ថ្ងៃត្រង់ចូលមកដល់ ម៉ោងបាយក៏ដល់ពេលដូចគ្នា អ្នកបម្រើបានរៀបចំអាហារជាច្រើនមុខនៅលើតុសម្រាប់លោកម្ចាស់និងអនាគតម្ចាស់តូចរបស់គេ ...
គេដើរមកអង្គុយនៅតុអាហារ អង្គុយកន្លែងមេគ្រួសារហ្មង រួចហើយក៏ឲ្យអ្នកម្រើទៅហៅ Felix ដែលសម្ងំនៅក្នុងបន្ទប់អត់បាយតាំងពីព្រឹកមកម្លេះ ...
មួយសន្ទុះក្រោយមក អ្នកដើរចុះមកដោយងូតទឹកប្ដូរខោអាវហើយម៉ាស្អាតតែម្ដង ដើរសំដៅមកតុបាយរួចចូលអង្គុយខាងឆ្វេងដៃគេ ...
អ្នកបម្រើឈរនៅម្ខាងខ្លាចលោកម្ចាស់ត្រូវការអីស្រួលយកឲ្យភ្លាមៗ គេក៏បានហុចទូរស័ព្ទសេរីថ្មីទើបនិងទិញមកឲ្យ អ្នកលូកយកមកហើយទុកនៅខាងឆ្វេងដៃដោយមិននិយាយអីទាំងអស់ ...
ពេលកំពុងញុាំបាយ គេតែងសម្លឹងមុខអ្នកជារឿយៗ តែអ្នកឈ្ងោកញុាំយ៉ាងស្ងាត់ស្ងៀម ...
សម្លេងស្បែកជើងកែងបន្លឺឡើងនាំឲ្យអ្នកគ្រប់គ្នាងាកមើលតាមសម្លេងចង់បាក់ក អត់តែអ្នកទេនៅតែឈ្ងោកញុាំមិនឈប់ ...
នារីក្រមុំបបូរមាត់ក្រហមឆេះ ពាក់រូបខើចខ្លី ស្បៃស្តើងបញ្ជេញសាច់ ដើរចូលមកហើយទៅអង្គុយកៅអីទល់មុខអ្នកតែម្ដង ...
មិនទាន់អង្គុយស្រួលបួលផង ...
Hyun " នាងមកធ្វើអី ?? "បញ្ជេញចរឹកម្ញិកម្ញក់ ...
Mary " គឺនឹកលោកនិងហើយ " និយាយតែសម្តីមិនគ្រប់នៅឆ្លៀតលូកចាប់ដៃចាប់ជើងគេទៀត ...ឃើញគេមិនតប ...
Mary " មុននិងខ្ញុំទៅរកលោកនៅក្រុមហ៊ុន តែបុគ្គលិកប្រាប់ថាលោកមិនទៅធ្វើការទើបមករកនៅវិមាន "គេមើលមុខអ្នក ...
Hyun " លើកក្រោយកុំមកទីនេះទៀត ឮទេ "Mary " ហេតុអីទៅ ?? ចុះក្មេងម្នាក់នេះជាអ្នកណា ជាប្អូនរបស់លោកមែនទេ ?? "
Hyun " យើងកំពុងនិយាយជាមួយនាង "
Mary " ចុះក្មេងនេះជាអ្នកណាទៅ ដែលគេមកនៅវិមានលោកបាន "
Hyun " នាងចេញពីទីនេះទៅ "
នាងក្រោកឈរ ...
Mary " មិនចេញទេ និយាយទៅថាក្មេងនេះជាអ្នកណា " លើកដៃមកចង្អុលមុខអ្នកតែម្ដង ...
YOU ARE READING
You are the only one the series
FanfictionFelix " ខ្ញុំគ្មានថ្ងៃយកត្រកូលលោកមកដាក់ជាប់ឈ្មោះខ្ញុំទេ យល់ដែរទេ ?? យ៉ុនជីន មីនស៊ូរ៉ា " #Hyunlix #Hyunjin #Felix #novelbl