Part12

37 5 0
                                    

ហ្វតគេបានអង្គុយភ្លឹកនិងជេមយ៉ាងយូរ ព្រោះតែគេបានបាត់បងស្វិតគេអស់ប្រាំឆ្នាំទៅហើយ ហើយជេមគេដឹងរឿងអំពីម្ដាយរបស់ហ្វតព្រោះតែគេបានប្រាប់រឿងគ្រប់យ៉ាងដែលបានកើតឡើងទៅជេម។ ជេមគេបានអង្គុយអោនមុខចុះមិនចង់និយាយអ្វីទៀតទេពេលនេះ។ ចាំតាំងពីថ្ងៃដែលជេមបានកើតរឿងនេះមក គេលែងបានមករកហ្វតរហូតមក រហូតដល់ថ្ងៃដែល
ហ្វតបានត្រូវគេណាត់មកជួបនៅក្រុមហ៊ុន។ ហ្វតគេបានដើរមក ហើយភ្នែកតែងតែសម្លឹងឆ្វេងស្ដាប់រកនរណាម្នាក់ តែក៏មិនឃើញ ហ្វតពេលនេះគេហាក់ដូចបាត់បង់មនុស្សដែលតែងតែមករំខានជីវិតគេតែឥឡូវគេបានចាកចេញបាត់ មិនដែលមករកគេ។ ហើយជីវិតរបស់គេប្រែមកជាស្ងប់ស្ងាតមិននិយាយច្រើនដូច
រាល់ដង វាដូចពិបាកខ្លាំងណាស់សម្រាប់គេ មនុស្សមិនបានជួបមុខគ្នាឡើង5 ឆ្នាំ តែឥឡូវចង់ចាកចេញម្ដងទៀតមែនទេ? ពួកគេទើបតែជួបគ្នាបានប៉ុន្មានថ្ងៃប៉ុន្នោះ។ ហ្វតគេបានដើរចូលទៅបន្ទប់មួយ ជាមួយឯក
សារក្នុងដៃមួយសន្លឹក។

"ជម្រាបសួរ... ខ្ងុំហ្វតបាទ"

"ចា៎លោក សូមមកអង្គុយត្រង់នេះមកចា៎"
នាងនិយាយជាមួយស្នាមញញឹមតបទៅហ្វតវិញ។ ហ្វតគេបានដើរមកតាមសម្ដីនារីម្នាក់ដែលកំពុងអង្គុយទល់មុខកុំព្យូទ័រ។នាងបានសួរហ្វតពីនេះពីនោះរហូត
ដល់អស់ការងារ ទើបនាងឲ្យហ្វតចេញទៅវិញហើយនាងក៏បានប្រាប់ទៅហ្វតទៀតថា៖

"កម្មវិធីយើងធ្វើនៅថ្ងៃច័ន្ទចា៎ កុំភ្លេចត្រៀមខ្លួនផងណា លោកហ្វត"
ហ្វតគេញញឹមតបទៅនាងវិញ មុននឹងងើបដើរចេញទៅបាត់។ នៅខាងក្រៅ ហ្វតបានដកដង្ហើមធំ ព្រោះតែគេពេលនេះហាក់មានអារម្មណ៍ថាខ្វះអ្វីម្យ៉ាង តែរបស់នោះវាបានបាត់ម្ដងទៀតហើយ ហើយវាក៏បានធ្វើឲ្យទ្រូងគេរាងឈឺបន្តិចផងដែរ។ នៅខាងមុខផ្លូវចេញ ហ្វត
បានឃើញវិនគេកំពុងតែឈរចុចទូរស័ព្ទ ទើបហ្វតបានតម្រង់ដំណើរដើរទៅរកគេតែម្ដង។

"សួស្ដីលោកវិន!"
វិនគ្រាន់តែឮសម្លេងរបស់ហ្វតភ្លាម គេងាកមកមើល
យ៉ាងលឿន និងផ្ដល់ស្នាមញញឹមឲ្យហ្វត។

"អៅ ហ្វត? លោកមកទីនេះធ្វើអី?"

"អុឹម គេហៅមកនិយាយរឿងខ្លះៗហ្នឹងហា៎"
វិនគេងក់ក្បាលតិចៗ ហើយគេក៏បាននាំហ្វតនិយាយនេះនិយាយនោះរហូត ហើយពួកគេមិនដឹងទេថា ជេមដែលឈរពីក្រោយពួកគេទាំងពីរ កំពុងសម្លឹងមកពួកគេទាំងកំហឹង តែគេក៏បានដើរចេញពីកន្លែងនោះបាត់
ទៅ។ ហ្វតគេនិយាយសុខៗ គេមានអារម្មណ៍ចម្លែកភ្លាម ទើបគេបានងាក់មើលឆ្វេងមើលស្ដាំ តែក៏មិនមានអ្វីចាប់អារម្មណ៍ដែល។ ហ្វតគេបាននិយាយសុំលាវិនទៅវិញ ព្រោះពេលនេះគេមានថា ឈឺនៅនិងទ្រូងជាខ្លាំង តែវិនគេបានឲ្យហ្វតទៅមន្ទីពេទ្យទៅ មើលទៅអការៈរបស់គេដូចមិនស្រួលនោះទេ ដៃយកមកខ្ទប់និងទ្រូងជាប់មិនលែង តែហ្វតគេបានប្រកែកជាប់ ព្រោះគេមិនចង់ទៅមន្ទីពេទ្យនោះទេ។ ហ្វតគេនៅតែប្រកែកមិនទៅដដែល ដល់តំណាក់កាលមួយ ហ្វតក៏មានអារម្មណ៍ថា វិលមុខ ឈឺទ្រូងជាខ្លាំង លំនឹងរបស់ហ្វតក៏ទប់លែងជាប់ ធ្វើឲ្យគេដួលសន្លប់នៅនិងកន្លែង ហើយវិនគេក៏មិមបានធ្វើអីយូរទៀតដែល ទើបគេបានចាប់អៀវហ្វតចូលទៅឡានគេបើកទៅមន្ទីពេទ្យបាត់
ទៅ។ បើនិយាយពីជេមវិញ គេកំពុងធ្វើដំណើរយ៉ាងលឿនទៅរកបន្ទប់ធ្វើការរបស់គេ មុខជេមចាប់ផ្ដើមក្រម៉ូវយ៉ាងខ្លាំង កំហឹងប្រច័ណ្ឌហ្វតជាមួយវិនកាន់តែកាន់ឡើងលើសកំណត់។ មកដល់ខាងក្នុងបន្ទប់ ជេមបានទៅក្រវាស់ក្រដាសឯកសារទៅនិងដីទាំង នឹងបានយកដៃទៅគោះតុមួយទំហឹងតាមអារម្មណ៍ដែលគេខឹង។

គំនុំChinavatWhere stories live. Discover now