៣៣ : ថែមម្នាក់ទៀត

14 2 0
                                    

    មកដល់មុខបន្ទប់ដែលនាយក្រាស់ទាំងពីរសម្រាក់ មាន Sin នៅឈរទីនោះ ឯ Henri មិននៅទេទៅបន្ទប់ទឹកបាត់ហើយ ព្រោះដូរគ្នាទៅលុបលាងមុខម្នាក់ម្ដង ...

    គ្រាន់តែឃើញសភាពជំនិតកូន Jimin ក៏សន្លប់ភ្លាមៗដោយស្វាមីលាដៃមកត្រកងទាន់ ...
Yoongi " ឆាប់ហៅគ្រូពេទ្យមកឲ្យលឿនឡើង " គាត់ស្រែកមួយទំហឹងដាក់អ្នកគ្រប់គ្នា កូនមិនដឹងយ៉ាងមិចហើយផង ឥឡូវម៉ែទៀត ...

    គ្រូពេទ្យមកដល់ជាមួយគ្រែពេទ្យមួយរួចលើក Jimin ដាក់ឲ្យដេកលើគ្រែរុញចូលទៅក្នុងបន្ទប់ព្យាបាលដោយប្រពន្ធលោក ចនដេណាល់ នៅមើលគាត់ ...

    ខ្លួនប្រឡាក់សុទតែឈាម មុខមាត់ក៏ប្រឡាក់ដែរ គេនៅមិនទាន់សម្អាតនៅឡើយទេ ហើយកំពុងប្រាប់ហេតុការណ៍ឲ្យលោកម្ចាស់ធំស្ដាប់ឡើងហូហែតាមដែលបានឃើញនិងចងចាំមក ...

    គេលុតជង្គង់ចុះចំពោះមុខគាត់ ...
Sin " ខ្ញុំសុំទោសលោកម្ចាស់ធំ ដែលការពារលោកម្ចាស់មិនបានល្អ ខ្ញុំព្យាយាមហើយនៅតែការពារគាត់មិនបាន "

Yoongi " វាមិនមែនជាកំហុសរបស់ឯងទេ ឈប់គិតថាខ្លួនឯងខុសទៀតទៅ " ទះស្មាគេតិចៗ

    Sin ងក់ក្បាល ហើយលោកម្ចាស់ធំក៏លើកឲ្យគេក្រោកឈរមកវិញ ឯនាយតូចទាំងបីនៅអង្គុយឱបដៃគ្នាលើកៅអីមុខបន្ទប់ពេទ្យទាំងយំផង

    យូរសែនយូរប្រហែលជាមួយម៉ោងក្រោយមក ទ្វារបន្ទប់បានបើកដោយដៃដុកទ័រម្នាក់ ពួកគេនាំគ្នាចូលទៅជិតគាត់
ទាំងតក់ក្រហល់ ...
Yoongi " កូនខ្ញុំយ៉ាងមិចហើយលោកដុកទ័រ "

ដុកទ័រ " លោករដ្ឋមន្រ្តីអស់អីហើយ ពេលនេះកំពុងសម្រាក អាចនិងយូរទៀតណាស់ទម្រាំដឹងខ្លួនព្រោះរបួសរាងកប់ជ្រៅដែរ "

Jk " របួសគេត្រូវខ្លាំងមែនទេ ?? "

ដុកទ័រ " លោករដ្ឋមន្រ្តីត្រូវគ្រាប់កាំភ្លើង 3 គ្រាប់ ក្រោយទ្រូងឆ្វេង 2 គ្រាប់ និងស្មា 1 គ្រាប់ "

Niki " ចុះម្នាក់ទៀតលោកដុកទ័រ "

ដុកទ័រ " ម្នាក់ទៀតត្រូវទ្រូងស្ដាំ 2 គ្រាប់ ហើយហូរឈាមច្រើនណាស់ តែពួកលោកស្ងប់អារម្មណ៍ចុះពួកខ្ញុំនិងព្យាយាមឲ្យអស់ពីសម្ថតភាព "

You are the only one the seriesWhere stories live. Discover now