ម៉ាវីនិងហ្វត ពួកគេទាំងពីរបាននាំគ្នាជិះឡានត្រឡប់
ទៅវិញ។ នៅតាមផ្លូវហ្វតបាននិយាយលេងជាមួយម៉ាវីរហូត ដល់ថ្នាក់ពូតៃកុងឡានសួរទៅកាន់ហ្វតថា៖"អូ... នេះប៉ាកូនមែនទេ?"
ម៉ាវីពេលឮសំណួរនេះចេញពីមាត់ពូតៃកុងភ្លាម នាងក៏ងាកមកមើលហ្វតដែលកំពុងភ្លឹកនឹងសំណួរលោកពូតៃកុង។ ហ្វតគេរាងស្ទាក់ស្ទើឆ្លើយនិងសំណួរគាត់ណាស់ តែក៏នៅតែឆ្លើយតបទៅគាត់វិញ។"បាទ គេជាកូនខ្ងុំ"
ម៉ាវីនាងតូចពេលឮបែបនឹង នាងក៏រាងមានការភ្ងាក់ផ្អើលដែល តែមិននិយាយអ្វីចេញមកក្រៅពីអង្គុយស្ងៀមមើលមុខហ្វតនោះទេ។ ពូតៃកុងឡានឮហើយ គាត់ក៏សើចឡើងមក ហើយក៏និយាយទៅកាន់ហ្វតទៀតថា៖"ហុឹៗ អ៊ីចឹង ត្រូវមើលថែនាងឲ្យបានល្អណា ព្រោះពូ
ធ្លាប់មានកូនស្រីម្នាក់ដែល តែឥឡូវនាងបានបាត់បង់ពីភិភពលោកមួយនេះហើយ"
ហ្វតស្ដាប់ហើយ គេក៏យល់ដែល តែសម្រាប់ម៉ាវីនាងមិនយល់នោះទេ ព្រោះនាងមិនដឹងថាពាក្យបាត់បង់មានន័យយ៉ាងម៉េច។"ចុះបងស្រីគាត់ទៅណា លោកអ៊ុំ!"
ពូតៃកុងឡានបានងាកមើលម៉ាវីតាមកញ្ចក់ទាំងញញឹមបន្តិច។"គេទៅកន្លែងដែលធ្វើឲ្យគេមានអារម្មណ៍សុខស្រួល គ្មានថ្ងៃត្រឡប់មកវិញ"
ពាក្យទាំងនេះ ម៉ាវីនៅតែមិនយល់ដដែល តែហ្វតគេក៏ឲ្យម៉ាវីឈប់សួរគាត់ទៀត ព្រោះសួរតិចទៀតលោក
ពូតៃកុងយំឥឡូវហើយ តែលោកពូនៅតែនិយាយ ហើយហ្វតគេក៏មិនឃាតអ្វីដែល។ អស់រយៈពេល20 នាទី ហ្វតនិងម៉ាវីក៏មកដល់ផ្ទះ។ ហ្វតគេកំពុងឲ្យលុយទៅកាន់ពូតៃកុងឡាន ពេលងាកមើលទៅម្ខាង ក៏ឃើញព្រិមកំពុងដើរនិយាយជាមួយសិស្សប្រុសម្នាក់
ដែលគេមិនដែលឃើញពីមុនមក ទើបហ្វតបានដើរទៅរកនាងដើម្បីសួរទាំងទឹកមុខក្រម៉ូវជាខ្លាំង។ ព្រិមគ្រាន់តែឃើញបងខ្លួនភ្លាម នាងក៏រាងភ័យបន្តិចដែល ទើបនាងបានផ្អាកដំណើរចាំបងនាងដើរមករកនាង។"ព្រិម! ឯងកំពុងដើរជាមួយអ្នកណាហ្នឹង?"
ព្រិមនាងបានសម្លឹងមុខសិស្សប្រុសដែលឈរក្បែនាងទាំងភ័យឡើងញ័រដៃអស់ហើយ តែកំលោះប្រុសនោះគេក៏បានញញឹមចេញមក ហើយក៏ឆ្លើយជំនួសព្រិម។
YOU ARE READING
គំនុំChinavat
Diversosយើងមិនខ្វល់ថាឯងជាអ្នកណាទេ តែការសងសឹក... យើងនិងធ្វើវាដល់ទីបញ្ចប់!