ត្រឹមតែមួយពព្រិចភ្នែកសោះ ក៏ឆ្លងមកដល់មួយអា
ទិត្យបាត់ទៅហើយ ហើយវាក៏ជាថ្ងៃដែលហ្វតត្រូវទៅកម្មវិធីនៅឯក្រុមហ៊ុនរបស់ជេមផងដែរ។ នៅខាងក្នុងបន្ទប់របស់ហ្វត គេកំពុងតែរៀបចំខ្លួនយ៉ាងស្អាតបាត ដើម្បីត្រៀមខ្លួន ហើយនិងបានដើរចេញទៅក្រៅបន្ទប់របស់ខ្លួន។ នៅឯបន្ទប់ទទួលភ្ងៀវ ជេមបានដើរចុះមកពីខាងលើទាំងសម្លឹងមើលក្មេងស្រីទាំងកំពុងអង្គុយលេងជាមួយគ្នាយ៉ាងក្អាកក្អាយ។
"ព្រិម! តោះយើងទៅ ប្រយ័ត្នបងទៅមិនទាន់"
ព្រិមងាកមកមើលបងនាងទាំងញញឹមពង្រាយ ហើយ
ម៉ាវីនាងក៏ស្ទុះរត់មករកហ្វតដើម្បីអោបគេ ដែលកំពុងដើរចុះមក។
"លោកពូ! លោកពូពិតជាធ្វើការនៅទីនោះមែនទេ?"
ហ្វតមុនគេតប គេក៏បានលើកពោម៉ាវីមកជិតខ្លួនបន្តិច។
"បាទ ពូធ្វើនៅទីនោះ ស្រួលរកលុយមកឲ្យម៉ាវី!"
ម៉ាវីនាងញញឹមស្ញេញចេញធ្មេញដាក់ហ្វត។ ពេលនោះ សុីផ្លេឡានក៏បន្លឺឡើងមកពីមុខផ្ទះហ្វតមក។ ទឺតៗ*
ហ្វតសម្លឹងមើលទៅខាងមុខទ្វារផ្ទះ ហើយក៏ប្រាប់ឲ្យព្រិមនាងឆាប់ចេញទៅ។ នៅខាងក្រៅ គឺវិនបានបើកឡានមកចាំនៅខាងមុខ ពេលបានឃើញហ្វតភ្លាម គេហាក់សប្បាយចិត្តជាខ្លាំង។
"អៅ៎... នេះបងវិនដែលបងឯងប្រាប់អូនមែនទេ?"
ហ្វតងក់ក្បាលបញ្ជាក់ជំនួសការឆ្លើយតប ព្រិមនាងក៏មិនសួរអីទៀតដែល ទើបចាប់ពោម៉ាវីចូលទៅអង្គុយខាងក្នុងឡានបាត់ទៅ ហើយហ្វតគេក៏បើកទ្វារចូលទៅអង្គុយខាងមុខជិតវិនស្រួលនិយាយរឿងការងារ។
"អុឺ វិន... កម្មវិធីនោះលោកចូលមកមើលខ្ងុំទេ?"
វិនចាប់ផ្ដើមបើកឡានចេញទៅ ហើយក៏មិនភ្លេចតប
ទៅហ្វតវិញដែរ។
"មិនប្រាកដទេ ព្រោះថ្ងៃនេះខ្ងុំមានEvent ជាមួយប្អូនខ្ងុំច្រើនណាស់"
ហ្វតងក់ក្បាលបន្តិច ហើយគេក៏ងាកទៅមើលកញ្ចក់ខាងក្រៅទាំងអារម្មណ៍ស្រងោចស្រង៉ាតហាក់មិនយល់ពីអារម្មណ៍ និងអ្វីដែលខ្លួនធ្វើឥឡូវនេះនោះទេ? គេដើរហួសហើយមែនទេ? វាដូចជាស្រួលពេកហើយ ដែលគេបានចូលទៅប្រកួតក្នុងកម្មវិធីបែបនេះ វាលឿនសម្រាប់ជីវិតគេពេកហើយ។
"វិន តើអ្វីដែលខ្ងុំធ្វើវាខុសទេ?"
សុខៗហ្វតក៏សួរសំណួរប៉ុន្មានម៉ាតនេះមកធ្វើឲ្យវិន ព្រិម និងម៉ាវីពេលឮពាក្យពេជន៍របស់ហ្វតបែបនេះ ពួកគេទាំងបីក៏ឆ្ងល់និងគេភ្លាម។
YOU ARE READING
គំនុំChinavat
Randomយើងមិនខ្វល់ថាឯងជាអ្នកណាទេ តែការសងសឹក... យើងនិងធ្វើវាដល់ទីបញ្ចប់!
