រាងយប់ទៅហើយ Hyun គេក៏ត្រឡប់មកវិមានវិញ ឡានបើកចូលមកក្នុងទីធ្លា អ្នកបម្រើចុះមកបើកទ្វារឲ្យ គេចុះមកហើយមិនភ្លេចសួររកម្ចាស់ចិត្តដូចគ្នា ...
មើលមុខអ្នកបម្រើ ...
Hyun " Felix មិនអីទេ "ម៉ែដោះ " អ្ន្នកប្រុសតូចគេងចាំលោកម្ចាស់នៅលើសាឡុងឯណោះ "
គេមិនមាត់ ងក់ក្បាល រួចដើរចូលទៅក្នុងក៏ឃើញម្ចាស់ចិត្តនៅគេងពិតមែន គេញញឹមហើយដើរទៅអង្គុយជិតអ្នក ...
លើកដៃទៅវែកសក់ អង្អែលថ្ពាល់ថ្នមៗ រួចក៏ថើបថ្ងាស់មួយខ្សឺត អ្នកបើកភ្នែកមកតិចៗសម្លឹងមើលគេ ...
Felix " លោក ... "សម្លឹងមុខគ្នា ...
Felix " លោកអត់មកផ្ទះពេញមួយថ្ងៃហើយ មានរឿងអីមែនទេ "Hyun " យើងមានការងារតិចតួចទើបមិនបានមក នេះអូននឹកយើងមែនទេ ?? " សួរទាំងញញឹម
ខ្ទប់មុខជាប់ទ្រូងបង គេអៀនគេហើយនិង ...
Felix " អឹម ... "
គេញញឹមយ៉ាងមានក្ដីសុខ ហើយអង្អែលក្បាលអ្នកថ្នមៗ ...
Hyun " ទៅគេងនៅបន្ទប់ទេ គេងនៅទីនេះពិបាកណាស់ "Felix " អឹម ... " អ្នកងក់ក្បាល គេក្រោកឈរលើកអ្នកបីក្នុងរង្វង់ដៃ ហើយអ្នកឱបក គេជាប់ រួចក៏បីឡើងជណ្ដើរទៅបន្ទប់បាត់ ...
ស្អែក♡
ពេលព្រឹកប្រលឹម អ្នកគ្រប់គ្នាក្រោកមកហើយធ្វើការងាររបស់ពួកគេរៀងៗខ្លួន ...
ថ្ងៃនេះក៏ដូចជាថ្ងៃណាដែរ ម៉ោងថ្មើរនិងទៅហើយនៅតាមផ្លូវក៏មានមនុស្សជាច្រើនផងដែរ ដែលខ្លះដើរហាត់ប្រាណ ខ្លះទៀតរៀបចំទៅធ្វើការ និងខ្លះទៅសាលាអីចឹងទៅ ...
ថ្ងៃនេះ Soobin បានរៀបចំខ្លួនយ៉ាងសង្ហារ ហើយបើកឡានមកវីឡារបស់លោក ចនដេណាល់ទាំងអារម្មណ៍សប្បាយចិត្តខុសធម្មតា មើលទៅគេញញឹមជាប់មាត់ហាក់មិនប្ដូរសោះ ...
មកដល់វីឡាលោក ចន ក៏ឃើញមានប៉ាម៉ាក់កូនកំពុងឈរចាំនៅខាងមុខទ្វារផ្ទះ ហើយមានអ្នកបម្រើផងដែរ គេបើកឡានចូលទៅឈប់ខាងមុខពួកគាត់ រួចចុះទៅ ...
Soobin " ជំរាបសួរលោកប៉ាអ្នកម៉ាក់ " សំពះពួកគាត់ ...
Jk " ជំរាបសួរកូន "
YOU ARE READING
You are the only one the series
FanfictionFelix " ខ្ញុំគ្មានថ្ងៃយកត្រកូលលោកមកដាក់ជាប់ឈ្មោះខ្ញុំទេ យល់ដែរទេ ?? យ៉ុនជីន មីនស៊ូរ៉ា " #Hyunlix #Hyunjin #Felix #novelbl