Part7

44 7 0
                                    

ជេមគេបានដើរចេញមកខាងមុខផ្ទះបម្រុងនិងចាក
ចេញទៅផ្ទះរបស់ហ្វត តែហ្វតគេក៏បានដើរមកគេពីក្រោយ ស្រែកហៅគេថា៖

"ជេមមីណាយ!"
ជេមបានផ្អាកជំហ៊ានបន្តិច ហើយងាកទៅមើលអ្នកខាងក្រោយទាំងទឹកមុខឆ្ងល់។

"អុឺ... ខ្ងុំមានរឿងសួរលោក"
ជេមគេបានបង្វិលខ្លួនមកកាន់ហ្វតទាំងមិនតបអ្វីទៅកាន់គេនោះទេ។

"ខ្ងុំចង់សួរថា កាលពីម្សិលមិញ លោកមានរឿងអីជាមួយពួកនោះ"
ជេមគេងាកមុខចេញបន្តិច ហើយក៏ងាកមកមើលហ្វតវិញទាំងញញឹមបន្តិច ទើបគេតបទៅហ្វតវិញ។

"ហុឹៗ ពួកនោះមែន? វាមិនពាក់ព័ន្ធជាមួយឯងទេ"
ហ្វតគេនៅតែសួរទៅដដែលៗថស៖

"ពាក់ព័ន្ធ ព្រោះអ្នកដែលវាយលោក គេជាមិត្ដរបស់ខ្ងុំ"
ជេមគេឈរគិតបន្តិច ហើយយកដៃទៅកេះថ្ពាល់ហ្វត
ឲ្យងាកចេញពីគេបន្តិច តែជេមគេគ្រាន់តែឃើញបាយជាប់និងថ្ពាល់ហ្វតប៉ុន្នោះ ទើបគេចង់យកវាចេញ។

"រឿងនិងទៅសួរមិត្ដរបស់ឯងទៅ ហើយកុំភ្លេចប្រាប់គេផងថា ឈប់យករឿងបំភ្លើសរបស់គេទៅផុសក្នុងig របស់គេទៀត បើមិនចង់ជាប់គុក"
ជេមថាហើយ គេក៏បានដើរចេញទៅបាត់ទៅ ហើយហ្វតគេមិនយល់ដូចគ្នាថាមានរឿងអីចំពោះជេម ពេលនេះហ្វតបានដឹងពីរឿងខ្លះរបស់ជេមហើយ ដូចជាការវាយគ្នា និងមានព័ត៍មានជាច្រើនដែលបានបំភ្លើសគេ ទាំងដែលគេមិនបានធ្វើអ្វីសោះនោះឡើយ។ ហ្វតមិនចាំយូរនោះទេ ទើបគេប្រញ៉ាប់រត់ចូលទៅក្នុងវិញដើម្បីទៅឆែកមើលព័ត៍មានទាំងនោះ។ មកដល់បន្ទប់ខ្លួន ហ្វត
បានចាប់ទាញកុំព្យូទ័រខ្លួនរបស់ចេញមក ទើបគេបានវាយឈ្មោះរបស់ជេមមីណាយដើម្បីមើល។ មើលចុះមើលឡើងក៏ឃើញមានព័ត៍មានមួយថា<ជេមមីណាយ សារៈវ័ត ដែលជាតារ៉ាល្បីនៃប្រទេសថៃ បានប្រព្រឹត្ដិរំលោភបំពានទៅកាន់ក្មេងស្រីវ័យ17 ឆ្នាំម្នាក់ នៅថ្ងៃទី12 ខែ** ឆ្នាំ**** ហើយនិងបានវាយធ្វើបាបទៅកាន់ជនរោងគ្រោះយ៉ាងខ្លាំង ធ្វើឲ្យមានស្នាមរបួសជាប់និងក និងដៃខាងឆ្វេងបានបាក់ឆ្អឹងចេញពីគ្នា...>
ហ្វតគ្រាន់តែអានព័ត៍មានទាំងនេះភ្លាម គេមានអារម្មណ៍ជេមនេះ មើលទៅល្អតែខាងក្រៅ តែខាងក្នុងអាក្រក់ជាងអ្វីទៅទៀត។ ហ្វតបានយកដៃទៅអង្អែលចង្ការរបស់ខ្លួនបន្តិច អង្គុយគិតមើលពីព័ត៍មានរបស់ជេមម្នាក់នោះជាខ្លាំង ហើយគេក៏បានចាប់អារម្មណ៍និងត្រកូលជេមជាខ្លាំង ព្រោះត្រកូលមួយនេះ ដូចត្រកូលមនុស្សម្នាក់ដែលសម្លាប់ម្ដាយខ្លួនអ៊ីចឹង។

គំនុំChinavatWhere stories live. Discover now