"ហ្វតស្ដាប់ម៉ាក់ណា! កូនត្រូវរត់ចេញពីទីនេះ"
សម្លេងក្មេងប្រុសវ័យ15 ឆ្នាំម្នាក់ កំពុងអង្គុយយំអោបម្ដាយខ្លួនយ៉ាងជាប់មិនលែង ចំណែកអ្នកជាម្ដាយ ដោយខ្លាចគេតាមនាង និងកូនទាន់ នាងក៏បានចាប់មុខអ្នកជាកូនឲ្យងើយមកមើលនាង ហើយនាងក៏បាននិយាយទៅកាន់កូនទាំងទឹកភ្នែកថា៖"ហ្វត ម៉ាក់មិនអាចរត់ជាមួយកូនបានទេ ពេលនេះជើងរបស់ម៉ាក់ គឺមានរបួសហើយ! កូនឆាប់ទៅ!"
អ្នកជាម្ដាយបានស្រែកប្រាប់កូនឲ្យរត់ចេញ ចំណែក
ហ្វតដែលជាកូនវិញ គ្មានអ្វីក្រៅពីងើបឈររត់ចេញពីម្ដាយដ៏កំសត់ទាំងទឹកភ្នែកនោះទេ។ ហ្វតគេបានរត់ចេញពីទីនោះទាំងយំមិនឈប់ ប៉ុន្ដែ... "ភាំង*"
សម្លេងគ្រាប់កាំភ្លើងបានបន្លឺចេញមក ហើយវាបានធ្វើឲ្យការរត់របស់ហ្វតបានផ្អាកភ្លាមៗ គេបានងាកមកក្រោយមើលទៅផ្ទះតូចមួយដែលគេបានរត់ចេញមក ដៃជើងទាំង2 បានទន់ និងទប់លំនឹងលែងរួច ហ្វតបានទម្លាក់ខ្លួនទាំងភ្នែកបើកធំៗ ហើយគេក៏បានស្រែក
បញ្ចេញអារម្មណ៍ខ្លួនមកទាំងកំហឹង និងការអាណិតទៅកាន់ម្ដាយខ្លួន៖"ពួកអាចង្រៃ!! ឯងធ្វើបែបនិងដើម្បីអី!?"
...
Part1 First meet?
អស់រយះពេល៥ ឆ្នាំទៅហើយ ដែលរឿងអាក្រក់ទាំងឡាយបានសាបរលាយអស់ តែកំហឹងក្មេងប្រុសម្នាក់នេះគ្មានថ្ងៃបាត់នោះឡើយ។
នៅឯទីក្រុងបាំងកក់នៃប្រទេសថៃ ដែលសម្បូរ
ទៅដោយអគារធំៗ និងទាបខ្ពស់ជាច្រើន។ ឡានម៉ូតូជិះកាត់មិនឈប់ និងមនុស្សកក់កុញដើរចេញចូលហាងមិនឈប់មិនឈរ នៅហាងខ្លះមានមនុស្សចូល
យ៉ាងច្រើន ដើម្បីទិញឥវ៉ានដែលពួកគេចង់បាន ដូចជាខោអាវរបស់ប្រើប្រាស់ផ្សេងៗ។ ក្រឡេកមកមើលហាងនំមួយកន្លែងវិញ មានឈ្មោះថាYummy Bread
គឺថាមានមនុស្សចេញចូលក៏មិនណយដែល ហើយនៅក្នុងនោះ គឺមានកំលោះរូបឆោបស្អាត សង្ហារអ្នកណាឃើញក៏ចង់លង់ដែរ កម្ពស់របស់គេគឺ1.78cm ដៃដ៏ស្រលូនបានចាប់ទាញនំដាក់ក្នុងកញ្ចប់នំ ភ្នែកដ៏ស្រទន់សម្លឹងមើលទៅកាន់ភ្ងៀវ បបូមាត់ពណ៍ផ្ការឈូករឺមៗ បានញញឹមមកកាន់ភ្ងៀវយ៉ាងពង្រាយ ធ្វើឲ្យភ្ងៀវដែលឈរចាំនំពីគេនោះ ចង់តែដួលផ្ងាក់ក្រោយនោះទេ។ ហើយឈ្មោះរបស់គេ គឺFourth Chinavat នេះឯង ដែលជាក្មេងវ័យ15 ឆ្នាំម្នាក់ដែលបានជួប
រឿងដ៏អាក្រក់តាំងពី5 ឆ្នាំមុន។ ហ្វតគេបានឈរធ្វើការកន្លែងគិតលុយ ភ្នែកសម្លឹងមើលទៅអេក្រង់គិតលុយមិនឈប់ ហ្វតនេះណា គេជាមនុស្សតស៊ូណាស់ មិនថាថ្ងៃឈប់សម្រាក គេនៅតែបន្តធ្វើការរហូតមិនឈប់ ហើយក៏មិនធុញនិងអ្វីដែលគេកំពុងធ្វើផងដែរ អ៊ីចឹងហើយបានជាអ្នកធ្វើការជាមួយគេ តែងតែសរសើរគេមិនដាច់ពីមាត់នោះឡើយ ប៉ុន្តែរឿងដែលហ្វតស្អប់បំផុត គឺការធ្វើបាបអ្នកដទៃ ជាពិសេសគឺមនុស្សដែលគេស្រលាញ់ បើគេឃើញរឿងទាំងនេះនៅចំពោះមុខគេ គេច្បាស់ជាមិនទុកនោះឡើយ។ មនុស្សដូចហ្វត
នេះណា គឺល្អណាស់ តែបើគេអាក្រក់វិញ មិនធានា
នោះទេ ពេលខ្លះគេវាយ ពេលខ្លះគឺប្រើសម្ដីដើម្បីតទល់ ហើយសម្ដីមួយៗរបស់គេ ពេលនិយាយចេញមកគឺចង់ធ្លាក់ថ្លើមមកដីអ៊ីចឹង អ៊ីចឹងហើយគឺត្រូវស្រួលសម្ដីជាមួយគេ បើមិនចង់ធ្លាក់ថ្លើម។
អស់រយះពេលជាច្រើនម៉ោងមកហើយដែលហ្វតគេនៅឈរធ្វើការដដែល គេឈរចាំភ្ងៀវចូលមកជាមួយស្នាមញញឹមតិចៗ។ បានបន្តិច មិត្ដភក្ដិគេម្នាក់ក៏បានដើរមករកគេទាំងទឹកមុខឆ្ងល់និងគេជាខ្លាំង ដោយសារតែគេបានឃើញហ្វតធ្វើការមិនឈប់មិនឈរ មិនសម្រាក់អីបន្តិចសោះ ទើបគេបានដើរមកសួរ
មួយសំណួរថា៖

YOU ARE READING
គំនុំChinavat
Разноеយើងមិនខ្វល់ថាឯងជាអ្នកណាទេ តែការសងសឹក... យើងនិងធ្វើវាដល់ទីបញ្ចប់!