គុំនំchinavat part 3

133 8 0
                                        

ហ្វតគេមិនដឹងជាធ្វើយ៉ាងម៉េច មានតែសម្រេចចិត្ដពាក់អាវធម្មតាទៅសិន បើនៅទៀតប្អូនស្រីគេច្បាស់ជាស្រែកហៅគេបែកផ្ទះមិនខាន។
ហ្វតបានរៀបចំខ្លួនយ៉ាងលឿន មិនចាំយូរ គេក៏ទាញរបស់របរខ្លួនចេញពីបន្ទប់។ មកខាងដល់ខាងក្រៅហ្វតបានរហ័សរហួនរត់មករកផ្ទះបាយដើម្បីរៀបចំម្ហូបឲ្យប្អូនខ្លួនញ៉ាំជាអាហារពេលព្រឹក។ ហ្វតកំពុងរៀបចំធ្វើម្ហូបបានបន្តិច ប្អូនស្រីដ៏កំពូលរបស់គេក៏បានដើរ
ចេញមក ទាំងសម្លៀកបំពាក់ជាសិស្សសាលា ហើយ
សក់លើកចងឡើងយ៉ាងខ្ពស់និងមានប៊ូពណ៍ផ្ការឈូក
ដាក់កៀបជាប់និងសក់ខាងក្រោយយ៉ាងសមរម្យ ហើយប្អូនរបស់ហ្វតឆ្នាំនេះ នាងទើបតែរៀនថ្នាក់ទី11 ប៉ុន្នោះ នៅក្នុងសាលានាងជាសិស្សស្រីដែលស្អាត ឆ្លាតពូកែ ហើយការសិក្សារបស់នាងគឺពិតជាល្អគ្រប់
មុខវិជ្ជា មិនថាគណិត ឬអក្សរសាស្រ្ដនោះទេ នាងតែងតែធ្វើបានពេញទាំងអស់ មិនឲ្យខុស ឬខកបំណងឡើយ។ ព្រិមនាងដើរមករកបងខ្លួនទាំងញញឹមស្ញេញចេញធ្មេញមកយ៉ាងគួរឲ្យស្រលាញ់ ហើយអ្នកជាបងប្រុសវិញ ពេលបានឃើញប្អូនខ្លួនដើរមកហើយ នាយក៏ហើបមាត់និយាយទៅអ្នកជាប្អូនបន្តិចថា៖

"សួស្ដី ប្អូនកំហូច ងើបលឿនម្លេះថ្ងៃនិង?"
ព្រិមនាងបានដើរទៅឈរជិតបងរបស់នាងដើម្បីមើល
ម្ហូបដែលបងនាងធ្វើ មើលចុះមើលឡើងនាងក៏ញញឹមទម្លាក់មាត់ ហើយងើយទៅបងខ្លួន។

"អីយ៉ា! ចេះធ្វើស៊ូបជាមួយបាយស្រូបទៀត!"
ហ្វតគេកំពុងតែកូរស៊ូប តែមាត់តែងតែឆ្លើយនិងសំណួរ
របស់ប្អូនរហូត៖

"អៅ? របស់អូនចូលចិត្ដ បងក៏រៀនធ្វើទៅ"
ហ្វតនិយាយជាមួយស្នាមញញឹមតបទៅប្អូនខ្លួនវិញមិនឈប់ ព្រោះប្អូនគែនេះណា ពូកែសួរណាស់ តែបើរឿងរៀនមិនដែលសួរទេ ចូលចិត្ដតែសួររឿងឥតប្រយោជន៍ ឬការឆ្ងល់ដ៏សែនហួសចិត្ដរបស់នាង តែ
ហ្វតដែលជាបងប្រុសដ៏សែនល្អមួយនេះ គឺមិនដែលធុញនិងប្អូនខ្លួននោះទេ គេចូលចិត្ដនិយាយលេងជាមួយប្អូនណាស់ បើគេមិននិយាយជាមួយប្អូនគេទេ ប្អូនគេច្បាស់ជាខឹងគេដាច់ចិត្ដដាច់ថ្លើមមិនខាន។ មិនយូរប៉ុន្មាន ហ្វតគេក៏បានរៀបចំអាហារឲ្យប្អូនខ្លួន ទាំងលើក
ចានបាយដាក់ឲ្យនាង។ ព្រិមគ្រាន់តែឃើញបាយ
ស្រូបដែលនាងចូលចិត្ដភ្លាម នាងក៏លាន់មាត់ភ្លាម៖

គំនុំChinavatWhere stories live. Discover now