ភូវិនអង្គុយមើលទៅទូរស័ព្ទទាំងហត់នឿយក្នុងចិត្ដ មិនហត់បានយ៉ាងម៉េច បើការងារជាច្រើនបានធ្លាក់មកលើគេទាំងអស់នៀក៎ រកពេលដើរលេងគ្មានផង។ បានបន្តិច សម្លេងទ្វារហាងក៏បើមក លិចនៅបុរសមាឌដាំងដើរចូលមក ហើយគេម្នាក់នោះគឺគ្មានអ្នកណាក្រៅពីសង្សារចាស់របស់ហ្វតនោះទេ។ ប៉នបានដើរចូលមកទាំងលូកហោប៉ៅជាប់ ទឹកមុខមាំទាំសម្លឹងរកមើលជុំវិញ។ ភូវិនងើបឈរពីកៅអីទៅរកកន្លែងគិតលុយរបស់ខ្លួន ដោយមិនបានក្រឡេកមើលបប៉នអីបន្តិច។ កំលោះសង្ហារបានដើរជាមួយដំណើរយឺតៗឆ្ពោះទៅកាន់កន្លែងដែលភូវិនកំពុងមើលទៅអេក្រងមេនុយនំ។
"សួរស្ដី..."
ពាក្យសម្ដីដូចបាក់ទឹកចិត្ដមកពីណាបាននិយាយដាក់
នាយកំលោះភូវិនធ្វើដឹងភ្លាមថា គេគឺជាសង្សារចាស់របស់ហ្វត។
"លោក?"
នាយកំលោះនិយាយឡើងទាំងភ្ងាក់ផ្អើល និងចិត្ដខឹងទាំងប៉ុន្មានបានចូលមកក្នុងខ្លួនគេម្ដងទៀត។ ប៉នដែលឈរនៅនិងមុខ គេបានសម្លឹងមើលនាយភូវិនទាំងទឹកមុខសោកសៅដូចទើបតែមានអ្នកស្លាប់។
"អុឹម... សុំដូណាត់មួយមក..."
ភូនវិនមិនឆ្លើយ តែគេងក់ក្បាលជាសញ្ញាទៅប៉ន។ ប៉ន
ដែលឈរមើលទៅកាន់ភូវិនមិនឈប់នោះបានដើរទៅអង្គុយតុក្បែនោះ ដើម្បីស្រួលភូវិនចាំហៅ។
ភូវិនដែលកំពុងឈរមើលទៅមេនុយ ហើយក៏មិនភ្លេចសម្លឹងមើលបុរសដែលអង្គុយគោងទាក់ខ្លាសម្លឹងមើលទៅទូរស័ព្ទ ហើយគេក៏មានចិត្ដមួយ ឆ្ងល់និងចង់ដឹងចងឮពីគេម្នាក់នោះជាខ្លាំង តែថាគេមិនហ៊ានសូម្បីតែមើល
មុខគេ។
"មើលទៅគេសុភាពណាស់ មិនសមណាមកក្បត់មិត្ដខ្ងុំសោះ"
ភូវិននិយាយឡើងដោយសម្លេងតិចៗ តែពេលនោះប៉នក៏បានងាកមកសម្លឹងយកមកតែម្ដង ធ្វើឲ្យភូវិនងាកចេញសឹងមិនទាន់ ប៉ុន្តែកាយវិការទាំងប៉ុន្មានបាន គឺប៉នបានឃើញអស់ហើយ ទើបចេញសម្លេងសើចតាមដើមកមក។ ភូវិនដែលលួចសម្លឹងមើលគេអម្បាញ់មិញ មុខឡើងក្រហមអស់ហើយ រកតែនិយាយអ្វីមិនបាន។ (ស៊ៀ?! ចប់ហើយ...) ប៉នដែលអង្គុយនៅទីនោះ បានងើបដើរមករកគេយឺតៗជាមួយ
ស្នាមញញឹម ដៃជ្រែងហោប៉ៅសំដៅមករកមនុស្សដែលកំពុងបែរក្បាលទៅម្ខាង។
YOU ARE READING
គំនុំChinavat
Diversosយើងមិនខ្វល់ថាឯងជាអ្នកណាទេ តែការសងសឹក... យើងនិងធ្វើវាដល់ទីបញ្ចប់!
