Part6 ប៉ា?

55 4 1
                                    

ជេមបានទម្លាក់ខ្លួនឲ្យស្មើនិងម៉ាវី ហើយយកដៃរបស់គេទៅចាប់ស្មារនាងទាំងពីរ។

"ហុឹម បងសុំហៅក្មួយថាអូនហើយណា ព្រោះបងទើបតែ21 នោះទេ"
ចំណែកឯហ្វត ពេលឮជេមនិយាយបែបនិងគេក៏បានលើកចិញ្ចើមម្ខាងឈរអោបដៃផ្អែកជញ្ចាំងជាប់។

"21 គេហៅពូត្រូវហើយ ចង់បងអីទៀត? មុខចាស់ប៉ុន្នឹងហើយ"
"ដៀល?"

ជេមបានងាកមកមើលហ្វតពេលគេកំពុងនិយាយ
ដៀមដាមខ្លួនពីក្រោយខ្នងតែម្ដង ហ្វតមិននិយាយអីគេគ្រាន់តែធ្វើមាត់វែងតបទៅជេមវិញ ជេមដល់ពេលត្រូវគេដៀលខ្លួននៅនឹងមុខបែបនិង គេមានជាការធុញថប់ក្នុងចិត្ដឪរ៉ាចង់តែរត់ទៅជិតហ្វតនោះទេ។ ហ្វតឃើញជេមបែបនិង គេក៏អស់សំណើចបន្តិច រួចហើយក៏វិលខ្លួនដើរទៅផ្ទះបាយទៅ ទុកឲ្យជេមធ្វើមុខស្អុយ ខឹងនិងហ្វតដែលដៀលខ្លួនអម្បាញមិញ។ បើនិយាយពីព្រិមវិញនាងមិនដឹងគួរនិយាយអីទេ មានតែហៅម៉ាវីមក
លេងជាមួយខ្លួនវិញ។

"ម៉ាវី! អូនមកលេងជាមួយចែមក!"
ម៉ាវីឮបងស្រីហៅហើយ នាងក៏រហ័សរត់ទៅរកព្រិមវិញ។ ជេមគេបានមើលទៅកាន់ពួកគេទាំងពីរទាំងក្នុងចិត្ដពេលនេះហាក់ជាសប្បាយនៅពេលឃើញព្រិម និងម៉ាវីលេងជាមួយគ្នាជាមួយការសើចយ៉ាងក្អាកក្អាយ។ តែជេមគេក៏បាននឹកដល់រឿងអតីតកាលរវាងគេជាមួយឪពុករបស់ខ្លួនភ្លាម។

"ប៉ាទើបតែមកពីណា?"
"ហ្អែងកុំចេះដឹង! រឿងរបស់មនុស្សចាស់នោះទេ!"
សម្លេងសម្លុតរបស់លោកសារៈវ័តបាននិយាយមកកាន់ជេមដែលទើបមានវ័យត្រឹម16 ប៉ុន្នោះ ហើយគេក៏បាន
យកដៃខ្ទប់ទ្រូងខ្លួនជាប់ ព្រោះគេកំពុងភិតភ័យនិងឪពុករបស់ខ្លួន។

"ហ្អែងនៅឈរអីទៀត? មិនឆាប់ឡើងលើទៅ ចង់សុីផ្ដៅហែ៎?"
ជេមឮភ្លាមគេក៏ប្រញ៉ាប់រត់ឡើងទៅខាងលើយ៉ាងលឿនទៅ។ ចាប់តាំងពីជេមមានវ័យ19 ឆ្នាំមក ចរិកដែលតែងតែខ្លាច ភិតភ័យក៏បានរលាយទៅនិងដូចគ្នា គេថែមទាំងតមាត់ជាមួយឪពុក ហើយបានឡើងមកធ្វើជាតារ៉ាល្បីនៅក្រុមហ៊ុនដ៏ល្បីទៀតផង ធ្វើឲ្យគេគ្មានចិត្ដអ្វីទៅខ្លាចប៉ាខ្លួននោះទេ។ ជេមគេល្បីក៏មកសមត្ថភាពរបស់គេនេះឯង គ្មានទៅសូកលុយទេ តែជេមកាន់តែល្បីខ្លាំងទៅៗ គេបែជាប្ដូរចរិកពីល្អមកជា
ទៅវិញ ហើយថែមទាំងមានរឿងផ្ដល់ឲ្យក្រុមហ៊ុនទៀតផង រឿងខ្លះទៀតពិបាកនឹងដោះស្រាយណាស់។
កាត់មកបច្ចុប្បន្នវិញ គេកំពុងតែឈរភ្លឹកមើលទៅព្រិម និងម៉ាវីដដែល ពេលនោះហ្វតក៏ដើរចេញពីផ្ទះបាយមកហៅព្រិមនិងម៉ាវីមកញ៊ាំអាហារពេលល្ងាច ហើយថែមទាំងហៅជេមមកផងដែល។

គំនុំChinavatWhere stories live. Discover now