Part10

42 4 0
                                    

ជេមបានមកអង្គុយជិតម៉ាវីធ្វើឲ្យម៉ាវីនាងឆ្ងល់ជាខ្លាំង ព្រោះប៉ុន្មានថ្ងៃនេះ ជេមគេមកលេងជាមួយនាងឥតឈប់ឥតឈរសោះ ពេលខ្លះមកញ៊ាំបាយ ពេលខ្លះគឺមកលេងជាមួយនាងនិងឯង ធ្វើឲ្យហ្វតដែលឈរមើលគេនោះមានការធុញទ្រាន់ជាខ្លាំង យរៗមកម្ដងទៅថី? ហើយហ្វតគេក៏និយាយទៅកាន់ជេមទាំងឈរអោបដៃ និងទឹកមុខស្អុយរបស់គេមកកាន់ជេម៖

"មកលេងដល់ថ្នាក់ហ្នឹង? មិនយកនាងទៅចិញ្ចឹមទៅ?"
ជេមគេបានលើកពរម៉ាវី មុននឹងតបទៅហ្វតវិញ។

"បើប៉ាយើងឲ្យយកទៅ យើងយកហើយ"
ហ្វតមិនតបគេក៏ដើរទៅបង្ហើយការងាររបស់គេនៅឯផ្ទះបាយបាត់ទៅ។ ជេមគេបានទម្លាក់ម៉ាវីចុះ ហើយក្រឡេកទៅមើលនៅឯក្នុងផ្ទះបាយដែលកំពុងរៀបចំអ៊ីវ៉ានទុកដាក់ឲ្យមានរបៀប។ ជេមបានបោះជំហ៊ានទៅរកហ្វតយឺតៗ តែវាបានធ្វើឲ្យហ្វតភ្ងាក់និងជេមទៅវិញទេ។

"អូយ! អ៊ៃហ៊ា!?"
ហ្វតបានហើបមាត់ជេរទៅកាន់ជេមមួយទំហឹង ឮដល់អ្នកនៅខាងក្រៅដូចគ្នា។ ហ្វតបានយកដៃប៉ះទ្រូង ព្រោះអម្បិញមិញគេភ្ងាក់ខ្លាំងពេក ហើយជេមពេល
ហ្វតភ្ងាក់បែបនឹង គេក៏ជ្រួញចិញ្ចើមសម្លឹងមកកាន់ហ្វត
ទាំងឆ្ងល់។

"ហើយភ្ងាក់ខ្ងុំដល់ម្លឹង?"
ហ្វតបានងើបមុខមកមើលជេមដែលកំពុងសម្លឹងមកកាន់ខ្លួនបែបខឹងមកកាន់គេបែបនិង គេក៏បានងាកមកធ្វើការងាររបស់គេវិញ ដោយមិនបានតបអ្វីទាំងអស់មកកាន់គេ។ ជេមដោយហ្វតមិនបានតបមកខ្លួនបែបនឹង គេក៏យកមុខគេខិតមករកយ៉ាងជិត ហើយហ្វតគេខិតមុខគេទៅម្ខាងដូចគ្នា។ ធ្វើឲ្យក្មេងទាំងពីរដែលកំពុងលួចមើលពួកគេទាំងពីរពីក្រោយ កំពុងលួចសើច
ញញឹមតិចៗ។

"លោកហ្វត! ម៉េចមិនឆ្លើយនិងខ្ងុំ?"
ហ្វតសម្លឹងមកកាន់ជេមទាំងធុញថប់ក្នុងទ្រូង ដូចខ្វះពេលមកនិយាយជាមួយមែន បានខំប្រឹងសួររហូតមិនដាច់ពីមាត់នៀក៎? ជេមគេនៅសួរដដែលមិនព្រមឈប់ ធ្វើឲ្យដល់ថ្នាក់ធ្វើភ្នែកស្លើមកកាន់គេទៅហើយ។

"ជេម លោកល្មមឈប់សួរទៅ សំណួរមិនបានចម្លើយផង ខំម្ល៉េះ?"
ហ្វតគេបានរៀបចំទុកដាក់រួចរាល់ហើយ ទើបគេដើរមករកម៉ាវីនិងព្រិមវិញ។ មកដល់កន្លែងដែលម៉ាវីអង្គុយលេង ហ្វតបានមកអង្គុយជិតម៉ាវីដើម្បីមកលេងជាមួយនាង។ បើជេមវិញ គ្មានអ្វីក្រៅពីមើលពូក្មួយពីនាក់នេះអង្គុយលេងជាមួយគ្នាជាមួយស្នាមញញឹមនោះឡើយ ធ្វើឲ្យព្រិមដែលអង្គុយទល់មុខហ្វតនិងម៉ាវី បាន
ដៀងភ្នែកមើលទៅជេមទាំងឆ្ងល់ក្នុងចិត្ដមិនហ៊ានហើប
មាត់សួរនោះឡើយ តែហ្វតគេបានមើលមុខព្រិមដោយឃើញព្រិមកំពុងសម្លឹងមើលជេមជាប់មិនលែងបែបនឹង គេក៏ងាកក្រោយទៅមើលជេមដែលកំពុងឈរមើលខ្លួនមិនឈប់ តាំងពីផ្ទះបាយរហូតមកដល់បន្ទប់ទទួលភ្ងៀវ។

គំនុំChinavatWhere stories live. Discover now