ភាគទី : 02 » [ ឯងចប់ហើយ បិសាចតូច ]
TaeKook Yoonmin
_____________
#ការប្រជុំខ្នាតធំរបស់ស្ទេលឡា
ជុងហ្គុកដែលនៅកន្លែងប្រជុំស្រាប់ កែវភ្នែករ៉េរកប្អូនប្រុសរបស់ខ្លួន ប្រាប់ថាកុំឲ្យខកខានការប្រជុំ តែក្មេងនេះនៅតែឌឺ
ជំនិតយកលិខិតមកឲ្យនាយមើល បន្ទាប់មកគ្រប់គ្នាក៏អោនគោរពដល់ទាយាទធំរបស់ស្ទេលឡាជាថ្មី
«ក្រែងថ្ងៃនេះជាថ្ងៃប្រជុំធំ ហេតុអីមិន ឃើញប្អូនរបស់លោក ជីមីនស្ទេលឡា មក ចូលរួមអញ្ចឹង? ឬមួយគេមិនពេញចិត្តនូវការ ចេញច្បាប់ថ្មីរបស់ពួកយើង?» អ៊ូវុន ជាកូន ប្រុសរបស់លោកមេឌៀ គាត់ក៏ជាអម្បូរចចកខ្មៅមានអាយុកាលយូរមកហើយដែរ រាល់ពេលដែលលឺថាជីមីនចេញទៅលេង ទីក្រុង គេមិនដែលសប្បាយចិត្តទេ
«មិនមែនអញ្ចឹងទេ គ្រាន់តែគេមិនសូវចូល ចិត្តការប្រយុទ្ធ» ជុងហ្គុកឆ្លើយតបជំនួសប្អូន មុខមិនស្រស់នោះទេ
«ជាត្រកូលអ្នកប្រយុទ្ធ ហេតុអីនិយាយថាមិនចូលចិត្តការប្រយុទ្ធ ក្មួយគួរតែនិយាយដាក់កំហិតគេឲ្យបានច្បាស់លាស់» លោក មេដៀបញ្ចេញយោបល់ទាំងមិនពេញចិត្តអាកប្បកិរិយារបស់ជីមីនសោះ
«មិនបាច់ដាក់កំហិតខ្ញុំទេ ខ្ញុំដឹងថាខ្ញុំមាន ភារកិច្ចបែបណាហើយ» ជីមីនរុញទ្វារចូល មកនិងតបតទៅកាន់លោកមេដៀវិញយ៉ាង រហ័ស អ៊ូវុនញញឹមគ្រាន់តែឃើញសម្រស់របស់ជីមីននៅថ្ងៃនេះឡើងចែងចាំង បើនិយាយពីរោមចចកវិញសភ្លឺរលោងតែម្ដង
«បើមកហើយឆាប់អង្គុយចុះមក» ជុងហ្គុក ទាញដៃប្អូនឲ្យអង្គុយក្បែរខ្លួន កែវភ្នែកនាយបង្ហាញថាកុំខ្វះសុជីវធម៌ចំពោះចាស់ៗ
«ហ្ហស...ពូគ្រាន់តែចង់ឲ្យឯងគោរពតួនាទី ជាងនេះ គ្មានអ្វីផ្សេងទេ» លោកមេដៀ ញញឹមមិនសូវស្រស់បាក់មុខដែរហ្នឹងណា
«ជីមីនស្រស់ស្អាតណាស់ថ្ងៃនេះ» អ៊ូវុន
«អរគុណ...» ជីមីន
«បានហើយ ពួកយើងចាប់ផ្ដើមការប្រជុំទៅ យប់នេះជាយប់ពេញបូរមី ចចករបស់យើងប្រែក្រឡាជាសត្វចចកគ្រប់គ្នា ដាច់ខាតហាមមិនឲ្យចេញទៅណាឆ្ងាយពីតំបន់របស់ស្ទេលឡាទេ» ជុងហ្គុកមើលមកប្អូនទៀត ព្រោះក្មេងនេះធ្លាប់លួចចេញទៅក្រៅម្ដងហើយ
«កម្លាំងរបស់ពួកយើងនឹងកើនឡើង ប៉ុន្តែមិនខុសគ្នា វីលស្ទេយ៍ក៏មានកម្លាំងខ្លាំងដូចពួកយើងដែរ នោះហើយទើបអ្នកដឹកនាំហាមពួកយើងមិនឲ្យចេញទៅក្រៅ» ជំនិត របស់ជុងហ្គុកឈ្មោះឈូស៊ីន បន្តនិយាយពីរឿងនិងច្បាប់នៃការហាមឃាត់
«តែបងប្រុស ចុះសម្រាប់ក្រុមចចកដែលពួកគាត់ចេញទៅក្រៅបំពេញភារកិច្ច តើអាចមានគ្រោះថ្នាក់ទេ?» ជីមីន
«មិនអីទេ នឹងឲ្យគេផ្ដល់ដំណឹងបន្តគ្នាសម្រាប់យប់នេះឆ្លងផុតហើយនឹងធម្មតាវិញមិនខាន» ជុងហ្គុក
«ខ្ញុំលឺមកថាអ្នកដែលលួចចេញទៅក្រៅញឹកញាប់ ច្បាប់ថ្មីនេះនឹងមានការដាក់ ទោសមែនទេ?» លោកមេដៀដៀងភ្នែកមើលមុខរបស់ជីមីន
«លោកប៉ា រឿងនេះខ្ញុំគិតថាមិនគួរលើកមក និយាយទេ» អ៊ូវុនមិនចង់ឲ្យមានការដាក់ ទោសណាមួយលើក្មេងតូចដូចជីមីនទេ
«ខ្ញុំដឹង ប៉ុន្តែបើសិនពួកយើងមិនចេញទៅក្រៅ ពួកយើងមិនរីកចម្រើនទេ ពួកយើងនឹងចាញ់ក្រោមកលរបស់វីលស្ទេយ៍ដែលដើរទាន់សម័យកាល» ជីមីននិយាយត្រូវ ម្យ៉ាង ស្ទេលឡារស់នៅបែបបុរាណភាគ ច្រើន ខុសពីវីលស្ទេយ៍ដែលដើរទាន់ សម័យកាល ពួកគេមានខួរក្បាលបែប មនុស្សសម័យថ្មីយូរមកហើយ ថែមទាំងបន្លំខ្លួនដូចជាមនុស្សធម្មតាទៀតផង
«ក៏ត្រូវម្យ៉ាងដែរ រឿងមួយនេះនឹងត្រូវ
ពិភាក្សាបន្តទៀត សំខាន់គ្រប់គ្នាត្រូវតែមានការប្រុងប្រយ័ត្ន» ជុងហ្គុកងក់ក្បាល ទទួលស្ដាប់គំនិតរបស់ជីមីនត្រង់កន្លែងនេះ
.........
ការប្រជុំក៏បន្តទៀតយូរគួរសមរហូតដល់ពេលល្ងាចទើបចប់សព្វគ្រប់ អម្បូរចចកទាំងអស់បានបំបែកគ្នាទៅកន្លែងរស់នៅរៀងៗខ្លួនវិញ ប៉ុន្តែអ៊ូវុនមិនទាន់ត្រលប់ទេ នាយចង់នៅស្និទ្ធស្នាលជាមួយជីមីនសិន
«បងខានមកវិមានយូរហើយ ជីមីននៅតែ ដដែល ស្រស់ស្អាតចែងចាំង» អ៊ូវុនដើរ តាមពីក្រោយរាងតូចដែលដើរអោនមុខ
ម្នាក់ឯងសម្ដៅសួនផ្កាក្នុងវិមាន
«ធម្មតាទេ បងមិនបាច់សរសើរដល់ម្លឹងក៏បាន» ជីមីនងាកឃើញអ៊ូវុនក៏តប ពួកគេលេងជាមួយគ្នាតាំងពីតូច អ៊ូវុនជាចចកខ្មៅដូចជុងហ្គុកដែរ ខុសពីជីមីនដែលជា ចចកសមុខតូច
«លឺថាឯងចេញទៅក្រៅ បើទៅលើកក្រោយហៅបងទៅផង» អ៊ូវុន
«បងមិនខ្លាចលោកពូមេដៀដាក់ទោសទេមែនទេ?» ជីមីន
«ខ្លាចអី បងជាកូនប្រុស បងមានការសម្រេចចិត្តមួយជារបស់ខ្លួនឯង ហើយបងអាចការពារខ្លួនឯងបាន» នាយយកដៃទះ ទ្រូងបង្ហាញថាខ្លួនជាចចករឹងមាំ
«បងប្រែកាយឲ្យខ្ញុំមើលបន្តិចមើ តើមាឌ ចចករបស់បងប្រែជាធំថ្នាក់ណាហើយ» សុខៗរាងតូចក៏ចង់ដឹងថាគេប្រែជាបែបណា ហើយ កាលនៅតូចឧស្សាហ៍លេងរត់
ប្រណាំងគ្នាណាស់ ដឹងស្រាប់ហើយចចក បោលលឿនប៉ុណ្ណា
«បាន!» អ៊ូវុនក៏ប្រែកាយជាចចកយ៉ាងរហ័ស សម្លៀកបំពាក់របស់គេរហែកខ្ទេចជាបំបែកនៅតែអាវគ្របក្រៅដែលដោះ ចេញទុកនៅម្ខាង ចចកខ្មៅមាឌធំជាងមនុស្សបានបង្ហាញឡើងនៅចំពោះមុខរាងតូចដោយមិនស្ទាក់ស្ទើរ
«Woww រោមរបស់បងរលោងណាស់» ជីមីនដើរទៅស្ទាបរោមរបស់គេទាំងញញឹម ចចកខ្មៅបានត្រឹមតែគ្រហឹមលឺហើយព្រឺរ ក្បាល ឯសម្រាប់ចចកដូចគ្នាគឺយល់ន័យហើយថាអ្នកម្ខាងចង់បានន័យថាមិច
«ថ្ងៃមុខខ្ញុំក៏គេចមិនផុតពីការប្រែកាយចេញ ប្រយុទ្ធដែរ ខ្ញុំខ្លាច...» ជីមីននិយាយចប់ ចចកខ្មៅក៏ត្បុលមកត្រដុះដៃរបស់ជីមីនបង្ហាញពីការការពារមកកាន់រាងតូច
«បងនឹងការពារខ្ញុំមែនទេ?» ជីមីនញញឹមតិចៗនិយាយម្នាក់ឯង ព្រោះអ៊ូវុនមិនអាច និយាយបានក្នុងរូបរាងជាចចកទេ មើលទៅគេនឹងចេញមកការពារជីមីនម្នាក់ទៀតក្នុងការប្រយុទ្ធជាមួយបិសាចវីលស្ទេយ៍ ជាពិសេសគឺយ៉ុនហ្គី
________
#យប់ពេញបូរមី
ថេយ៉ុងនេះឌឺជជេសជាងជីមីនរាប់សឹបដង ហាមណាស់លួចមកណាស់ គេពិតជាចង់ឃើញមុខចចកខ្មៅដែលល្បីថាមានចិត្ត ឃោ.ឃៅនិងសម្លា/ប់បិសាចដោយការខាំត្របាក់ហែ.ក ដកក្បា/លដូចជាដកស្ពៃចង្គូមរបស់គេមុតស្រួចនិងមានក្រចករឹងមាំក្នុងការប្រមាញ់សត្រូវខ្លាំងមែនទែន
YOU ARE READING
🥀 អ្នកប្រមាញ់ 🔥
RomanceTaeKook & Yoonmin Novel 💚💜🖤💛 ជាប្រភេទរឿងបែបអភីនីហា វេទមន្ត លាយឡំនឹងការស្រមើរស្រម៉ៃជាច្រើនតាមបែបលោកខាងលិច 🥀