នាយកំលោះជេមពេលងាកទៅមើលអ្នកម្ខាងទៀតដែលកំពុងឈរមើលមកពួកគេទាំងញញឹមមិនឈប់មិនឈរបែបនេះ នាយកំលោះក៏ជ្រួញចិញ្ចើមឆ្ងល់ភ្លាម ទើបមាត់និយាយដាក់គេថា៖
"ហុឺយ ហ្វត! ធ្វើអីហា៎?"
ហ្វតដែលកំពុងឈរមើលទូរស័ព្ទនោះ ក៏រហ័សប្រែរទឹកមុខភ្លាម ដើម្បីតបទៅអ្នកដែលអង្គុយលើការ៉ូ។
"គ្មានអីទេ..."
ហ្វតនិយាយទាំងរដាករដុប ធ្វើឲ្យជេមរិតតែឆ្ងល់និងគេថែមមួយកំរិតទៀត។ ម៉ាវីដែលអង្គុយទល់មុខជេមបានងាកមកមើលពូរបស់ខ្លួនធ្វើភ្នែកម៉ក់ៗមកកាន់គេ។
"លោកពូថតអូននិងពូជេមមែនទេ?"
សំណួរមួយនេះបានធ្វើឲ្យជេមងាកមើលទៅកាន់ហ្វតទាំងញញឹមវៀចមាត់ ហើយគេក៏បានឲ្យម៉ាវីទៅហៅបងខ្លួនមកលេងជាមួយវិញ។
"ម៉ាវី ក្មួយជួយទៅហៅបងស្រីក្មួយនាំទៅសួនផ្ការទៅ បើឃ្លាននេះលុយ ពូឲ្យ"
ជេមបានទាញក្រដាសលុយមកឲ្យម៉ាវី ម៉ាវីនាងតូចមិនបានសួរដេញដោលអីច្រើនទេ ទើបនាងប្រញ៉ាប់រត់ទៅលើទៅហៅបងខ្លួនភ្លាម។ បើហ្វតវិញ គេធ្វើលីឡឺអត់អីសោះតែម្ដង តែទឹកមុខរបស់គេបានប្រែមកជាភ័យភ្លាមៗនៅពេលឃើញថាម៉ាវីនាងរត់ឡើងទៅខាងលើបាត់។
"នេះលោកនិយាយអីជាមួយក្មួយខ្ងុំហ្នឹង?"
ជេមបានបោះជំហ៊ានមកកាន់ហ្វតមួយៗ រហូតដល់បានមកឈរជិតហ្វត។
"គ្មាននិយាយអីទេ គ្រាន់តែចង់មានពេលជាមួយអូន"
ហ្វតគ្រាន់តែឮពាក្យអូនមួយម៉ាត់នេះភ្លាម គេដឹងបាត់ទៅហើយថាជេមចង់ធ្វើអីជាមួយគេ ស្រោបជាមួយនិងពេលនោះដែល ម៉ាវីនិងព្រិម ពួកនាងទាំង2 បាន
រត់មកយ៉ាងលឿន ហើយបើព្រិមវិញនាងកំពុងតែឆ្ងល់ ម៉េចសុខៗម៉ាវីនាងមកហៅខ្លួនយ៉ាងត្រហេបត្រហប់បែបនិង។
"លោកពូ អូនទៅសិនហើយ!"
នាងតូចបានទាញអ្នកជាបងចេញទៅខាងក្រៅបាត់ រកតែព្រិមនាងរត់មកយកសោចាក់ផ្ទះមិនទាន់។ ឧកាស់ល្អក៏មកដល់ ជេមមិនចាំយូរទេទើបបានចាប់គ្រាហ្វត
យកទៅក្នុងបន្ទប់បាត់ទៅ។
«គ្រុក ក្រាក»
សម្លេងបើកទ្វារបន្ទប់យ៉ាងអន្ទះសាររបស់ជេម បានធ្វើឲ្យហ្វតដែលនៅលើស្មាររបស់គេនោះហារមាត់ស្រែកឲ្យគេទម្លាក់ខ្លួនចុះវិញ តែថាជេមទាល់តែមកដល់លើពូកបានគេទម្លាក់ចុះ។
YOU ARE READING
គំនុំChinavat
De Todoយើងមិនខ្វល់ថាឯងជាអ្នកណាទេ តែការសងសឹក... យើងនិងធ្វើវាដល់ទីបញ្ចប់!
