០៧ : កែវភ្នែក ដង្ហើម សួត ប្រមាត់

43 4 0
                                    

      ម៉ោងប្រាំបួនយប់ កម្មវិធីក៏បានចប់សព្វគ្រប់ ចប់ដោយរលូនមិនមានអ្វីជាការរំខានឡើយ ហើយភ្ញៀវទាំងអស់បានរៀបចំខ្លួននិងលាគ្នាជាមួយអ្នកឯទៀតដើម្បីត្រឡប់ទៅផ្ទះវិញ ...

    ប៉ាម៉ាក់អ្នកក៏ដូចគ្នា ពួកគាត់ឈរនិយាយជាមួយមិត្តមួយសន្ទុះធំទើបលាគ្នាត្រឡប់ទៅផ្ទះ ...

    ឯមនុស្សម្នាក់ទៀតដែលប្រញាប់ខុសពីធម្មតា ប្រញាប់ខុសពីភ្ញៀវទូទៅទៀតនោះ គឺលោក Hyun និងឯង ចប់ភ្លាមដើរមកក្រៅហៅជំនិតបើកឡានទៅវិមានផ្ទាល់ខ្លួនភ្លាម ប្រពន្ធក៏មិនយកទៅតាមដែរទុកឲ្យនៅជាមួយប៉ាម៉ាក់ក្មេកទៅវិញ ...

    គេអង្គុយក្នុងឡានយ៉ាងអន្ទះសា អង្គុយទាំងមិនស្រណុកក្នុងខ្លួន ក្នុងចិត្តបន់ឲ្យតែទៅដល់វិមានឆាប់ៗ និងបានជួបម្ចាស់កែវភ្នែក ដង្ហើម បេះដូង ថ្លើម ប្រមាត់នោះអី ...

     វិមាន Hyun♡

    ឡានបើកមកដល់វិមានឈប់សឹងមិនទាន់ គេប្រញាប់បើកទ្វាររួចចុះដើរចូលទៅក្នុងទាំងញាប់ជើង រកតែអ្នកបម្រើមកទទួលមិនចង់ទាន់ ...

    មកដល់ខាងក្នុងឃើញ Seli ចុះមកពីជណ្ដើរ គេរហ័សសួរភ្លាមៗ ...
Hyun " មនុស្សរបស់យើងនៅឯណា ?? "

   ដើរមកជិត ...
Seli " នៅក្នុងបន្ទប់របស់លោកម្ចាស់ "

Hyun " ល្អណាស់ ត្រៀមមនុស្សច្រើននាក់មកផង យើងចង់ឲ្យមកយាមកាមកុំឲ្យគេចេញពីទីនេះបាន "

Seli " បាទលោកម្ចាស់ "

Hyun " ទៅមើលការងារនៅផែជំនួសយើងផង យប់នេះយើងត្រូវការសម្រាកយកកម្លាំង "

Seli " ខាងនោះចាត់ចែងរួចហើយលោកម្ចាស់កុំបារម្ភអី "
បានចម្លើយហើយ គេក៏មិនទុកយូរដែរ គេដើរឡើងជណ្ដើរទៅខាងលើបាត់ ...

    ម៉ែដោះនិងអ្នកបម្រើផ្សេងទៀតជ្រួលច្របល់ ពួកគេខានឃើញអ្នកយូរមកហើយចូលជាបួន ប្រាំឆ្នាំដែរហើយដែលអ្នកបាត់ខ្លួនឆឹងនោះ តែនេះសុខៗលោកម្ចាស់ក៏នាំមកវិញទាំងដែលគេមានប្រពន្ធហើយ ...

ម៉ែដោះ " មានរឿងអី Seli មិចក៏សុខៗ ... "

Seli " លោកម្ចាស់ស្រឡាញ់អ្នកប្រុសតូចខ្លាំងណាស់ វាមិនប្លែកទេដែលចាប់យកមកនៅជាមួយគ្នានោះ "

You are the only one the seriesWhere stories live. Discover now