សួនផ្ការ***
ទេសភាពនៅឯសួនផ្ការមួយមិនឆ្ងាយពីផ្ទះហ្វតប៉ុន្មានទេ នៅទីនោះគឺសម្បូរទៅដោយផ្ការជាច្រើន គ្រប់
ពណ៍ទាំងអស់ ហើយយើងក៏បានឃើញនូវនារីម្នាក់ និងក្មេងស្រីកំពុងលេងជាមួយគ្នា ប៉ះផ្កាយកមកមើលកាន់លេងយ៉ាងសប្បាយ ហើយនាងគឺជាព្រិមនេះឯង ដែលកំពុងលេងជាមួយម៉ាវី បានបន្តិច ក៏លេចនៅក្មេងប្រុសវ័យប្រហាក់ប្រហែលព្រិមដែល គេបានដើរមកមើលពួកនាងលេងទាំងញញឹមជាប់។
"អៅ៎!? ដៀវ?"
ព្រិមនាងបានក្រឡេកភ្នែកឃើញដៀវឈរមើលនាងពីខាងក្រៅសួន ទើបនាងបានហើបមាត់ហៅឈ្មោះគេភ្លាម។ ដៀវគេបានដើរមករកព្រិមមួយៗជាមួយស្នាមញញឹមយ៉ាងស្រស់។
"បាទ! ហើយព្រិមកំពុងធ្វើអីនៅទីនេះ?"
ព្រិមនាងបានយកផ្ការពីដៃឲ្យប្អូនតូចខ្លួនកាន់លេង ហើយនាងក៏បានងាកមកនិយាយជាមួយដៀវវិញ។
"គឺនាំប្អូនមកលេងសួននិងហា៎ បងជេមគាត់ឲ្យខ្ងុំនាំប្អូនមកលេង"
"បងជេម?"
ដៀវឧទានឈ្មោះជេមឡើងមកទាំងឆ្ងល់ ព្រោះគេមិនដែលដឹងថាព្រិមមានបងប្រុសដល់ទៅពីរនោះទេ។
"ហើយបងជេម គាត់ជានរណា?"
"អៅ៎? កុំប្រាប់ថាដៀវឯងអត់ស្គាល់គាត់ទៀតណា?! តាមដានតារ៉ាល្បីទាំងមូល មកអត់ស្គាលបងជេម?"
ដៀវចាំផ្ដើមនឹកគិតពីឈ្មោះនេះឡើង ឲ្យគេទៅស្គាល់យ៉ាងម៉េច បើគេតាមដានតែតារ៉ាស្រីៗនិង គ្មានតារ៉ាប្រុសណាដែលគេស្គាល់ទេ។
"ហុឹម... ហើយយើងតាមតែតារ៉ាស្រី មកឲ្យយើង
ស្គាល់តារ៉ាប្រុស អ្នកណាស្គាល់?"
ព្រិមនាងបានសម្លឹងមើលទៅនាយដៀវទាំងញញឹមគ្រវីក្បាល តែក៏មិននិយាយអីដែល ហើយនាងក៏បាន
ដើរទៅលេងជាមួយម៉ាវីវិញ ដៀវឃើញអ៊ីចឹងក៏ចង់លេងជាមួយដែល ទើបគេបានទៅសុំព្រិម និងម៉ាវីលេងជាមួយ។
"យើងសុំលេងដែល!"
ក្រុមហ៊ុនW/W
បើយើងសាកមកមើលនៅឯក្រុមជេមធ្វើការវិញ គឺថាមានមនុស្សជាបានដើរធ្វើការយ៉ាងមមាញឹក ព្រោះតែក្រុមហ៊ុននេះកំពុងproject មួយយ៉ាងធំ តែពួកគេបានបាត់តួអង្គម្នាក់ គឺជេមនេះឯង។ ក្រុមហ៊ុនមាន
project យ៉ាងធំ តែមនុស្សសំខាន់បានបាត់មុខឈឹង។
YOU ARE READING
គំនុំChinavat
Randomយើងមិនខ្វល់ថាឯងជាអ្នកណាទេ តែការសងសឹក... យើងនិងធ្វើវាដល់ទីបញ្ចប់!
