ក្រុមហ៊ុន Hyun♡
ថ្ងៃនេះ ក៏ដូចជាថ្ងៃផ្សេងទៀតដែរ បុ៉ន្តែថ្ងៃនេះ មានកម្មវិធីត្រូវឲ្យលោករដ្ឋមន្រ្តីទៅចូលរួម ...
ពេលព្រឹក Hyun ធ្វើការនៅក្រុមហ៊ុនធម្មតា តែពេលថ្ងៃការងារទម្លាក់ឲ្យលោកមិត្តចាត់ចែងជំនួសព្រោះគេខកខាននិងកម្មវិធីមួយនេះមិនបានឡើយ ...
ថ្ងៃត្រង់ចូលមកដល់ រាងតូចក្នុងឈុតស រឹបរាង តែមើលទៅថ្លៃថ្នូណាស់ ដើរចូលមកខាងក្នុងក្រុមហ៊ុន ដោយមាន Seli ដើរតាមពីក្រោយ ...
សម្រស់ដ៏ល្អឯក មិនមែនមិនធ្លាប់ឃើញទេ តែមើលមិនចេះឆ្អែត បុគ្គលិកនាំគ្នាតាមមើលម្នាក់ៗភ្លឹកអស់ហើយ ...
គេចេញពីជណ្ដើរយន្តមក ឃើញប្រពន្ធតូចឈរនិយាយជាមួយ Seli នៅកណ្ដាលក្រុមហ៊ុនតែម្ដង ឯបុគ្គលិកសម្លឹងមើលមកមិនដាក់ភ្នែក ក្នុងចិត្តក៏ខឹងមិនតិច ...
ដើរមកឱបចង្កេះ ...
Hyun " ហេតុអីមិនទៅដល់បន្ទប់បង "Felix " អូនរៀបនិងទៅហើយ តែបងមកបាត់ "
Hyun " លើកក្រោយកុំមកឈរបែបនិងទៀត ឃើញគេសម្លឹងមើលអូនទេ "
Felix " អូនមានប្តីហើយ អ្នកណាចង់មើលក៏មើលទៅ "
Hyun " រៀបការតាំងពីពេលណា "
Felix " មិនដឹងទេ "
Hyun " ពូកែតមាត់ណាស់ តោះយើងទៅកុំឲ្យយឺតពេល " អ្នកងក់ក្បាល ហើយនាំគ្នាដើរទៅក្រៅឡើងឡានទៅកម្មវិធី ...
កម្មវិធី♡
មនុស្សម្នាជាច្រើនបានត្រៀមខ្លួនរួចជាស្រេចក្នុងការរងចាំលោករដ្ឋមន្ត្រី ...
មិនយូរឡានជិតដប់គ្រឿងបានបើកចូលមក រួចឈប់ ទ្វារឡានបើកបង្ហាញឲ្យឃើញវត្តមានភ្ញៀវកិត្តិយសដែលពួកគេកំពុងរងចាំ ...
គេចុះទៅហើយអ្នកចុះតាមក្រោយ ធ្វើឲ្យគ្រប់គ្នាឆ្ងល់ជាខ្លាំងនិងវត្តមានក្មេងម្នាក់នេះ ...
អ្នករៀបចំកម្មវិធីបានមកទទួលហើយនាំនាយក្រាស់
ទៅកន្លែងអង្គុយ ដែលកៅអីមុខលោករដ្ឋមន្រ្តីជាមួយភរិយា ឯអ្នកមានមុខមាត់ផ្សេងទៀតអង្គុយក្រោយ ...
YOU ARE READING
You are the only one the series
FanfictionFelix " ខ្ញុំគ្មានថ្ងៃយកត្រកូលលោកមកដាក់ជាប់ឈ្មោះខ្ញុំទេ យល់ដែរទេ ?? យ៉ុនជីន មីនស៊ូរ៉ា " #Hyunlix #Hyunjin #Felix #novelbl