ថ្ងៃស្អែកមកដល់ នៅវីឡាចនកំពុងមានមនុស្សញាប់ដៃញាប់ជើងរៀបចំឥវ៉ាន់ដាក់ឡាន និងជូនដំណើរអ្នកប្រុសទាំងពីរ ...
ពេលរៀបចំរបស់របររួចរាល់ហើយ អ្នកនិងបងប្រុសក៏ទៅឱបលាប៉ាម៉ាក់ ហើយឡើងឡានជិះចេញទៅដោយបងប្រុសជាអ្នកបើក ...
ឡានចេញផុតក្រៅរបង ឡានកូនចៅ Hyun ក៏បើកតាមដែរតែមិនប្រកិតពេកទេ ...
តាមផ្លូវអ្នកនិងបងប្រុសនិយាយគ្នារហូត សើចសប្បាយពេញឡាន គេបើកយឺតៗទេបែបថាមើលទេសភាពផងហើយបងប្រុសក៏បានណែនាំថាទីនេះកន្លែងអី ធ្វើអីចឹងទៅ ខ្លាចប្អូនអត់ស្គាល់ ...
ឡានចេះតែបន្តទៅមុខជារឿយៗ បើកកាន់តែយូរទៅក៏មានឡានមួយទៀតដែលគួរឲ្យចាប់អារម្មណ៍ណាស់ គេបើកប្រកិតនិងឡានអ្នកដូចបើកដេញអញ្ជឹង ...
បងប្រុសមើលតាមកញ្ចក់រហូតតែដំបូងៗមិនសូវជាគិតទេ បុ៉ន្តែពេលសម្លឹងឡាននោះយូរៗទៅ ក៏បានដឹងថាគេកំពុងបើកតាម អ្នកនិងបងក៏ភ័យឡើង បងចេះតែប្រឹងបើកទៅមុខ ឯប្អូនវិញងាកមើលឡានខាងក្រោយអត់ឈប់ ...
Felix " មានគេកំពុងតាមយើងហើយបងប្រុស " កាន់ដៃបងFelix " ពួកយើងធ្វើយ៉ាងមិចទៅ " អ្នកសម្លឹងមុខបង ...
រកដំណោះស្រាយមិនទាន់ឃើញផង ឡានក៏បើកមកដល់ផ្លូវមួយ នៅខាងស្ដាំដៃមានផ្លូវបត់តូច គេកៀឡានអ្នកចូលទៅផ្លូវនោះតែម្ដង ...
ងុឺត...
អ្នកនិងបងបុកក្បាលទៅនិងក្បាលឡានមួយទំហឹង ក្បាលក៏មានឈាមហូរមក ហើយអ្នកសន្លប់បាត់ស្មារតីតែម្ដង បងប្រុងនៅសឺៗតិចៗ គេស្រវ៉ាងាកមករកប្អូន ...អង្រួនផង ហៅផង ...
Yeon " Felix អូនដឹងខ្លួនឡើង ... " គេយំមក ...Yeon " Felix ... " ...
Yeon " ដឹងខ្លួនមកណា កុំគេងអី ... " គេបារម្ភពីប្អូនទាំងដែលខ្លួនមានរបួសដែរសោះតែមិនមានអារម្មណ៍ឈឺអីតិចទេ ...
ទ្វារឡានខាងអ្នកបើកឡើងដោយដៃជនមិនស្គាល់មុខ បងប្រុសសម្លឹងមើលគេឥតព្រិចទាំងភ័យផង តក់ស្លុតផងរួមគ្នា ជននោះចាប់ទាញអ្នកចេញមកហើយលើកដាក់លើស្មាលីទៅឡានរបស់គេ ...
YOU ARE READING
You are the only one the series
FanfictionFelix " ខ្ញុំគ្មានថ្ងៃយកត្រកូលលោកមកដាក់ជាប់ឈ្មោះខ្ញុំទេ យល់ដែរទេ ?? យ៉ុនជីន មីនស៊ូរ៉ា " #Hyunlix #Hyunjin #Felix #novelbl