំណាច ...
Leyu " ឲ្យគេយកពួកវាចេញទៅ Hyun ... "គេឈរសកដៃចូលហោប៉ៅខោទាំងគ្មានអារម្មណ៍អី ...
Hyun " នាងលែងមានប្រយោជន៍សម្រាប់យើងទៀត ហើយ " សម្ដីដូចសម្លាប់នាងទាំងរស់ មែនហើយគេទាក់ទងនាងព្រោះនាងល្បី ទោះចង់ប្រម៉ូតផលិតផលបែបណាក៏ស្រួលដែរ អ្នកគាំទ្រនាងទិញទាំងអស់ ...
ដកជើងចេញពីដៃនាង ដើរចេញមកដល់ទ្វារ ...
Hyun " ចាត់ការទៅ " ថាហើយដើរចេញទៅបាត់ ...
YOU ARE READING
You are the only one the series
أدب الهواةFelix " ខ្ញុំគ្មានថ្ងៃយកត្រកូលលោកមកដាក់ជាប់ឈ្មោះខ្ញុំទេ យល់ដែរទេ ?? យ៉ុនជីន មីនស៊ូរ៉ា " #Hyunlix #Hyunjin #Felix #novelbl