ពេលនោះហ្វតក៏ចាប់ទាញក្មេងស្រីចេញពីក្មេងទាំងភ្នែកសម្លឹងមកកាន់គេ បន្ទាប់មកគេក៏ប្រាប់ទៅនាងតូចថា៖
"កុំទៅនៅជិតគេ ឆាប់ទៅកន្លែងក្មួយវិញទៅណា!"
ហ្វតបញ្ជានាងតូចឲ្យទៅកន្លែងរបស់ខ្លួនវិញ ទុកឲ្យគេនិងប៉នជាអ្នកនិយាយគ្នាតែពីរនាក់។ ប៉នបានងាកទៅមើលហ្វតទាំងមិនអស់ចិត្ដ ពេលនេះគេពិតជាចង់បានហ្វតមកវិញជាខ្លាំងពន់ពេក តែថាហ្វតគេមិនព្រមរហូត ព្រោះតែរឿងពីអាតិតបានធ្វើឲ្យហ្វតមានចិត្ដស្អប់ប៉នជាក្រៃលែង ហើយថែមទាំងមិនចង់ជួបគេបន្តទៅទៀតដែល។ កំលោះប៉នបានចងចិញ្ចើមជាប់គ្នាសម្លឹងទៅកាន់ហ្វតមិនឈប់ ស្រាប់តែពេលនោះភូវិនដែលជាមិត្ដរបស់ហ្វតក៏បានចេញ ទាំងដៃបានកាន់នូវប្រអប់នំមួយយកមកឲ្យហ្វត ហើយគេក៏បានឃើញ
ប៉នដូចគ្នា ភូវិនគេមិននិយាយអ្វីទាំងអស់ក្រៅយកភ្នែករបស់ខ្លួនយកមកសម្លក់មកកាន់ប៉ន គេក៏មានចិត្ដខឹងស្អប់ប៉នដូចហ្វតដែល ព្រោះហ្វតបានប្រាប់រឿងទាំងអស់មកកាន់ភូវិនឲ្យដឹង។ ហ្វតបានយកនំចេញពីដៃភូវិនហើយគេក៏យកហុចឲ្យប៉នដែលឈរនៅពីមុខខ្លួន ធ្វើមុខគួរឲ្យអាណិតមកកាន់គេ ប៉នគេមិនអាចយកឈ្នះចិត្ដរបស់ហ្វតបានទៀតទេ មានតែត្រឹមយកនំពីដៃគេហើយដើរចាកចេញទៅដោយទឹកមុខស្រពោន។ ភូវិនពេលប៉នដើរចេញទៅបាត់ភ្លាម គេក៏បាននិយាយទៅកាន់ហ្វតភ្លាមថា៖
"ហុឺយ! ហើយមកធ្វើអី? គិតថាគេទៅរកលោកឯងវិញមែនទេ!?"
ហ្វតគេមិននិយាយអីទៅកាន់ភូវិនវិញនោះទេ គេក៏បាន
ដើរសម្ដៅទៅនាងតូច ដើម្បីទៅលេងជាមួយនាងវិញម្ដង កុំឲ្យនាងអង្គុយលេងម្នាក់ឯង មើលហើយទើសភ្នែកណាស់។
"ពូ! ពូមកលេងជាមួយអូនវិញហើយមែនទេ?"
នាងតូចពេលឃើញហ្វតដើរមកនាងភ្លាម នាងក៏ចាប់ផ្ដើមនិយាយទាំងស្នាមញញឹមមកកាន់ហ្វតយ៉ាងគួរឲ្យស្រលាញ់បំផុត។ ហ្វតបានមកអង្គុយជិតនាង ហើយនិងនិយាយលេងជាមួយនាងផងដែល។
"អុឹម... អុឺ... ពូភ្លេចសួរឈ្មោះក្មួយឲ្យឈឹង ហើយឈ្មោះក្មួយ ឈ្មោះអីដែលបាទ?"
"ឈ្មោះអូនគឺ ម៉ាវី ចា៎!"
នាងតូចពូលឈ្មោះខ្លួនឡើងមកព្រមជាមួយស្នាម
ញញឹមដ៏ស្រស់របស់នាងផងដែល។
YOU ARE READING
គំនុំChinavat
Randomយើងមិនខ្វល់ថាឯងជាអ្នកណាទេ តែការសងសឹក... យើងនិងធ្វើវាដល់ទីបញ្ចប់!
