Part 23

131 6 0
                                        

  ជេមឈរគិតពីរឿងនេះ និងបណ្ដោយឲ្យហ្វតដើរទៅបាត់។
  ហ្វតបានដើរមកកាន់បន្ទប់មួយទាំងកំហឹង គេមិនដឹងទេថាពេលខាងមុខនឹងមានរឿងអ្វីកើតឡើងចំពោះគេ។
  
   «ក្រាក»
  សម្លេងទាញទ្វារបានបន្លឺឡើងក្នុងបន្ទប់របស់វិនដែលកំពុងអង្គុយមើលសៀវភៅ តែអារម្មណ៍ក៏រហ័សងាកមកមើលអ្នកទាញទ្វារទាំងស្នាមញញឹមស្រស់បោះ។

  "អៅ៎ ហ្វត! មកហើយមែនទេ?"
  ហ្វតបានត្រឹមងក់ក្បាលញញឹមតបមកកាន់អ្នកដែលអង្គុយកាន់សៀវភៅ។ វិនបានងើបឈរដើរមកកាន់ហ្វតយឺតៗ ដៃជ្រែងហោប៉ៅបង្ហាញរាងដ៏សែនខ្ពស់របស់គេមកកាន់ហ្វត។ គេដើរមកឈរទល់មុខហ្វត និងបានលើកដៃយកទៅស្ទៀបមុខរបស់ហ្វតតិចៗ។ តាមពិតទៅប៉ុន្មានខែនេះ ហ្វតបានទាក់ទងជាមួយវិនបាន៣ អាទិត្យជាងហើយ ហើយរឿងនេះជេមគេក៏មិនដឹងដូចគ្នា គេបានលាក់បាំងរឿងទាំងប៉ុន្មានទៅកាន់វិន និងហ្វត ហើយមុនគេធ្វើរឿងទាំងនេះ គេក៏បានគិតដែរថា គេធ្វើនេះ គឺខុសឬ អត់? ទាក់ទងម្ដងពីរនាក់បែបនេះ? ចុះបើថ្ងៃណា ពួកគេទាំងពីរតាមទាន់? តើគេនិងដោះស្រាយយ៉ាងម៉េច? ហ្វតបានឈរឲ្យវិនស្ទៀបអង្អែលខ្លួនប្រានខ្លួនតាមអំពើចិត្ដ ដោយមិនឃាត់អ្វីនិងគេបន្តិចសោះ។

  "យើងដូចជាខានធ្វើវាយូរហើយ"
 
ខានធ្វើយូរ? ចង់បានន័យថាយ៉ាងម៉េច?
 
ហ្វតងាកមើលទៅកាន់វិនទាំងជ្រួញចិញ្ចើម។ មែនហើយហ្វតធ្លាប់ធ្វើរឿងទាំងនេះជាមួយវិន តែម្ដងនេះគេសុំបដិសេធហើយ ព្រោះគេទើបតែមានជាមួយជេមហើយ។

  "ចាំពេលក្រោយបានទេ?"
  វិនបានសម្លឹងមើលទៅអ្នកដែលខ្លួនស្រលាញ់ទាំងឆ្ងល់ ព្រោះពេលនេះគេពិតជាចង់ធ្វើជាមួយហ្វតជាខ្លាំង តែពេលគបដិសេធបែបនឹង គេក៏រាងស្រងាកចិត្ដបន្តិចដែរ។

"មិនទេ សុំតែថើបមួយក៏បានដែរ"
ហ្វតមិនចង់ចាំយូរ គេក៏បានចាប់មុខវិនយកមកថើបយកតែម្ដង។ មិនចាំអ្នកដែលសុំអោនមកថើបមុននោះទេ។ ការថើបមួយនេះបានធ្វើឲ្យនាយវិនមានអារម្មណ៍ជាខ្លាំង តែគេមិនចង់ឲ្យហ្វតដឹងនោះទេ។ ពេលហ្វតប្រលែងមាត់ហើយ នាយក៏ញញឹមមកកាន់ហ្វតយ៉ាងស្រស់។

"ម៉េចហើយ? ម៉េចធ្វើមុខអ៊ីចឹង?"
ហ្វតបានងើយមើលមុខអ្នកដែលកំពុងឈរអោបខ្លួនយ៉ាងជាប់នោះទាំងមុខស្មើថេង។

គំនុំChinavatWhere stories live. Discover now