៣០ : ចង់បានបែបគុណ

21 3 0
                                    

     នៅឯកម្មវិធីឯណោះវិញ ក្រោយទទួលបានដំណឹងពី Seli ហើយ Sin ដើរទៅជិតលោកម្ចាស់សម្លឹងមុខគេដោយក្រសែភ្នែកតក់ស្លុតបែបមានរឿងអ្វីម្យា៉ងចឹងទៅ ...

    គេក្រលេខឃើញទឹកមុខមិនល្អរបស់ជំនិត ក៏ដកខ្លួនចេញពីវង់ដែលកំពុងនិយាយគ្នាមុននេះមកក្រោយបន្តិច ងក់ក្បាលឲ្យ Sin ចូលមកជិត ចំណែកនៅម្ខាងទៀតវិញ Bimin ឈរសម្លឹងមើលមកគេទាំងញញឹមញញែមសឹងតែជ្រួញមុខ ...

    ក្រោយពីបានឮសម្ដីមាសចេញពីមាត់ជំនិតហើយ ភ្លើងក្នុងទ្រូងដែលមិនទាន់រលត់នោះក៏ឆាបឆេះមកម្ដងទៀត ភ្នែកគេឡើងក្រហម ដៃក្ដាប់ណែនឡើងប៉ោងសសៃរវាម ...

    គេមិននិយាយច្រើនដើរទៅរកនាងក្រមុំ ជាមួយទឹកមុខធម្មតា នាងចូលមកជិតគេ ...
Hyun " ថ្ងៃនេះនាងស្អាតណាស់ Bimin Sosan "
    នាងញញឹមអៀនប្រៀន ទើបគេឱនខ្សឹប ...
Hyun " ចប់កម្មវិធីទៅវិមានយើងបានទេ យើងនិងឲ្យគេចាំទទួល "

    នាងរំភើបជាខ្លាំង នេះមកផ្អែមដាក់នាងនៅចំពោះមុខគេគ្រប់គ្នាទៀតផងឬ ...
Bimin " ខ្ញុំនិងទៅ "

Hyun " បើចឹងយើងទៅមុនហើយ ចាំជួបគ្នានៅទីនោះចុះ " គេញញឹមចេញយ៉ាងកំណាច ហើយដើរចេញទៅដោយមានជំនិតដើរតាមក្រោយ ...

    គេចូលទៅអង្គុយក្នុងឡាន ងាកមកសម្លឹងមើលនាង ក្រមុំទាំងខឹងស្អប់ពេញទ្រូង ព្រឹកមិញឪ ឥឡូវមកកូនម្ដងនៀក គួរឲ្យខឹងណាស់ កូនចៅក្រោយចូលក្នុងឡានអស់គ្នាហើយក៏បើកចេញទៅវិមានវិញ ...

    វិមាន Hyun♡

    ចំណាយពេលមិនយូរ sin ក៏បើកឡានមកដល់វិមាន គេបើកទៅឈប់នៅទ្វារចូលតែម្ដង ទ្វារឡានបើក Hyun ចុះទាំងប្រញាប់ប្រញាលហើយដើរចូលទៅក្នុងវិមានដោយមិននិយាយអីទាំងអស់ ...

    ជំហ៊ានវែងៗបោះចូលបន្ទប់ទទួលភ្ញៀវ រូបភាពដែលឃើញចំពោះមុខវាច្បាស់ៗពេកហើយ គេសឹងតែស្រែកយំទៅហើយពេលនេះ សភាពរាងតូចដេកស្តូកស្តឹងមិនកម្រើក ដៃមានព្យួរសារ៉ូមទៀត ...

    ជំហ៊ានវែងៗបោះចូលបន្ទប់ទទួលភ្ញៀវ រូបភាពដែលឃើញចំពោះមុខវាច្បាស់ៗពេកហើយ គេសឹងតែស្រែកយំទៅហើយពេលនេះ សភាពរាងតូចដេកស្តូកស្តឹងមិនកម្រើក ដៃមានព្យួរសារ៉ូមទៀត

Oops! This image does not follow our content guidelines. To continue publishing, please remove it or upload a different image.
You are the only one the seriesWhere stories live. Discover now