រសៀលចូលមកដល់ អ្នកបម្រើកំពុងអង្គុយលើឥដ្ឋចាក់អំបោះលើគំនូរជុំគ្នានៅបន្ទប់ទទួលភ្ញៀវ ពួកគេនិយាយគ្នាតិចៗរក្សារសម្លេងព្រោះអ្នកប្រុសតូចនៅគេងក្នុងបន្ទប់នៅឡើយ បាយមិននឹក ទឹកមិនស្រេក តែថាដេកគឺដេកហើយ ...
សម្លេងស្បែកជើងកែងប៉ះនិងឥដ្ឋបានលាន់ឮឡើង ធ្វើឲ្យអ្នកគ្រប់គ្នាងាកសម្លឹងមើលនាងភ្លែតតែម្ដង នាងក្រមុំជាតារាសម្ដែងស្រីល្បីជួរមុខ បានលេចវត្តមានក្នុងវិមាន Hyun ...
អ្នកបម្រើគ្រប់គ្នាមានការមិនពេញចិត្តនិងនាងទាល់តែសោះ សម្បកក្រៅចូលចិត្តមើលងាយគេណាស់ មកលើកណាក៏ឈ្លោះជាមួយអ្នកបម្រើដែរ តែពេលនៅជាមួយ Hyun ផ្អែម រំអួយ និយាយពីថាពិសពុលនោះ ...
ដើរចូលមកខាងក្នុង ...
Leyu " Hyun នៅឯណា ?? " សំនួរគ្មានក្បាលគ្មានកន្ទុយមិនដឹងសួរអ្នកណាG1 " អ្នកនាងមករកអ្នកណាដែរ "
Leyu " យើងសួរថា Hyun នៅឯណា "
G2 " លោកម្ចាស់មិននៅទេ "
Leyu " កុហក ... " ថាហើយនាងដើរសំដៅទៅជណ្ដើររកតែគេឃាត់មិនចង់ទាន់ ...
សម្លេងស្រែកឡូឡានៅជាន់ខាងក្រោមបានដាស់ដំណេកអ្នកប្រុសតូចឲ្យភ្ញាក់ដឹងខ្លួនមកក្ដៅក្រហាយភ្លាមៗ...
អ្នកដើរចេញមកក្រៅបន្ទប់ រួចឱនមុខមើលខាងក្រោមក៏ឃើញមនុស្សបី បួននាក់កំពុងវាយគ្នានៅជិតជណ្ដើរ ...
Felix " គ្មានស្អីធ្វើឬយ៉ាងមិច បានមកវាយគ្នាមិនក្រែងម្ចាស់ផ្ទះអញ្ជឹងនោះ " សម្ដីខ្លាំងៗដៀលកប់ៗមាត់ធ្វើឲ្យអ្នកបម្រើនិងស្រីស្រស់បញ្ឈប់សកម្មភាពភ្លាមៗ ...ងាកមើលអ្នកដែលចុះជណ្ដើរមួយៗ ...
Leyu " ឯងថាឲ្យអ្នកណា អរ កំពុងគិតថាខ្លួនឯងជាម្ចាស់នៅទីនេះហើយមែនទេ ត្រឹមតែជាប្រុសដែល Hyun យកមកដេកសោះ សម្ដីខ្លាំងម្លេះ "Felix " អ្នកណាដែលកំដរដេកពិតប្រាកដទៅ មិនមែននាងទេឬជាស្រីកំដរលើគ្រែនោះ "
Leyu " ឯងប្រហែលជាមិនទាន់ស្គាល់ Hyun ច្បាស់ទេបានមកហ៊ានដៀលយើងបែបនិងនោះ "
Felix " មកពីស្គាល់ច្បាស់និងហើយ បានហ៊ានដៀលនាង "
Leyu " នេះឯង ... " ផាច់ ...
នាងលើកដៃទះកំផ្លៀងអ្នកយ៉ាងខ្លាំងជាប់ស្នាមម្រាមលើថ្ពាល់ទៀតផង ...
YOU ARE READING
You are the only one the series
FanfictionFelix " ខ្ញុំគ្មានថ្ងៃយកត្រកូលលោកមកដាក់ជាប់ឈ្មោះខ្ញុំទេ យល់ដែរទេ ?? យ៉ុនជីន មីនស៊ូរ៉ា " #Hyunlix #Hyunjin #Felix #novelbl