🌗 អ្នកប្រមាញ់ 🥀

1K 59 1
                                    

ភាគទី : 06 » [ បិសាចល្បិចច្រើន ]
TaeKook Yoonmin
_____________
ដៃធំក្រាស់ប្រែបង្អូសឡើងទៅចាប់ចង្ការតូចឲ្យងើយឡើងដើម្បីគយគន់មើលសម្រស់ជាថ្មី ទទួលស្គាល់ថាថេយ៉ុង ពិតជាស្រស់ស្អាតដូចអ្វីដែលរាងតូចជឿជាក់មែន ទាំងបបូរមាត់បេះដូងក្រហមស្រស់ ទាំងច្រមុះតូចកោងស្រួច មានទាំងកែវភ្នែកពណ៌ឈា/មដែលនាយចូលចិត្ត ទម្រង់មុខក៏ដូចជាទឹកមុខសិចស៊ីនេះទាក់ចិត្តសម្បើមណាស់ ល្មមៗអីទប់មិនជាប់នោះទេ
«ហៃយ៉ាឈប់សិន...» ដោយឃើញនាយ ចចកអោនមុខមករកបបូរមាត់របស់ខ្លួន រាងតូចក៏លើកដៃទប់បបូរមាត់នាយកម្លោះភ្ជាប់ជាមួយសម្ដីស៊ីអារម្មណ៍ដដែល តែភ្នែកមើលទៅតែទ្វារនោះទេ 🤭
«បើចង់ឲ្យយើងស្ដាយ គួរតែមានអ្វីបញ្ជាក់ កំណាញ់ខ្លួនបែបនេះគ្មានអ្វីគួរឲ្យស្ដាយទេ» ជុងហ្គុកដូចជាចង់ដេញជើងថេយ៉ុង យ៉ាងមិចមិនដឹងទេ ទើបបោះសម្ដីបែបដាក់កំហិតទៅកាន់រាងតូច
[ អា.ចចករោគចិត្ត យើងគ្រាន់តែចង់ពន្យារ ពេលឲ្យជេកយ៉ុងមកជួយប៉ុណ្ណោះ ] រាងតូចគិតក្នុងចិត្ត ថាហើយថេយ៉ុងមិនមែនចិត្តងាយ គ្រាន់តែមានល្បិចពន្យារពេលឲ្យអង្គរក្សមកជួយ
«យ៉ាងមិច?!» រាងកាយតូចត្រូវចាប់ផ្ដួលលើគ្រែមួយទំហឹង បេះដូងអ្នកក្រោមទ្រូងចាប់ផ្ដើមលោតកាន់តែញាប់ឡើងជា
លំដាប់ តែសួរថាសុខចិត្តឲ្យចចកខាំហែ/ក ឬក៏ឲ្យគេលូកលាន់?
«ចិត្តអន្ទះសារមិនសប្បាយលេងសោះ» ថេយ៉ុងញញឹមមិនសូវស្រស់ មាត់និយាយដៃក៏ចាប់រ៉ូតអាវចុះបន្តិច ភ្នែកមើលទៅបង្អួចវិញម្ដង តើគួរហក់ចេញតាមបង្អួចឬយ៉ាងណា? ចុះបើគេចាប់បានមុន?
«យើងមិនចូលចិត្តរងចាំ» ចប់សម្ដីនាយចាប់បោចអាវមួយកណ្ដាប់ដៃដាច់រហែកខ្ទេចគ្មានសល់ ថេយ៉ុងបើកភ្នែកធំៗស្រឡាំងកាំងនិយាយអ្វីលែងរួច ចប់ហើយ វិធីនេះដូចចាក់សាំងលើភ្លើង យកជ័រព្នៅមកត្បៀតក្លៀកច្បាស់ណាស់
«អូយ! មិនមែនអញ្ចឹងទេ» ថេយ៉ុងលើកដៃអោបខ្លួន ព្រោះក្ដីអាម៉ាស់មិនដឹងទេថាគេធ្លាប់ឃើញរួចអស់ទៅហើយនោះ
«បើមិនចង់ឲ្យយើងស៊ីឯង ប្រាប់មកថា យ៉ុនហ្គីវីលស្ទេយ៍នៅឯណា?» ជុងហ្គុកសង្កត់ដៃលើ.ករបស់ថេយ៉ុងជាថ្មីប៉ុន្តែមិនប្រើកម្លាំងខ្លាំងនោះទេ និយាយហើយថាបើសិននាយចង់សម្លាប់ងាយខ្លាំងណាស់
«ហ្ហឹក...🥺 មិនដឹងទេ បងយ៉ុនទៅណាក៏ស្ងាត់ៗដែរ គាត់មិនដែលប្រាប់មុនទេ» កុហកទៀតហើយក្មេងតូច កុហកបែប
កំសត់ភ្នែករលីងរលោងបែបគួរឲ្យអាណិត
«អរ...! បើមិនដឹងអញ្ចឹងឲ្យវាមកវិញឃើញ ប្អូនវាសល់តែបំណែកឆ្អឹងតែម្ដងទៅ» រៀប នឹងអោនមកជាថ្មីហើយថេយ៉ុងក៏ស្រែកឡើងឃាត់ទៀត
«អ្អា៎...មិនមែនខ្ញុំមិនចង់ប្រាប់ទេ ហ្ហឹក តែ! តែលោកមិនយល់ថាខ្ញុំរងសម្ពាធទេហ្អី? លោកគិតមើលខ្ញុំជាប្អូនរបស់អ្នកដឹកនាំ បើឲ្យខ្ញុំក្បត់បងខ្លួនឯង អ្នកដទៃមិននាំគ្នាផ្ដន្ទាទោសខ្ញុំហើយទេហ្អី?» 🥺 ថេយ៉ុង
«យើងត្រូវខ្វល់ដែរហ្អី?» សម្លេងដើរកាត់ មុខបន្ទប់ធ្វើឲ្យជុងហ្គុកងាកមើល វាក៏ជាឱកាសសម្រាប់ថេយ៉ុងក្នុងការវាយបកទៅលើជុងហ្គុកមួយជើងផ្ងាកក្រោយ
«ជួយផង!! ជេកយ៉ុង» រាងតូចរត់សម្ដៅទៅរកទ្វារ តែជុងហ្គុករហ័សជាង នាយចាប់ឆក់កដៃថេយ៍ទាញមកថើបបំបិទមាត់កុំឲ្យស្រែក សង្គ្រាមបបូរមាត់ក៏កើតឡើងជាថ្មី ម្នាក់ៗឈាមហូរមកតាមគែមមាត់ តែដៃជុងហ្គុកមិនព្រមលែងទាល់តែសោះ
«អ្អឹមម អ្ហឹមមម...!» ថេយ៉ុង
«អ្នកប្រុសតូច! អា.ចចកចង្រៃ ឆាប់លែងអ្នកប្រុសយើងភ្លាម បរិវារវានៅទីនេះ» នាយជេកយ៉ុងរុញទ្វារចូលមកភ្លាមក៏ឃើញ រឿងដែលស្មានមិនដល់កើតឡើងលើ
អ្នកប្រុសតូចរបស់ខ្លួនទៅហើយ ខំការពារ នៅខាងក្រៅនិងខាងក្រោម បែរជាមកនៅក្នុងបន្ទប់លូកលាន់ថេយ៉ុងទៅវិញ
«ហ្ហឹក ជេកយ៉ុងជួយយើងផង...» រាងតូចត្រូវនាយចចកចាប់ច្របាច់.កក្រៀកជាប់ជាចំណាប់ខ្មាំង

🥀 អ្នកប្រមាញ់ 🔥Where stories live. Discover now