Part4

49 4 0
                                    

ជេមគេបានដើរចេញពីបន្ទប់របស់អ្នកគ្រប់គ្រងទាំងកំហឹងពេញខ្លួន ខឹងនេះខឹងនោះ ដល់ថ្នាក់ឃើញអ្នកដើរមកទើសផ្លូវខ្លួន គេចង់ស្ទុះហក់ទៅវាយទៅហើយ។ ជេមគេបានដើរចេញពីក្រុមហ៊ុន តម្រង់ទៅឡានដ៏ទំនើបរបស់ខ្លួន ដើម្បីជិះបើកចេញទៅណាក៏មិនដឹង។ ជេមគេបានបើកឡានយ៉ាងលឿន មិនខ្វល់ពីអ្វីទាំងអស់ តែពេលនោះនៅខាងមុខឡានរបស់ជេមបន្តិច ស្រាប់តែមានក្មេងស្រីម្នាក់បានរត់មកចូលក្នុងថ្នល់ទាំងមិនមើលឆ្វេងស្ដាំ ហើយវាក៏បានធ្វើឲ្យជេមគេបិះនិងបុកនាងទៅហើយ គេខំចាប់ហ្រ្វាំងយ៉ាងជាប់ តែក្មេងម្នាក់នោះ ក៏បានចាប់ទាញចេញពីទីនោះយ៉ាងលឿន ហើយអ្នកដែលទាញនាងចេញ គឺកំលោះហ្វត
យើងនេះឯង គេបានទាញនាងមកឈរនៅចិញ្ចើមផ្លូវ ហើយអង្គុយចុះដើម្បីនិយាយជាមួយនាងតូច៖

"ក្មេងតូច ហើយម៉េចរត់ទៅថ្នល់អ៊ីចឹង? វាគ្រោះថ្នាក់ណាស់ណា"
ហ្វតនិយាយផងយកដៃទៅវែកសក់ឲ្យក្មេងស្រីនោះផង។ រីឯជេមវិញ គេបានបើកទ្វារចុះពីឡានមកទាំងជ្រួញចិញ្ចើម តែពេលគេបានឃើញថាជាហ្វតគេក៏បាន
ដើរមកជិតសម្លឹងមើលគេទាំងលើកចិញ្ចើមម្ខាងដាក់
ហ្វតគេបានក្រោកឈរសម្លឹងមកមើលជេម។

"ហើយឯងបើកឡានលឿនយ៉ាងនេះ ចង់ទៅងាប់ឲ្យលឿនមែន?"
ហ្វតនិយាយទាំងច្រត់ចង្កេះដាក់ជេម ហើយជេមគេក៏មិនណយដែល ក៏ច្រត់ដាក់ហ្វតវិញទាំងញញឹមចុងមាត់។

"គ្មានចង់ងាប់ទេ ហើយនេះកូនលោកមែន?"
ជេមនិយាយទាំងយកដៃទៅចង្អុលទៅកាន់ក្មេងស្រីដែលកំពុងឈរអោបដៃសម្លឹងមកមើលគេទាំងភ្នែក
ម៉ក់ៗ។

"ក្មេងស្រីនេះមិនមែនកូនយើងទេ យើងគ្រាន់តែទាញ
នាងចេញប៉ុន្នោះ"
និយាយចប់ ហ្វតក៏ទម្លាក់ខ្លួនមកនិយាយជាមួយក្មេងតូចនេះម្ដង។

"ក្មេងតូច តើឪពុកម្ដាយឯងនៅទីណា?"
ក្មេងស្រីម្នាក់នោះ នាងក៏បាននិយាយទាំងសម្លេងតិចៗ
ហើយយឺតៗមកកាន់កំលោះយើង។

"គឺ... គឺម៉ាក់ប៉ាអូន គាត់បានដើរទៅណាមិនដឹងទេ គាត់បានទុកអូនចោលនៅក្រោមដើមឈើមួយនោះ"
នាងតូចបានលើកដៃទៅចង្អុលដើមឈើមួយក្បែប៉ងអង្គុយ ហ្វតបានងាកមើលទៅទីនោះហើយ ទើបដឹងថា ក្មេងស្រីម្នាក់នេះត្រូវគេបំបង់ចោលនៅទីនេះ។ ហ្វតគេបាននឹកគិតពីរឿងនេះចុះឡើង គេក៏បានងាកទៅជេមដែលកំពុងឈរញញឹមមកកាន់ខ្លួន ហើយគេក៏បានងើបឈរមកច្រត់ចង្កេះដាក់ជេមវិញម្ដង។

គំនុំChinavatWhere stories live. Discover now