ថ្ងៃថ្មីចូលមកដល់ ពេលព្រឹកអ្នកគ្រប់គ្នាងើបមកធ្វើការជាធម្មតាតាមតួនាទីការងាររៀងៗខ្លួន ...
នៅក្នុងវិមាន Hyun វិញ អ្នកបម្រើទាំងអស់ក៏ដូចគ្នា អ្នកខ្លះសម្អាតផ្ទះ ធ្វើអារហារ និងរៀបចំទុកដាក់របស់តាមតួនាទីរបស់ពួកគេ ...
ក្នុងបន្ទប់មួយនៃវិមាន គឺជាបន្ទប់របស់លោកម្ចាស់និងឯង រាល់ដងម៉ោងស្មើរនេះទៅហើយ ម្ចាស់គេទៅធ្វើការបាត់ហើយតែថ្ងៃនេះមានសមាជិតថ្មីទើបនៅគេងមិនទាន់ក្រោកទៀត ...
ដោយសារតែមានពន្លឺចាំងចូលមកប៉ះត្របកភ្នែកទន់ៗរបស់អ្នក វាដូចជាការដាស់ឲ្យក្រោកពីដំណេកយ៉ាងអញ្ជឹង អ្នកក៏ប្រឹងបើកភ្នែកមកសន្សឹមៗតិចៗ ទាំងលើកដៃមកញីភ្នែកផង ...
អ្នកត្រូវស្រឡាំងកាំងភ្លាមៗ ពេលបើកភ្នែកឃើញសភាពបន្ទប់ អ្នកក្រោកអង្គុយងាកមើលឆ្វេងស្តាំទាំងភិតភ័យ សម្លេងទូរស័ព្ទបានរោហ៍ឡើង អ្នកស្ទុះក្រោកទៅយកនៅតុជិតគ្រែមកភ្លាមៗ ក្រោយពេលឃើញលេខ " Daddy " អ្នកក៏ប្រញាប់លើក ...
Felix " លោកប៉ា ... "Tea " កូននៅឯណា Felix ?? នេះបាត់ពេញមួយយប់កូនទៅណា ?? កូនកើតអីឬអត់ ?? ប្រាប់ប៉ាមកប៉ាឲ្យគេទៅទទួលកូនមកផ្ទះ "
Felix " គឺប៉ា ... " ទឺត... ទឺត... មិនទាន់បាននិយាយអីផង ប្រព័ន្ធទូរស័ព្ទក៏ផ្ដាច់បាត់ ...
សម្លេងទ្វារបន្ទប់បានបើកឡើងបង្ហាញឲ្យឃើញលោករដ្ឋមន្ត្រីវ័យក្មេងរូបស្រស់ដើរចូលមក អ្នកវិញងាកមើលគេយ៉ាងលឿនទាំងដៃមិនទាន់ដាក់ទូរស័ព្ទចុះពីត្រចៀក ...
គេដើរមកជិត ហើយកញ្ឆក់ទូរសព្ទ័ចេញពីដៃរបស់អ្នក ...
Hyun " និយាយជាមួយអ្នកណា ?? " អាការៈខឹង ប្រចណ្ឌ័គ្មានហេតុផលកើតមកដំណាលគ្នា ...Felix " ឲ្យមកខ្ញុំវិញមក " អ្នកព្យាយាមដណ្ដើមមកវិញតែគេលើកឡើងខ្ពស់ ...
គេចាប់ដៃអ្នកជាប់ម្ខាង ...
Felix " ប្រាប់ថាឲ្យមកវិញ " រើមិនឈ្នះតែប្រឹងណាស់គេយកទូរស័ព្ទមកបើកមើលតែរលត់បាត់ទៅហើយ ...
Hyun " ចង្រៃយ៍ " ផាំង...ទូរស័ព្ទត្រូវបានបោកផ្ទប់និងជញ្ជាំងភ្លាមៗបែកជាច្រើនបំណែក អ្នកងាកមើលតាមសម្លេងហើយក៏ខឹងគេណាស់ដែរ ឆ្កួតឬយ៉ាងមិចមកបោកទូរសព្ទ័គេណឹង ...
YOU ARE READING
You are the only one the series
FanfictionFelix " ខ្ញុំគ្មានថ្ងៃយកត្រកូលលោកមកដាក់ជាប់ឈ្មោះខ្ញុំទេ យល់ដែរទេ ?? យ៉ុនជីន មីនស៊ូរ៉ា " #Hyunlix #Hyunjin #Felix #novelbl