ហ្វតនិយាយមកកាន់ប្អូនទាំងអាក់អួល ហើយប្អូនគេនិងក្មួយខ្លួននាំគ្នាឈរឆ្ងល់និងហ្វតដែលនិយាយចេញមកចម្លែកៗ គេពេលឈ្នះតែងតែសប្បាយ ហ្វតពេលឈ្នះមកឈរឆ្ងល់ម៉េចខ្លួនឈ្នះ។
...
វេលាយប់ក៏ឈានចូលមកដល់ ហ្វតគេកំពុងអង្គុយ
លេងទូរស័ព្ទនៅបន្ទប់ទទួលភ្ងៀវម្នាក់ឯង គេអង្គុយ
លេងរហូតដល់ទូរស័ព្ទរបស់គេលូតសារក្នុងig មកជាច្រើន ព្រោះតែig របស់គេកំពុងតែកើនអ្នកfollow មករហូត។ ហ្វតគេអង្គុយឆ្ងល់ភ្លាម ទើបតែបានមួយថ្ងៃសោះ ម៉េចក៏លឿនយ៉ាងនេះ? (មនុស្សអត់ធ្លាប់ធ្វើតារ៉ាអ៊ីចឹងហើយ) ដល់ពេលអ៊ីចឹងទៅ ហ្វតគេក៏បានយកទូរស័ព្ទខ្លួនមកថតរូបពីរ បីសន្លឹកយកទៅផុសក្នុងig លេងតែម្ដង។ មិនយូរទេទូរស័ព្ទរបស់គេលោតសារមកជាច្រើន ចង់ផ្ទុះបែកទូរស័ព្ទទៅហើយ។"អូហូ បើដឹងអ៊ីចឹងធ្វើតារ៉ាល្បីតាំងពីយូរ"
ហ្វតគេអង្គុយនិយាយម្នាក់ឯងអំពីការជោគជ័យរបស់គេ។«5ខែកន្លងផុតទៅ លឿនដូចកុហក»
ហ្វតគេកំពុងតែធ្វើEvent ជាមួយតារ៉ាស្រីល្បីម្នាក់ គឺTu chayyakorn ដែលនាងគឺជាតារ៉ាស្រីដែលមាន
ភាពរោះរាយរាក់ទាក់ដាក់ហ្វតជាខ្លាំង រូបឆោមស្អាតបានសម្លឹងមើលទៅកាំមេរ៉ាដែលគេកំពុងឈរថតមកពួកគេទាំងពីរ។"ហុឺយ ណង! តាំងពីចូលមកទីនេះមានអារម្មណ៍យ៉ាងម៉េចដែរ?"
ទូបានងាកមកសួរហ្វត ពេលអ្នកកាន់កាំមេរ៉ាបានឈប់ផ្អាកថតពួកគេសិន។"អ៎... គឺរាងពិបាកត្រង់ពេលគេថត ខ្ងុំមិនសូវចេះកាច់ស្ទាយតាមគេទេ"
ទូញញឹមបែបអស់សំណើចដាក់ហ្វត ហើយនាងក៏បានឈរពន្យល់ពីហ្វតពីនេះ ពីនោះឲ្យគេរាងយល់ថាគេគួធ្វើយ៉ាងម៉េចទើបកាច់រាងចេញមកឃើញស្អាត។
ហ្វតគេសម្លឹងមើលទៅទូយ៉ាងយកចិត្ដទុកដាក់ និងបាន
រៀនធ្វើកាយវិការតាមដែលនាងបានប្រាប់ និងបង្ហាញទៅគេ។"ដៃរបស់លោកដាក់ចូលក្នុងហោប៉ៅ ហើយសម្លឹងមើលទៅកាំមេរ៉ា"
ទូនាងលើកដៃចង្អុលប្រាប់ទៅហ្វតឲ្យសម្លឹងមើលទៅកាន់កាំមេរ៉ា ហើយនាងក៏បានទៅឈរជិតគេដើម្បីថត
បន្ត។ ពួកគេទាំងពីរបានឈរថតជាមួយគ្នារាងយូរបន្តិច
ដែល ទើបគេបញ្ចប់វាត្រឹមនិង។ ទូនាងបានចូលទៅ
ផ្លាសសម្លៀកបំពាក់ ហ្វតគេកំពុងឈរនិយាយជាមួយក្រុមការងារអំពីរូបថតរបស់គេ។

YOU ARE READING
គំនុំChinavat
Разноеយើងមិនខ្វល់ថាឯងជាអ្នកណាទេ តែការសងសឹក... យើងនិងធ្វើវាដល់ទីបញ្ចប់!