ហ្វតឈរមើលជេមច្រៀងឡើងភ្លឹកនិងសម្លេងរបស់គេរហូតដល់ជេមបានបញ្ចប់បទមួយនេះយ៉ាងរលូន ហើយកម្មវិធីក៏បានចាប់ផ្ដើមប្រកួតភ្លាមៗ និងបានលិចចេញនូវStar មួយៗមកបញ្ចេញសមត្ថភាពដល់អ្នក
ទស្សនាទាំងអស់ដែលបានមកចូលរួម។ សមត្ថភាពរបស់ពួកគេមួយៗគឺថាមិនចាញ់គ្នាប៉ុន្មានទេ អ្នកខ្លះច្រៀង អ្នកខ្លះរាំ អ្នកខ្លះលេងតន្រ្ទៃដែលខ្លួនចេះ។ អស់រយះពេលមិនយូរទេ ក៏ដល់វេនហ្វតឡើងសម្ដែងហើយ។ ហ្វតគេឡើងមកទាំងភ័យញ័របន្តិចដែរ តែពេលបានឃើញ ព្រិម ម៉ាវីកំពុងអង្គុយអបអរគេ លើកដៃឲ្យគេឃើញថា ពួកនាងកំពុងសប្បាយចិត្ដនិងបងខ្លួនជាខ្លាំងក្រៃលែង។ ហ្វតឈរញញឹមដាក់ពួកនាងបន្តិច មុននិងដើរទៅចាប់មេក្រូដែលគេដាក់តាំងនៅ
កណ្ដាលឆាក។ ហ្វតបិទភ្នែកគិតបន្តិច ហើយក៏បានចាប់ផ្ដើមបញ្ចេញសម្លេងច្រៀងរបស់គេចេញមក។ សម្លេងដ៏ពិរោះបានទាក់ចិត្ដរបស់មនុស្សគ្រប់គ្នាដែលកំពុងអង្គុយមើល និងគណៈកម្មការដែលកំពុងអង្គុយចាប់
ដាក់ពិន្ទុះឲ្យទៅហ្វត តែក៏ផ្អាកវិញដើម្បីមកស្ដាប់សម្លេងរបស់ហ្វតដែលកំពុងច្រៀង និងដាក់អារម្មណ៍របស់គេចូលទៅក្នុងចម្រៀងមួយនេះ ហើយវាក៏បានទាក់ចិត្ដរបស់ជេមដែលកំពុថផ្លាសសម្លៀកបំពាក់ ឲ្យគេដើរមកមើលហ្វតផងដែរ។ ហ្វតបានដាក់អារម្មណ៍ជាខ្លាំង ហើយគេក៏បានមើលទៅកាន់អ្នកទស្សៈនាទាំងអស់ដែលសម្លឹងមកមើលគេទាំងញញឹម និងពេញចិត្ដមកលើរូបគេជាខ្លាំង។ បទចម្រៀងមួយបទនេះ ហ្វតបានបញ្ចប់វាហើយគេក៏បានឈរញញឹមតបទៅអ្នកទាំងអស់គ្នា មុននិងគេដើរចូលទៅខាងក្នុងវិញបាត់ទៅ។
Room show***
ហ្វតបានដើរចូលមកខាងក្នុងវិញជាមួយភាពសប្បាយ
ចិត្ដរបស់គេ ហើយនិងសម្លេងកោដសរសើររបស់បេក្ខជនដែលមកប្រកួតជាមួយគេ ពួកគេទាំងអស់សរសើ
ហ្វតមិនដាច់ពីមាត់ ជាពិសេសគឺស្រីៗដែលមានការលួចចូលចិត្ដ និងស្រលាញ់គេដោយអស់ពីចិត្ដរបស់ពួក
នាង។
"ហ្វត! លោកពូកែណាស់!"
សម្លេងរបស់មនុស្សស្រីម្នាក់បានបញ្ចេញមកប្រាប់គេថា គេពិតជាពូកែជាខ្លាំង ហើយនាងក៏បានសុំហ្វតពីរឿងig របស់គេផងដែរ ម្ដងនេះហ្វតគេមិនបដិសេធទេ ហើយក៏បានផ្ដល់ឲ្យនាងទាំងញញឹមពង្រាយមកកាន់នាងធ្វើឲ្យនាងរិតតែលង់ និងសម្ដីដ៏ស្រទន់របស់គេនិយាយមកកាន់នាង។
YOU ARE READING
គំនុំChinavat
De Todoយើងមិនខ្វល់ថាឯងជាអ្នកណាទេ តែការសងសឹក... យើងនិងធ្វើវាដល់ទីបញ្ចប់!
