Part 2

166 11 0
                                        

មិនបានប៉ុន្មាននាទីផងហ្វតក៏បានគ្រាបុរសនោះមកដល់ផ្ទះរបស់គេ មកដល់ខាងក្នុងផ្ទះ ហ្វតបានគ្រាបុរសនោះឲ្យអង្គុយលើកៅអី ចាំគេយកថ្នាំមកលៀបឲ្យ ពេល
ហ្វតទៅបាត់ ព្រិមដែលជាប្អូនរបស់ហ្វតនាងបានចុះមករកមើលបងខ្លួនតែមិនឃើញ បែរជាឃើញបុរសម្នាក់កំពុងអង្គុយងើយក្បាលឡើងលើបិទភ្នែកជិតឈឹង។ ព្រិមនាងបានដើរលោបៗទៅកាន់ទូរដាក់កាំបិត ហើយបង្វែរដំណើរមកកាន់អ្នកអង្គុយលើកៅអីវិញម្ដង នាងបានដើរយ៉ាងស្ងៀមស្ងាត់តម្រង់ទៅកាន់គេ តែពេលនោះហ្វតក៏មកវិញជាមួយដៃកាន់ប្រអប់សមួយ ពេលមកដល់ក៏ឃើញព្រិមនាងគម្រងចង់យកកាំបិតទៅដាក់ជិតគេ ហ្វតក៏ស្រែកហាមទៅនាងយ៉ាងលឿនមិនឲ្យនាងយកកាំបិតទៅដាក់ជិតគេម្នាក់នោះ៖

"ព្រិម កុំធ្វើអីគេ"
ព្រិមគ្រាន់តែឮសម្លេងបងខ្លួនភ្លាម នាងក៏បានទាញកាំបិតមកលាក់ពីក្រោយខ្នង តែអ្វីគ្រប់យ៉ាងគឺហ្វតឃើញទាំងអស់ តែគេមិនថាអ្វីទៅកាន់ប្អូនគេនោះទេ គេបានដើរមកជាមួយទឹកមុខស្មើថេង ហើយបានមកដាស់បុរសម្នាក់នោះឲ្យងើបឡើង ដើម្បីគេស្រួលលៀបថ្នាំឲ្យ ហើយព្រិមនាងបានឈរមើលបងនាងទាំងធ្វើភ្នែកម៉ក់ៗ ហើយក៏មានអារម្មណ៍ឆ្ងល់ផងដែល ដែលបងរបស់ខ្លួនយកមនុស្សមិនស្គាល់មុខមកផ្ទះបែប
នេះ។ បុរសនោះពេលត្រូវហ្វតដាស់គេឲ្យងើបមក គេក៏ងើបមកទាំងគ្មានកម្លាំងកំហែងក្នុងខ្លួន ហ្វតបានយកសំឡីមួយចេញមក និងដាក់ទឹកថ្នាំយកទៅលៀបលើមុខទាំងមិនប្រាប់ ធ្វើឲ្យគេដែលអង្គុយស្ងៀមនោះភ្ងាក់ស្រែកមួយទំហឹងចង់បែកផ្ទះទៅហើយ។

"អូយ!?"
ហើយហ្វតពេលឮគេស្រែកបែបនិងគេក៏បានទាញមុខគេឲ្យមកជិតខ្លួនបន្តិចដើម្បីងាយស្រួលលៀបថ្នាំឲ្យគេ ទាំងមិនមាត់មិនកអ្វីទាំងអស់។ ចំណែកព្រិម នាងឃើញ
របួសរបស់គេដូចធំហើយឈឺបែបនេះ នាងក៏ធ្វើមុខឈឺតាមគេ ហើយយកដៃទៅខ្ទប់មុខខ្លួន។ ហើយបុរស
ម្នាក់នោះសម្លឹងមើលទៅហ្វតទាំងបើកភ្នែកមិនចង់រួច គេសម្លឹងមើលទៅហ្វតរហូត ធ្វើឲ្យហ្វតដែលកំពុងលៀបរបួសឲ្យគេនោះ ឆ្ងល់ជាខ្លាំង និងលើកចញ្ចើមម្ខាងដាក់ទៅគេវិញ រួចទើបគេនិយាយទៅកាន់បុរស
នោះថា៖

គំនុំChinavatWhere stories live. Discover now