"បងហ្វត ប-?"
ព្រិមបើកទ្វារហៅបងខ្លួនតែ ក៏ផ្អាកភ្លាមៗ ព្រោះអ្នកដែលគោះទ្វារមិនមែនបងនាងទេ គឺជេមគេបានមកគោះ។ ព្រិមនាងមើលទៅកាន់ជេមទាំងចងចិញ្ចើមឆ្ងល់..."អៅ បងជេម?"
ជេមញញឹមមកកាន់ព្រិមបន្តិច មុននិងគេហើបមាត់សួររកហ្វត។"បាទ! ចុះហ្វតគេនៅ ឬអត់?"
ព្រិមឮហើយ នាងក៏ធ្វើភ្នែកឡិក់ឡក់សម្លឹងមើលជេមលើក្រោម។"អៅ៎... បងអត់ដឹងទេថា បងហ្វតនៅពេទ្យ?"
"នៅពេទ្យ?"
កំលោះជេមពូលឡើងដោយលើកចិញ្ចើមឆ្ងល់នឹងសំណួរដែលព្រិមសួរបកមកគេវិញ គេមិនដឹងទេថា
ហ្វតកំពុងសម្រាកនៅឯមន្ទីពេទ្យ ព្រោះតែការប្រច័ណ្ឌរវាងហ្វតនិង វិនធ្វើឲ្យនាយមិនបានមកសួរពីហ្វត។"ចុះប្អូនដឹងថា ថ្ងៃណាគេមកវិញ ឬអត់?"
"ស្អែកបានគាត់មកវិញ"
ព្រិមនិយាយមកទាំងភ្នែកកំពុងសម្លក់នាយ ព្រោះនាងកំពុងខឹងនិងនាយដែលមិនដឹងខ្យល់អីពីបងនាងបន្តិច ហើយនាងក៏ស្គាល់ដែលថាគេជាបងស្វិតរបស់ហ្វត និងបានចង់ចាកចេញពីហ្វតម្ដងទៀត ធ្វើឲ្យព្រិមពេលនេះ នាងស្អប់ នាងខឹងនិងជេមតាំងពីថ្ងៃដែលបាត់ទៅ។"បើអស់អី បងឯងទៅវិញទៅ"
ព្រិមនិយាយចប់ ក៏ចាប់ទាញទ្វារបិទចោលជេមមួយទំហឹងឡើងប៉ើងសក់ជេមបន្តិច។ នាយជេមហាក់ឆ្ងល់និងព្រិមជាខ្លាំង ម៉េចសុខៗមកខឹងគេអ៊ីចឹង? ថែមទាំងមិនចង់និយាយរកគេដូចកាលពីមុនទៀត។"ហុឺយ~ មកស្អែកក៏បានណា"
នាយជេមឈរនិយាយម្នាក់ឯង នឹងដកដង្ហើមធំបន្តិច។ នាយបានឈរមើលទៅកាន់ទ្វារផ្ទះហ្វត ដែលរាលដងបើកមកឃើញគេឈរចាំទទួលរហូត តែឥឡូវបាត់គេបែបនឹង អារម្មណ៍ជេមដូចជាចង់ស្ងាត់ស្ងៀមម្ដងទៀត។ព្រឹកថ្ងៃថ្មី**
ហ្វតគេកំពុងឈរចាំវិនមកទទួលគេ ព្រោះវិនថាគេនឹងមកយកហ្វតចេញពីពេទ្យនៅថ្ងៃនេះ។ ហ្វតគេឈរផងច្រៀងនិងមាត់តិចៗផង បានបន្តិចវិនក៏បានបើក
ឡានមក នឹងបានចេញមកបើកទ្វារឡានឲ្យហ្វត។ ហ្វតគេបានដើរចូលទៅក្នុងឡាន នឹងមិនភ្លេចស្នាមញញឹមតបទៅកាន់វិនដែល។
10mn***
មកដល់ហាងមួយកន្លែង វិនបាននាំហ្វតទៅញ៊ាំអាហារពេលព្រឹកជាមួយគ្នា តែហ្វតគេពិតជាក្រែងចិត្ដវិន ទើបខំគ្រវីយកឈ្នះតែម្ដង ប៉ុន្ដែនៅមិនបានផល់ ព្រោះវិនបានទាញដៃហ្វតចេញមកខាងក្រៅតម្រង់ចូលទៅខាងក្នុងហាងបាត់ទៅ។ មកខាងក្នុងហាងវិញ គឺមានក្បាច់រចនាល្អប្រណិត មើលហើយត្រជាក់ភ្នែកជាខ្លាំង ហ្វតងើយកមើលទៅគ្រប់កន្លែងហាក់ជក់ចិត្ដនិងទិដ្ឋភាពដែលខ្លួនបានឃើញនៅនិងភ្នែក វាធ្វើឲ្យអារម្មណ៍ហ្វតហាក់ដូចគេកំពុងនៅផ្ទះបុរាណដ៏ធំមួយអ៊ីចឹង ព្រោះខាងក្នុងហាង គេធ្វើចេញមកបុរាណណាស់ មិនថាតុកៅអី និងកន្លែងផ្សេងៗទៀត ថែមទាំងមានកន្លែងថតរូបទៀត។ ហ្វតដោយមិនបង្អង់យូរ ក៏បានចាប់ទាញដៃវិនទៅថតរូបជាមួយគ្នាភ្លាម។ ថតហើយ វិន
ក៏សុំរូបមួយសន្លឹកពីហ្វត ព្រោះគេចង់បានវាយកទៅផុសក្នុងig របស់គេ ហ្វតគេមិនថាអីទេ ក៏បានឲ្យរូបក្នុងទូរស័ព្ទគេទៅទាំងតែម្ដង។
![](https://img.wattpad.com/cover/379792222-288-k537385.jpg)
YOU ARE READING
គំនុំChinavat
Randomយើងមិនខ្វល់ថាឯងជាអ្នកណាទេ តែការសងសឹក... យើងនិងធ្វើវាដល់ទីបញ្ចប់!