Part11

98 8 0
                                        

ជេមគេបានឈរថតជាមួយហ្វេនរបស់គេ ហើយហ្វតអង្គុយញ៊ាំប្រហិតមើលទៅជេមទាំងសើចចំអកគេទៀត ជេមដោយក្រឺតជើងធ្មេញនិងហ្វតពេក គេក៏បាននិយាយទៅកាន់ហ្វេនគេឲ្យមកលើកក្រោយទៀត ព្រោះគេមានការរវល់ ហើយហ្វេននឹង ក៏តាមចិត្ដទៀតបាននាំគ្នាដើរចេញពីជេមទាំងអស់ ជេមដោយរាងអស់ហើយ គេក៏ដើរមករកហ្វតដែលកំពុងអង្គុយញ៊ាំប្រហិតឌឺមកកាន់គេយ៉ាងឡូយ។

"សប្បាយណាស់ណ៎បានឌឺខ្ងុំអ៊ីចឹង?"
ហ្វតខិតមុខជេមបន្តិចមុននឹងគេតបទៅជេមទាំងញញឹមចុងមាត់។

"សប្បាយមែនតើ បើលោកមិនមកតាមក៏គ្មានរឿងអ៊ីចឹងដែល"
ជេមខាំមាត់បន្តិចថានឹងតបទៅហ្វតវិញ តែទូរស័ព្ទរបស់ហ្វតក៏រ៉ូឡើង ទើបគេបានទាញទៅនិយាយនៅខាងក្រៅបាត់ទៅ។ បើជេមវិញគ្មានអីក្រៅពីពេបមាត់មកកាន់ហ្វត នឹងយកប្រហិតគេមកញ៊ាំនោះទេ។ ហ្វតគេបានដើរមកលើកទូរស័ព្ទនៅខាងក្រៅទាំងជ្រួញចិញ្ចើម។

"សួស្ដី នេះfourth Chinavat "
ពេលនោះ ក៏ឮសម្លេងមនុស្សស្រីម្នាក់បាននិយាយមកកាន់គេថា៖

"ចា៎ លោកហ្វត គឺក្រុមហ៊ុនរបស់យើងខ្ងុំចង់ឲ្យលោកមកជួបនៅអាទិត្យក្រោយ តើលោកមានពេលទំនេរដែលទេចា៎?"

"អ៎ បាទមាន អ៊ីចឹងម៉ោងប៉ុន្មានដែល?"

"គឺម៉ោង9 ចា៎ អ៊ីចឹងនាងខ្ងុំសុំលាលោកសិនហើយ"
ថាហើយ នាងក៏ចុចបិទទូរស័ព្ទបាត់ទៅ ហ្វតគេបានយកទូរស័ព្ទគេមកមើលបន្តិច មុននិងគេដើរចូលទៅកន្លែងរបស់គេវិញ។ ហ្វតបានដើរមកអង្គុយទល់មុខជេមដូចគ្មានរឿងអ្វីកើតឡើងអ៊ីចឹង តែថាជេមគឺគេ
សម្លក់មកកាន់ហ្វតមិនឈប់ ព្រោះតែខឹងគេមិនជួយ
ខ្លួនពីហ្វេនរបស់គេ។ ហ្វតគេអង្គុយញ៊ាំទាល់តែអស់ទើបគេងើបចេញទៅវិញ មុននិងគេទៅ គេក៏បានចូលទៅទិញរបស់ញ៊ាំឲ្យប្អូនគេដែល។ មកមើលនៅឯផ្ទះលោកសារៈវ័តវិញ ពេលនេះគាត់កំពុងតែមើលប្រវ័ត្ដ
រូបរបស់អ្នកណាម្នាក់ ហើយនឹងបាននិយាយជាមួយពួកអាដែងដែលឈរពីក្រោយគាត់។

"ហុឹស... គ្រាន់តែក្មេងប្រុសដែលបាត់អស់5 ឆ្នាំក៏ពួកឯងរកមិនឃើញ!?"
លោកសារៈវ័តបានលើដៃគោះតុមួយទំហឹង នឹងនិយាយគំហួកដាក់កូនចៅដែលធ្វើការមិនបានបែបនេះ
ពួកគេគ្មានអ្វីនិយាយនោះទេ មានតែនៅស្ងៀមៗឲ្យលោកសារៈវ័តជេរតាមចិត្ដខឹងប៉ុន្នោះ។

គំនុំChinavatWhere stories live. Discover now