ភាគទី : 04 » [ បងសុំទោសដែលការពារឯងមិនបាន ]
TaeKook Yoonmin
_____________
អ៊ូវុនបីជីមីនត្រលប់មកស្ទេលឡាវិញទាំងខ្លួនឯងក៏នៅមានរបួស តែរាងតូចនៅមិន ទាន់ដឹងខ្លួននៅឡើយ មើលទៅរបួសដែល បិសាចនោះចាក់ចូលសាច់ក៏ជ្រៅគួរសមដែរ នាយបារម្ភពីជីមីនណាស់
«អ្ហើស...ជីមីន កុំកើតអីណា» ទម្រាំមក ដល់មុខវិមានស្ទេលឡាវិញ បរិវារស្ទុះមកជួយទទួលរាងតូចពីដៃអ៊ូវុន អ្នកខ្លះក៏ទៅផ្ដល់ដំណឹងឲ្យជុងហ្គុក អ្នកខ្លះទៅរកពេទ្យមកមើលរបួសឲ្យជីមីន
«លោកនិងអ្នកប្រុសតូចទៅជួបបិសាច មែនទេ?» ឈូស៊ីនដែលជាជំនិតរបស់ជុងហ្គុកមកសួរនាំអ៊ូវុន ព្រោះឃើញសភាព ម្នាក់ៗសុទ្ធតែមានរបួស
«ពួកយើងបានឃើញបិសាចកំពុងប្រមាញ់មនុស្ស ទើបចូលទៅជួយ តែអាបិសាច នោះវាមានកម្លាំងខ្លាំងណាស់ មើលជីមីនផងណា» អ៊ូវុនខ្ទប់ទ្រូងបណ្ដើរនិយាយបណ្ដើរ ប៉ុន្តែរឿងដែលនឹកស្មានមិនដល់មានសម្លេងចចកកំណាចមួយស្ទុះមកសង្គ្រប់អ៊ូវុនខ្ទប់ទៅនឹងដីស្ទើរតែផុងចូលក្នុង ដីទៅហើយ
«អ្នកដឹកនាំ...កុំអី» ឈូស៊ីនស្រែកឃាត់ តែចចកខ្មៅគ្រហឹមដាក់ឈូស៊ីនម្នាក់ទៀត
«ខ្ញុំសុំទោស...អ្នកដឹកនាំ» អ៊ូវុនដែលមានរបួសស្រាប់ ស្ទើរតែដកដង្ហើមមិនរួច នាយ មិនអាចតតាំងជាមួយជុងហ្គុកបានទេ ហើយកាលដែលជុងហ្គុកប្រែជាចចកស្ទុះមកសង្គ្រប់អ៊ូវុនទាំងកម្រោលក៏ដោយសារតែខឹងរឿងនាយនាំជីមីនចេញទៅក្រៅហើយមកវិញទាំងមានរបួសបែបនេះ
«អ្នកដឹកនាំ ពួកគេប្រយុទ្ធជាមួយបិសាចដើម្បីការពារមនុស្សតែប៉ុណ្ណោះ ដោះលែងអ៊ូវុនទៅបានទេ?» ឈូស៊ីនអោនក្បាលសុំឲ្យទុកជីវិតឲ្យគេ ហើយជុងហ្គុកក៏ចុះពីខ្លួនគេ ប្រែក្រឡាជាមនុស្សដោយមានបរិវារ យកអាវគ្រប់មកឲ្យគេពាក់
«បើជីមីនកើតអី ឯងក៏មិនរស់ដែរ!» ថាហើយនាយក៏ដើរចូលទៅក្នុងបាត់ មុខមាំ សម្ដីធ្ងន់ៗរបស់នាយបង្ហាញច្បាស់ណាស់ថាបើសិនប្អូនរបស់នាយកើតអី ត្រៀមខ្លួនស្លាប់ឲ្យហើយទៅអ៊ូវុន
«សុំទោស...អ្ហើស...» អ៊ូវុនប្រឹងងើបដោយមានឈូស៊ីនជួយលើក មើលសភាពកាន់តែធ្ងន់ធ្ងរមែនទែនហើយ បើលោក មេដៀដឹងក៏កាន់តែមានរឿងឡើងទ្វេគុណ ឬអាចនឹងមានសង្គ្រាមរវាងអ្នកប្រមាញ់និងបិសាចវីលស្ទេយ៍ម្ដងទៀត
«ហៅពេទ្យមក យកគេទៅព្យាបាល» ឈូស៊ីន
...........
នៅខាងក្នុងបន្ទប់របស់ជីមីន ជុងហ្គុកបានរុញទ្វារចូលមកមើលប្អូនរបស់ខ្លួនក្នុងចិត្តនាយភ័យណាស់ ខ្លាចក្មេងជាទីស្រលាញ់មានរបួសធ្ងន់ធ្ងរ
«ជីមីនយ៉ាងមិចហើយ?» ជុងហ្គុកចាប់ដៃប្អូននិងងាកទៅសួរគ្រូពេទ្យប្រចាំវិមាន
«បញ្ហានៅត្រង់ស្នាមមុតជ្រៅមួយនេះ គឺមានជាតិពុល» គ្រូពេទ្យទាញត្រង់កអាវ របស់ជីមីនបង្ហាញស្នាមក្រចកដែលយ៉ុនហ្គី ចាក់ចូលសាច់ជីមីន គេនេះពិតជាឃោឃៅខ្លាំងណាស់ បើត្រឹមតែរបួសតិចតួចលើរាងកាយ រាងតូចដឹងខ្លួនយូរហើយ
«ជាតិពុល?!» 😳 ជុងហ្គុក
«បាទ វាជាថ្នាំពុលម្យ៉ាងដែលល្បីជាងគេនៅវីលស្ទេយ៍ ប៉ុន្តែមានតែត្រកូលអ្នកដឹកនាំប៉ុណ្ណោះដែលមានថ្នាំបន្សាប ចំនែកអាការៈវានឹងធ្វើឲ្យរវើរវាយក្ដៅខ្លួន ឈឺចាប់ចេញពីក្នុងសសៃមកតែម្ដង» គ្រាន់តែលឺ ពេទ្យរៀបរាប់ក៏ដឹងថាវាលំបាកវេទនាយ៉ាងណាដែរ ហេតុអីក៏យ៉ុនហ្គីហ៊ានធ្វើបាបក្មេង ម្នាក់នេះទៅកើត គ្នាគ្រាន់តែជាចចក ស ស្លូតបូតម្នាក់ដែលចង់ការពារមនុស្សលោក តាមតួនាទីប៉ុណ្ណោះ
គ្រូពេទ្យនិយាយមិនទាន់ចប់ស្រួលបួលផង ជីមីនចាប់ផ្ដើមមានអាការៈរវើរវាយ យំតិចៗ ទឹកភ្នែកហូរមកទាំងដែលភ្នែកនៅបិទនៅឡើយ មាត់តូចហើបតិចៗ
«ឈឺណាស់...ហ្ហឹកៗ បងហ្គុក មីនឈឺ ហ្ហឹក ឈឺណាស់...» ដៃតូចខ្លីៗស្រវ៉ាចាប់ដៃរបស់ជុងហ្គុកខ្លាំងៗក្ដាប់ណែនដោយសារ ឈឺចាប់ពេញខ្លួនតែម្ដង
«បងសុំទោសដែលការពារឯងមិនបាន» នាយជាបងក៏ក្ដាប់ដៃប្អូនវិញដែរ ឃើញទុក្ខ វេទនារបស់ជីមីន បេះដូងនាយស្ទើរបែកជាបំណែកទៅហើយ អាបិសាចវីលស្ទេយ៍ នេះពិតជាអាក្រក់ខ្លាំងណាស់
«ចាំខ្ញុំចាក់ថ្នាំបំបាត់ការឈឺចាប់ដល់គាត់មួយរយៈ តែវាមិនអាចជួយបានរយៈពេលវែងទេ ត្រូវប្រញាប់រកថ្នាំបន្សាបទើបបាន» គ្រូពេទ្យ
«ថ្នាំបន្សាបអាចទៅរកបាននៅឯណា?»
«អ្នកដឹកនាំត្រកូលវីលស្ទេយ៍ជាម្ចាស់ថ្នាំ គេប្រាកដជាមានថ្នាំបន្សាប»
«យ៉ុនហ្គីវីលស្ទេយ៍!!» ជុងហ្គុកសង្កត់សម្លេងត្រង់ឈ្មោះសត្រូវម្នាក់នេះ គ្មានថ្ងៃដែលនាយលើកលែងឲ្យពួកវីលស្ទេយ៍ជាដាច់ខាត យ៉ុនហ្គីមើលថែប្អូនឲ្យល្អផង ព្រោះពេលដែលជុងហ្គុកឃើញជីមីន
វេទនា ក្នុងខួរក្បាលនឹកឃើញតែមុខរបស់កូនបិសាចដែលជាសំណព្វចិត្តយ៉ុនហ្គីតែ
ប៉ុណ្ណោះ
______
#វិមានវីលស្ទេយ៍
ថេយ៉ុងដើរចុះដើរឡើងនៅមិនសុខទាល់តែសោះ ព្រោះលឺបរិវារនិយាយថាជុងហ្គុក បាននាំបរិវារចចកជាច្រើនមករកយ៉ុនហ្គី ដល់មុខវិមានតែម្ដង វាជាព្រឹត្តិការណ៍មិន ធ្លាប់មានយូរមកហើយ ប្រាកដជាមានរឿងធំកើតឡើងមិនខាន
«បងយ៉ុន មានរឿងអី?» ថេយ៉ុងឃើញមកដើរកាត់ក៏កាក់សួរ
«កុំចេញទៅក្រៅ» យ៉ុនហ្គីងាកប្រាប់ប្អូនខ្លួនមិនឲ្យចេញទៅក្រៅខ្លាចក្រែងក្លាយជាចំណាប់ខ្មាំងរបស់ជុងហ្គុកវិញ
«អេ!» រាងតូចឈរអេះក្បាលខ្វិចៗ រួចក៏រត់ចេញទៅតាមដែរ ថាហាមកូនស្វានេះមិនដែលជាប់សោះ
យ៉ុនហ្គីឈរទល់មុខជុងហ្គុកដោយមានក្រុម បរិវារឈរនៅពីក្រោយរៀងខ្លួន
YOU ARE READING
🥀 អ្នកប្រមាញ់ 🔥
RomanceTaeKook & Yoonmin Novel 💚💜🖤💛 ជាប្រភេទរឿងបែបអភីនីហា វេទមន្ត លាយឡំនឹងការស្រមើរស្រម៉ៃជាច្រើនតាមបែបលោកខាងលិច 🥀