១៤ : សន្មត់គាំងបេះដូង

34 2 0
                                    

     ព្រឹកថ្ងៃថ្មីចូលមកដល់ ព្រឹកនេះអ្នកក្រោកពីប្រលឹម តែម៉ោងប្រាំបួនទៅហើយ អ្នកចុះមកខាងក្រោមអង្គុយនៅលើសាឡុងក្នុងបន្ទប់ទទួលភ្ញៀវ ...

    អ្នកបើកទូរទស្សន៍មើល ហើយចុចចំបុ៉សិ៍្ដមមួយកំពុងផ្សាយព័ត៍មានថ្មីៗ ...

    ព័ត៌មាន ...
M " តារាសម្លែងស្រីវ័ងក្មេង អ្នកនាង Leyu ដែលល្បីល្បាញខ្លាំងក្នុងវិស័យភាពយន្តនិងដើរម៉ូតនោះ គឺស្លាប់កាលពីយប់មិញនេះឯង មូលហេតុនៃការស្លាប់ក្រោយពេលប៉ូលីសធ្វើតេស្តរួចមកក៏ឃើញថា អ្នកនាង Leyu ញុាំថ្នាំនិងចាក់ថ្នាំញៀនលើសកម្រិតទើបបណ្ដាលឲ្យគាំងបេះដូង
គឺថាក្នុងសសៃឈាមសុទតែថ្នាញៀនតែម្ដងហើយ "

G " រូបភាពនៃការស្លាប់របស់នាងអាក្រក់ខ្លាំងណាស់ មិនត្រូវបានបើកបង្ហាញឲ្យឃើញជាសាធារណៈទេ ដូច្នេះខាងសារព័ត៌មានពួកយើងសុំសិទ្ធ មិនបង្ហាញឡើយវាអាចប៉ះពាល់ដល់ក្រុមគ្រួសាររបស់នាង "

    អ្នកអង្គុយស្រឡាំងកាំង អ្នកបម្រើក៏ស្រឡាំងកាំងដែរ ហើយក៏ស្ងាត់មួយសន្ទុះទើបអ្នកស្រវេ៉ស្រវ៉ាយកតេឡេមកចុចដូរប៉ុស្តិ៍ ...

    ភ្នែកសម្លឹងមើលតុក្កតាក្នុងទូរទស្សន៍ តែខួរក្បាលគិតពីព័ត៍មានដែលបានឃើញមុននិង អ្នកវិលវល់អស់ហើយ គិតស្អីក៏មិនចេញដែរ ឯអ្នកបម្រើក៏មិនរំខាន នាំគ្នាធ្វើការរៀងៗខ្លួនទៅ ...

     ម៉ោងដប់មួយថ្ងៃត្រង់ទៅហើយ អ្នកដេកលង់លក់លើសាឡុង ដៃឱបខ្នើយជាប់ ហើយតុក្កតាក្នុងទូរទស្សន៍កំពុងបញ្ជាំងធម្មតា អ្នកបម្រើឃើញចឹងក៏មិនហ៊ានដាស់ដែរ ភ្ញាក់មកស្រែកពេញផ្ទះឲ្យធ្វើយ៉ាងមិច ហើយមួយទៀតលោកម្ចាស់អត់មកផ្ទះតាំងម្សិលមិញមកហើយ តេមកប្រាប់ក៏អត់មាន មិនដឹងជាស្អីទេ ...

    វីឡា ចន♡

    ថ្ងៃត្រង់សម្រាកការងារ Soobin ក៏បានធ្វើដំណើរទៅផ្ទះរបស់អ្នក គេទៅប្រាប់ពួកគាត់ពិរឿងរបស់អ្នកនិងគេទៀតផង ...

    ពួកគាត់ក៏សោកស្ដាយតែមិនបានមាត់ក អីច្រើនដែរ ពួកគាត់ក៏យល់ថាពេលនេះបែបណា ទើបអ្នកសម្រាច់ចិត្តបញ្ចប់ជាមួយគេ ...

You are the only one the seriesWhere stories live. Discover now