🌓 អ្នកប្រមាញ់ 🥀

1.1K 80 6
                                    

ភាគទី : 22» [ នុយទាក់ចិត្ត ]
TaeKook Yoonmin
_____________
ថេយ៉ុងចេញមកខាងក្រៅក៏នឹកឃើញថាខ្លួនទុកលោកសុងចោលយូរហើយ ខំយក គាត់មកជួយសម្ដែងធ្វើស្និទ្ធស្នាល អញ្ចឹងយ៉ាងហោចណាស់ក៏ទៅនិយាយលេងជាមួយគាត់បន្តិចដែរ
«សុំទោសដែលខ្ញុំទុកឲ្យលោករងចាំយូរ ខ្ញុំស្មានថាលោកមករកបងប្រុសខ្ញុំទេតើ» មកដល់ភ្លាមក៏លេងទឹកមុខញញឹមស្រស់ ខុសដាច់ពីពេលនៅក្នុងបន្ទប់ជាមួយបង ប្រុសមិញនេះ សម្រាប់រាងតូចអាចលេងទឹកមុខបានគ្រប់ស្ថានការណ៍ ជាពិសេសពេលបញ្ឈឺចិត្តជុងហ្គុកតែម្ដង ស្រស់គ្មានគូផ្ទឹមទេ មើលមិនដឹងក៏គិតថាថេយ៍ចាប់ចិត្តនឹងលោកសុងពិតប្រាកដ
«អ្ហស...មិនមានកិច្ចការអ្វីសំខាន់ទេ គ្រាន់តែចង់មកបបួលទៅចូលរួមកម្មវិធីជប់លៀង មិត្តរបស់ខ្ញុំនៅឯខេត្ត ខ្ញុំលឺមកថាថេយ៍ចូលចិត្តកម្មវិធីរាំរែកបែបបុរាណនោះអី» មានជាការស៊ើបសួរពីចំនូលចិត្តថេយ៍មកទៀតផងលោកសុង ឌិតដល់ណាស់នៀក ស៊ើបឲ្យស៊ីជម្រៅផងថាថេយ៉ុងជាអ្វី?
«រាំបែបសហសម័យរាំបែបប៉ាឡេអីខ្ញុំចូលចិត្តទាំងអស់» 😃 គ្រាន់តែលឺភ្លាមចាប់ចិត្ត ចាប់អារម្មណ៍ទាំងភ្លេចគិតសួរបងប្រុសថាឲ្យទៅឬអត់បាត់ទៅហើយ តែ! រារាំងក្មេងនេះមិចនឹងជាប់
«មានគ្រប់ទម្រង់ ដោយសារពួកគេជាអ្នកតន្ត្រីបុរាណ អញ្ចឹងសម្រេចថាទៅជាមួយគ្នាហើយណាស» លោកសុង
«ទៅថ្ងៃណាដែរ?» ថេយ៉ុង
«ស្អែកនេះ» លោកសុងញញឹមចុងមាត់
«លឿនពេកហើយ ត្រៀមខ្លួនមិនទាន់ទេ ស្បែកស្រអាប់ មុខក៏មិនសូវស្រស់ មួយរយៈនេះគិតច្រើនពេកហើយ» ថេយ៉ុងលើកដៃក្ដោបមុខខ្លួនឯងធ្វើមាត់ស្រួចបែប គ្មាន Confident លើខ្លួនឯងសូម្បីតែបន្តិច ដោយសារមួយរយៈនេះបារម្ភ ព្រួយចិត្ត រឿងដែលខ្លួនជា Omega ពេក
«ទៅម៉ាស្សាមុខទេ? ខ្ញុំជាអ្នក Pay គ្រប់យ៉ាងមួយចប់» និយាយពីថាដឹងចិត្តទៀត មិនមែនថាយុទ្ធសាស្រ្តលំៗទេលោកសុង ដាក់នុយនេះធានាថាបានផល
«អូ! អាចជួយឲ្យមុខស្អាតលឿនមែនទេ?» រាងតូចបើកភ្នែកធំៗសួរបែបចាប់អារម្មណ៍ សម្រាប់គេសម្រស់ ភាពអង់អាច ជឿជាក់ត្រូវតែដើរទន្ទឹមគ្នាជានិច្ច
«បាទ ចាំឲ្យអង្គរក្សរបស់ខ្ញុំកក់កន្លែងដែលកូនស្រីខ្ញុំឧស្សាហ៍ទៅម៉ាស្សាមុខឲ្យ បើថេយ៍ពេញចិត្តនឹងកក់កញ្ចប់ VIP សម្រាប់ថេយ៍តែម្ដង» ញាក់សាច់ហើយលើកនេះ លឺអញ្ចឹងៗអីលឿនអត់ងាកក្រោយទេ
«លោកថៅកែនេះចិត្តល្អមែនទែន»
«ជារឿងធម្មតាសម្រាប់ខ្ញុំហើយរឿងដៃទូលាយ តែរឿងយល់ចិត្តសម្រាប់តែមនុស្សសំខាន់នោះទេ...» និយាយតែមាត់ ដៃក៏រវាមខិតតិចៗបម្រុងចាប់ដៃថេយ៉ុង តែម្ចាស់ខ្លួនគេរហ័សដកដៃមុន
«អរគុណហើយណា» ថេយ៉ុងមិនខ្វល់ថាវាជាវិធីទាក់ទាញឬយ៉ាងណាទេ តែគេពិតជាចូលចិត្តការថែសម្រស់តាមបែបទាន់សម័យខ្លាំងណាស់ ម្ដងនេះលោកសុង យកចិត្តថេយ៍បានខ្លះៗហើយ ។
_______
#បន្ទប់សម្រាកយ៉ុនហ្គី
3ថ្ងៃហើយដែលជីមីនបានសន្លប់ នែ! 3ថ្ងៃ ដោយសារតែសង្គ្រាមស្នេហ៍ស្ដេចបិសាច ចិត្តឃោឃៅ លើកដំបូងរបស់នាងចចកតូច ផង ហេតុអីបានជាមិនថ្នមគ្នាខ្លះអញ្ចឹង?
«អ្ហូយ...សឺត! ឈឺចង្កេះណាស់» ជីមីនរអ៊ូតិចៗក្រោយពេលដែលភ្ញាក់ដឹងខ្លួនពីការសន្លប់យ៉ាងយូរ ហើយអ្វីដែលគួរឲ្យភ្ញាក់ផ្អើលខ្លួនមិនមែននៅក្នុងល្អាងភ្នំឬនៅក្នុងបន្ទប់ខ្លួនឯងទេ តែវាជា...?
«កន្លែងណាអញ្ចេះ? បរិវារ...អូយ!» ជីមីន ប្រឹងងើប រហូតដល់ញ័រជើងដួលលើឥដ្ឋវិញមួយទំហឹង ឈឺផ្សាត្រង់ចន្លោះជើងយ៉ាងខ្លាំង នឹកឃើញក៏រលីងរលោងទឹកភ្នែកទប់លែងជាប់
«ឬមួយគេចាប់ខ្ញុំមកដូចកាលបងប្រុសខ្ញុំឃុំខ្លួនថេយ៉ុងប្អូនរបស់គេដែរ? អ្ហឹក បិសាចចិត្ត អាក្រក់» ជីមីនពេបមាត់ខឹងចិត្តនឹងនាយបិសាចដែលធ្វើបាបខ្លួនក្បែរស្លាប់ ស្លាប់នេះមិនមែនប្រើដាវលំពែងឬកាំ/បិតអ្វីចាក់ សម្លា/ប់ទេ គឺសម្លា/ប់ឲ្យស្លាប់ក្រោមទ្រូងគេតែម្ដង
«ខ្ញុំត្រូវធ្វើមិចទើបអាចចេញពីទីនេះបាន?» ដៃតូចៗប្រឹងច្រត់ងើបមួយទំហឹង គ្រាន់តែងើបឈរបានបន្តិច ជើងចាប់ផ្ដើមទន់ជាថ្មី សម្លេងហ្វឹប!ខ្យល់ត្រជាក់ក៏ហោះមកប៉ះខ្លួនរាងតូច ព្រមជាមួយកម្លាំងដៃទប់ចង្កេះរបស់គេមិនឲ្យដួលម្ដងទៀត
«លោក...!?» កំពុងតែខឹងស្អប់ផង មកទៀតហើយលោកបងបិសាចមុខស
«ទៅដេកស្ងៀមៗវិញទៅ» យ៉ុនហ្គីបម្រុងនឹងលើកបីជីមីន តែរាងតូចរុញច្រានគេចេញទប់ជំហរមិនជាប់ក៏ដួលផ្ងាកក្រោយ
«ចេញពីខ្ញុំទៅ អីយួយ!» ជីមីន 🥹
«យើងប្រាប់ហើយថាកុំឌឺ យើងមិន!»
ផាច់!! ងើបមិនរួចទេ តែដៃរហ័សទះនាយបិសាចមួយកំភ្លៀងស្ទើរវៀចមុខ 😌
«កុំមកជិត! កុំមកប៉ះខ្ញុំទៀត អ្ហឹក» ជីមីនខិតថយក្រោយមិនឲ្យគេប៉ះពាល់ទៀតទេ មិនថារារាំងគេបានឬមួយក៏អត់ ខ្លួនពិតជាខឹងស្អប់បិសាចគេងចំនេញនេះខ្លាំង ធ្វើបាបគេទាំងកាយនិងចិត្ត កាលនៅល្អាងលួងលោមខ្លួនរហូតដល់បញ្ចប់សង្គ្រាមស្នេហ៍រាប់លែងអស់ទៅហើយ
«អឹមម! ងើបខ្លួនឯងទៅ យើងមិនប៉ះទេ» យ៉ុនហ្គីខាំបបូរមាត់ខ្លួនឯងទប់ទល់កំហឹង មិញនេះបើមិនទប់ទេចាប់បឺតឈាមទៀតមិនខានឡើយ រាងក្រាស់ងាកមុខចេញមិនខ្ចីមើលជីមីនវេទនានឹងការងើបទេ
«មិចក៏ពិបាកម្លេះ?» ជីមីនរអ៊ូតិចៗមុខស្អុយប៉ែរ មិនចង់ពឹងគេសូម្បីតែបន្តិច មនុស្សកំពុងតែខឹង អារម្មណ៍ងិកងក់ចង់ឲ្យគេលួងច្រើនជាងសម្ដីគម្រោះគម្រើយ
មិននិយាយច្រើនយ៉ុនហ្គីចាប់បីកាយតូចឡើងស្រាលដូចសំឡី ទោះបីអ្នកក្នុងរង្វង់ដៃមិនព្រមហើយរើបម្រះក៏ដោយ មកដល់លើគ្រែវិញ រាងក្រាស់តាមសង្កត់កដៃជាប់ ធ្វើឲ្យជីមីនភ័យបុកពោះម្ដងទៀត
«កុំ! បើលោកធ្វើទៀត លោកសម្លា/ប់ខ្ញុំតែម្ដងទៅ» ជីមីនរលីងរលោងឲ្យគេអាណិតទាំងដែលមិញនេះខ្លួនសម្ដីខ្លាំងស្ដីឲ្យគេផង ទះកំភ្លៀងគេផង ឥលូវរាបក្រោម ទ្រូងគេទៀតហើយកូនចចកតូច
«ហាមយើងបានដែរហ្អី?» យ៉ុនហ្គីស្រង់ក្លិនថ្ពាល់រលោងខាងឆ្វេងស្រាលៗ ខ្យល់ដង្ហើមក្ដៅៗភាយតាមគុម្ពត្រចៀករបស់រាងតូចរកនឹងប្រកែកមិនរួចថាទេ
«ចុះលោកមិនចេះទប់អាក្រោមខ្លួនឯងទេហ្អី? ហ្ហឹកៗ!» 🥹 ហ្ហើយ...អញ្ចឹងបានថា ចាំឲ្យគេនិយាយដល់ៗអញ្ចឹងដែរមែនទេ លោកបងបិសាចមុខស នេះប៉ះចរឹកជីមីន បើបងប៉ះចរឹកដូចថេយ៉ុងវិញប្រហែលជាបងស៊ីគេមិនឆ្ងាញ់ទេ ទាល់តែបងពូកែធ្វើគរ ធ្វើថ្លង់ដូចជុងហ្គុកទើបទប់ទល់បាន
«ហ្ហឹសៗ...យើងចង់តែសើច» យ៉ុនហ្គីចង់សើចនឹងសម្ដីរបស់រាងតូចទៅវិញ គេមិញនេះក៏មិនបានចង់ធ្វើអ្វីដែរ គ្រាន់តែលរ ក្មេងលេងប៉ុណ្ណោះ
«ចេញទៅវិញទៅ!»
«បន្ទប់យើង ឲ្យយើងទៅណា?» នាយសួរ បកទាំងចងចិញ្ចើម ដឹងថាគេចង់ឲ្យចេញមិនចង់ប្រឈមមុខ តែនៅតែសួរឌឺដដែលល្មមឲ្យគេឆេះក្ដៅមុខមិនស្ទើរ
«អញ្ចឹងឲ្យខ្ញុំទៅស្ទេលឡាវិញទៅ» ជីមីន
«រងចាំឲ្យឯងជាវិញសិនទៅ នៅក្បែរយើងឲ្យយូរៗមិនបានទេហ្អី?» នាយបិសាចទាញកាយតូចមកក្រសោបក្នុងរង្វង់ដៃយ៉ាងណែន ចង់រើក៏បានត្រឹមតែហត់ឥតអំពើ អញ្ចឹងនៅស្ងៀមវិញទៅល្អជាង
«ចុះបងប្រុសខ្ញុំ?» ជីមីនសួរតិចៗតែក៏មិនរើអ្វីដែរ ចង់ឲ្យនាយគិតមើលខ្លួនឯងថាគួរ នៅបន្តត្រូវធ្វើបែបនេះទៀតឬមួយក៏អត់?
«ខ្វល់ពីខ្លួនឯងពេលនេះសិនទៅ» យ៉ុនហ្គី
«យ៉ាងមិច?»
«ឯងជាមនុស្សរបស់យើងហើយ យើងឲ្យទៅទើបឯងអាចទៅបាន ស្ដាប់បញ្ជារប្ដី» ហ៊ាននិយាយណាស់ណ៎បងបិសាច មិនខ្មាស់មាត់សោះ តើគ្រួសារខាងស្រីទទួលស្គាល់ហើយឬនៅហ្នឹង?
«មិនមែន! មិនមែនប្ដីទេ» ជីមីនលើកដៃខ្ទប់ត្រចៀកមិនទទួលស្ដាប់ពាក្យទាំងនេះទេ តែនាយបិសាចនៅតែខ្សឹបតិចៗជាប់មាត់រហូតថាប្ដីៗៗៗ...
_______
#ផ្ទះរបស់អ៊ូវុន
លោកមេដៀកំពុងតែអង្គុយប្រជុំជាមួយក្រុមចចកដែលលោកបានទាក់ទងមក ក៏មិនឲ្យជុងហ្គុកបានដឹងដែរ គោលដៅរបស់លោកគឺបង្កើតបក្សពួកគ្រប់ទីកន្លែងរួចហើយបះបោរផ្ដួលរំលំជុងហ្គុក
អ៊ូវុនដើរខ្ទប់ដៃកាត់កន្លែងតុប្រជុំនោះ លោកមេដៀចាប់អារម្មណ៍ក៏ងាកសួរកូនប្រុសដែលបាត់ពីផ្ទះ 2-3ថ្ងៃហើយ
«អ៊ូវុនឈប់សិន» លោកមេដៀ
«បា.បាទ?!» នាយក្រាស់ជាកូនអេះអុញចង់ដើរគេចបន្តិច ដើរចូលបន្តិច ព្រោះគេខ្លាចលោកពុកឃើញបួសដៃដឹងថាគេដាច់ម្រាមមួយហើយបន្ទោសដល់ជីមីនទៀត
«យ៉ាងមិច?» លោករ៉េភ្នែកមើលទៅកូនដែលមានពិរុធ
«ទើបមកពីណា?» លោកមេដៀចាប់ឆក់ ដៃកូនមួយទំហឹងក៏ឃើញថាគេកំបុតម្រាមមួយទៅហើយ លោកក្រហមមុខងាំងខឹងឆេះឈួល បើដាច់ដៃមួយចំហៀងទៀត ប្រហែលជាកាន់តែខឹងខ្លាំងហើយ
«លោកពុក គឺ!» អ៊ូវុន
«ទៅជួបវាទៀតហើយហ្អី?» លោកហៅជីមីនថាវាតែម្ដង ព្រោះតែក្នុងគោលគំនិតគិតថាមកពីជីមីនទើបកូនគាត់ដាច់ម្រាមដៃ មកពីក្មេងនោះទើបគេខាតប្រយោជន៍ធំ
«ខ្ញុំគ្រាន់តែនឹកប្អូន ហើយលើកនេះពួកយើងក៏ជួបជាមួយអាបិសាចវីលស្ទេយ៍ទៀត វាកាត់ម្រាមដៃខ្ញុំលោកពុកត្រូវតែសងសឹកវាណា» អ៊ូវុនបង្វែររឿងទៅដាក់កំហុសឲ្យយ៉ុនហ្គីវិញ
«អាបិសាចចង្រៃ! យើងនឹងកាត់ក្បា/ល ឯងវិញ ហ៊ានកាត់ម្រាមដៃកូនប្រុសយើងផងហ្អី?» លោកមេដៀមិនដឹងទេថាកូនប្រុសគាត់ទៅលូកលាន់ប្រពន្ធរបស់បិសាចទើបជួបរឿងបែបនេះ សំណាងវិញទេ បើគ្មានជីមីនចេញមុខការពារប្រហែលជាត្រូវយ៉ុនហ្គីសម្លា/ប់បាត់ទៅហើយ

To be continue.....
លីលី វីស្ទែន 🌸

🥀 អ្នកប្រមាញ់ 🔥Where stories live. Discover now