Part24

164 11 0
                                        

ហ្វាតដែលកំពុងឈរទ្រឹងមួយកន្លែងមិនដឹងជាគួរនិយាយអ្វីតបទៅវិននោះទេ។ គេបានឈរគិតរកពាក្យដោះស្រាយនិងបញ្ហាមួយនេះ។

  "អុឺ....គឺ..."

  "ហ្វូត...ការងារយើងដឹងតែធ្វើបានហើយ...មិនចាំបាច់ភ័យទេ"
  ហ្វូតងក់ក្បាលបន្តិច តបទៅវិនវិញ។ គេមិនដឹងទេថា រឿងនេះវាជ្រុលដែលឬ ទេ? តែពេលនោះ វិននក៏បានចាប់ដៃរបស់ហ្វតដើរតម្រង់ទៅមុខតែម្ដង និងបានងាកមកញញឹមដាក់គេបន្តិចផងដែរ។

  ព្រឹកថ្ងៃថ្មី***
  គឺថា វិនហ្វាក៏បានឈរនៅប្រលានយន្តហោះចាប់ជើងយន្តហោះ ដែលខ្លួនត្រូវឡើង។ កំលោះហ្វតបានលើកក្រដាសប៉ុនបាតដៃយកមកមើល ហើយក្រដាសនោះ គឺជាក្រដាសរបស់ជេមនេះឯង គេបានសរសេរមកកាន់ហ្វតតាំងតែពីម្សិលមិញ។

  To fourth Chinavat
  ហ្វូត...ខ្ញុំជេមមីណាយសារៈវ័ត ក្រដាសមួយនេះ ខ្ញុំបានសរសេរឲ្យឯងជាពិសេស។ ហ្វត តើឯងដឹងទេ? ថាខ្ញុំបានចាប់ចិត្តលើឯងមកជាយូរមកហើយ តាំងតែពីឯងអាយុ14 ឆ្នាំមកម៉្លេះ តែដោយសារតែខ្លាចប៉ារបស់យើងវាយ ទើបយើងបានសុខចិត្ដចាកចេញពីឯង និងសុវត្ថិភាពរបស់ឯង។ ប៉ុន្តែអ្វីៗគ្រប់យ៉ាង បែរជាឡប់អស់ ប៉ារបស់យើងខឹងទារកូនបំណុលមិនបាន ហើយគាត់ក៏បានស្រែកដាក់យើងឲ្យឈប់និយាយជាមួយឯង តែយើងបានយល់ព្រមហើយ ហើយក៏មិនដឹងថាយប់នោះគាត់បានធ្វើអ្វីនោះទេ...បើអាច យើងចង់ឲ្យឯងជួយនិយាយពន្យល់រឿងទាំងនេះបានទេ?

  By: បងស្វិត...

  ហ្វតបានដាក់ក្រដាស់ចុះទាំងមុខស្មើ គេមើលទៅមិនសូវជាខ្វល់និងក្រដាស់នេះប៉ុន្មានទេ ទើបគេនិង
វិនបាននាំគ្នាឡើងលើយន្តហោះដើម្បីហោះទៅប្រទេសជប៉ុន។ 

  {ផ្ទះលោកសារៈវ័ត}
  នៅឯផ្ទះដែលមានអ្នកបម្រើឆ្វេងស្ដាំ ដើរមកឈរតម្រង់ជួរគ្នា ចាំស្វាគមន៍ម្ចាស់ផ្ទះដែលទើបនិងមកពីក្រៅ។ គឺលោកដេតសារៈវ័តនេះឯង លោកបានដើរចូលមកទាំងមានភរិយាដើរមកតាមពីក្រោយជាមួយដំណើរវែង និងទឹកមុខអង់អាច។ អ្នកនាងផារីយ៉ាដែលដើរតាមពីក្រោយ នាងបានដើរជាមួយស្នាមញញឹម និងការដើរបែបម៉ូដែលរបស់អ្នកស្រី។

  "អ៊ៃជេមនៅណា?"
  លោកដេតបានដើរមកអង្គុយលើសាឡុង គងទាក់ខ្លាធ្វើមិនដឹង។ បើអ្នកស្រីផារីយ៉ា អ្នកនាងបានដើរទៅកាន់ជណ្ដើដើម្បីឡើងទៅបន្ទប់។

គំនុំChinavatWhere stories live. Discover now