Part8

40 5 0
                                    

ព្រឹកថ្ងៃថ្មី***

ហ្វតពេលនេះគេកំពុងដេកមិនក្រោកនោះឡើយ ហើយសម្លេងទូរស័ព្ទរបស់គេ គិតតែពីរ៉ូមិនឈប់ ហ្វតដោយការខឹងទូរស័ព្ទពេកគេក៏ងើបមកបិទវាយ៉ាងលឿន តែពេលបើកទូរស័ព្ទមើលគឺម៉ោង6:45 បាត់ទៅហើយ ធ្វើឲ្យហ្វតដែលទើបនឹងងើបនោះភ្ងាក់ជាខ្លាំង។

"ហុឺយ!?"
ហ្វតគេរហ័សងើបចេញពីគ្រែយ៉ាងលឿន ដួលផង ទាក់ជើងនិងតុផង វេទនាជាខ្លាំង។ ហ្វតគេបានចូលទៅបន្ទប់ទឹកដើម្បីលុបមុខលុបមាត់ចេញ តែថាក្នុងបន្ទប់ទឹក គឺហ្វតបានញ៉ាប់ដៃញ៉ាប់ជើង ធា្លក់របស់ពេញបន្ទប់ទឹក ឮតែគ្រូង គ្រាំង* ពេញបន្ទប់ទឹក។ ពេលចេញមកវិញ ហ្វតក៏បានទៅទាញអាវធ្វើការខ្លួនមួយទំហឹង ហើយវាក៏រហែកដោយសារទាក់និងតុការងាររបស់គេ។ ដល់ដំណាក់បែបនេះហើយ ហ្វតគេពិតជាហត់នឿយជាខ្លាំង ដល់ថ្នាក់យកដៃទៅទះក្បាលខ្លួនតិចៗ។ មកមើលនៅខាងក្រោមផ្ទះវិញ ព្រិមនិងម៉ាវីពួកនាងទាំងពីរកំពុងតែជួយធ្វើម្ហូបគ្នាទៅវិញទៅមក ម៉ាវីអ្នកហុចគ្រឿង ព្រិមអ្នកយកវាដាក់ចូលម្ហូប ព្រិមនាងកំពុងតែញ៉ាប់ដៃ ព្រោះជិតដល់ម៉ោងនាងទៅរៀនហើយ ទើបនាងឲ្យម៉ាវីទៅហៅបងខ្លួនឲ្យចុះមក តែម៉ាវីបម្រុងនិងទៅរកហើយ នាងក៏ឃើញលោកពូខ្លួនចុះមកភ្លាម ទើបនាងស្រែកប្រាប់ទៅព្រិមថា៖

"លោកពូមកហើយ បងព្រិម!"
ព្រិមនាងគ្រាន់តែនិយាយអុឺៗ ព្រិមនាងក៏បានលើកម្ហូបដាក់ចានយកមកដាក់លើតុចាំបងគេមក ហើយនាងក៏បានរៀបចំប្រអប់បាយរបស់នាងចាកចេញទៅ និងមិនភ្លេចប្រាប់បងនាងឲ្យដឹងនោះឡើយ។ ហ្វតគេបានចុះមកទាំងមុខមិនរីក ហើយគេក៏ដើរមកតុបាយដើម្បីញ៊ាំម្ហូបដែលព្រិមធ្វើ ហើយនាងតូចក៏ដូចគ្នា បានទៅអង្គុយជិតហ្វតដើម្បីញ៊ាំបាយជាមួយលោកពូសំណព្ធខ្លួន។ ហ្វតអង្គុយញ៊ាំបាយសុខៗ ក៏ងាកមកមើលម៉ាវីភ្លាម។

"អុឺ ម៉ាវី ក្មួយអាយុប៉ុន្មានហើយ?"
ម៉ាវីពេលនេះ មាត់នាងកំពុងទំពារបាយ តែក៏នៅតែឆ្លើយជាមួយលោកពូគេដែល។

"អូនអាយុ5 ឆ្នាំ!"
ហ្វតឮហើយ ក៏លាន់មាត់ថា៖

"អៅ!? ជិតដល់ឆ្នាំចូលរៀនហើយហ្នឹង? ហើយគ្រួសារគេ បើបំបង់ចោលហើយ ម៉េចមិនទុកសំបត្រកំណើតឲ្យផង គ្នាចូលរៀនម៉េចនឹងកើតទៅ?"
ហ្វតអង្គុយគិតថា គំរោងដាក់ម៉ាវីចូលសាលា តែគ្មានអ្វីមកបញ្ជាក់ដើម្បីឲ្យនាងចូលរៀនបាន បើឪពុកម្ដាយនាងបំបង់ចោលហើយ មិនព្រមឲ្យសំបុត្រកំណើតមកផង។ ហ្វតពេលនេះមិនដឹងធ្វើយ៉ាងម៉េចទេ ដើម្បីឲ្យនាងតូចម្នាក់នេះបានចូលរៀន តែគេក៏សម្រេចចិត្ដថានឹងទៅរកគ្រួសារនាងដោយមាននាងជាអ្នកប្រាប់។

គំនុំChinavatWhere stories live. Discover now