🥀 អ្នកប្រមាញ់ 🌗

1K 58 2
                                    

ភាគទី : 03 » [ ហាមមិនស្ដាប់សោះ ]
TaeKook Yoonmin
_____________
ផឹប....!!
«អូយយ៉ូយ...បងយ៉ុនហ្ហស...» មកដល់វិមាន រាងតូចត្រូវបងប្រុសគាស់ឲ្យដួលលើ សាឡុងក្នុងបន្ទប់ទទួលភ្ញៀវមួយទំហឹង មុខរបស់នាយមាំណាស់ ភ្នែកក្រហមដូចភ្លើងឆេះ នោះក៏ដោយសារក្មេងមិនស្ដាប់បង្គាប់ចេញទៅបង្កររឿងវីសនឹងមានបញ្ហា ដល់ជីវិតទៅហើយ
«បើបងទៅមិនទាន់ ឯងប្រហែលជាត្រូវអា ចចកខ្មៅនោះខាំហែ.កបាត់ទៅហើយ» យ៉ុនហ្គីចង្អុលមុខប្អូនដែលមិនញិន មិនខ្ចីញញើតទាំងដែលមុននេះស្រែកហៅរកជំនួយពីនាយជាបងសោះ
«គឺ! ខ្ញុំគ្រាន់តែចង់សាកល្បងកម្លាំង...!»
«អឺ ឥលូវដឹងហើយឬនៅថាវាមានកម្លាំងបែបណា?» នាយជាបងដាក់ខ្លួនអង្គុយទល់មុខប្អូនសួរបែបបញ្ចើចបញ្ចើរ
«ដឹង តែនៅចង់សាកម្ដងទៀត» ថេយ៉ុងមិនរាងពិតៗ រត់ចង់ដាច់ជើងហើយ ចុងក្រោយថាចង់សាកម្ដងទៀត
«ទៅសាកឲ្យវាខាំហែ/កឯងទៀតមែនទេ?» យ៉ុនហ្គីហុចដបឈា/មឲ្យប្អូនផឹកយកកម្លាំងមកវិញ ទោះខឹងតែនាយក៏ធ្វើអីក្មេងនេះមិនបានស្រាប់ហើយ
«ចចកខ្មៅហ្នឹងសង្ហាដែរតើ ហិហិ» 😁 ងាប់ហើយកូនខ្ញុំលង់សត្រូវទេដឹង? 🤭
«យើងពិតជាចង់យកឯងទៅលាងខួរចេញម្ដងពិតមែន ទាំងឌឺ ទាំងអំនួត ពួកស្ទេលឡា វាមិនមែនខួរក្បាលទាន់សម័យដូចពួកយើងទេ បើវាត្រូវប្រមាញ់គឺឯងមិនរួចខ្លួនឡើយ» យ៉ុនហ្គីនិយាយបណ្ដើរស្រម៉ៃរូបភាពការ ប្រយុទ្ធចាស់ៗរវាងបិសាចនិងអ្នកប្រមាញ់ជំនាន់មុនសាហាវខ្លាំងណាស់
«ចាំមើលអ្នកណាប្រមាញ់អ្នកណា?» រាងតូចងើបឈរដើរទៅមាត់បង្អួច
«ឯងចង់ធ្វើស្អី?»
«ខ្ញុំលឺបងនិយាយពីប្អូនរបស់គេហ្ហេះ? ថ្ងៃមុនបងថាចង់យកគេធ្វើចំណី ឥលូវយើងភ្នាល់គ្នាទៅ អ្នកណាអាចយកឈា.មអ្នក ប្រមាញ់បានមុន បងឬមួយក៏ខ្ញុំ?» ថេយ៉ុង ងាកមកសម្លឹងមុខបងប្រុស ក៏កាន់តែមានអារម្មណ៍ថាថេយ៉ុងលេងល្បែងមរណៈជាមួយសត្រូវ វាជាល្បិចចូលក្បែរសត្រូវ ពឹងលើសម្រស់ សម្ដីផ្អែម ល្បិចកលចាក់ទឹកមិនលិចរបស់រាងតូច គេជឿជាក់ថាគេអាចពង្វក់អ្នកប្រមាញ់នោះបាន
«ឡប់សតិ!» យ៉ុនហ្គីក្រវីក្បាលដើរដល់មាត់ទ្វារ ថេយ៉ុងក៏ស្រែកកាត់
«បងមិនហ៊ានច្រើនជាង» ថេយ៉ុង
«រឿងអីថាបងមិនហ៊ាន» យ៉ុនហ្គីខ្លាចបំផុត អ្នកជុំវិញខ្លួនថាគេអន់ នោះក៏ជាចំនុចដែល ប្អូនគេដឹងច្បាស់ដែរ
«អូកេ!» 👌🤭
________
#រំលងមកមួយសប្ដាហ៍
ក្លឹបកំសាន្តដែលយ៉ុនហ្គីនិងជីមីនជួបគ្នានៅតែបន្តបើកដំណើរការធម្មតា ប៉ុន្តែមិនមានវត្តមានជីមីនទៀតទេ ប្រហែលជាត្រូវហាមដោយបងប្រុស តាំងពីយប់លឺយ៉ុនហ្គីគម្រាមពីសុវត្ថិភាពជីមីនមក ការយាមកាមកាន់តែតឹងរឹងជាងមុន
សម្លេងភ្លេងទ្រហឹងក្នុងក្លឹប ស្រីស្រស់ម្នាក់ឃើញបុរសសង្ហាអង្គុយផឹកម្នាក់ឯង នាងក៏ចូលទៅរាក់ទាក់និងបបួលនាយទៅកន្លែងស្ងាត់តែ2នាក់ ហើយលោកបងយើងក៏មិនប្រកែកដែរ ចំណីដល់មាត់ហើយអ្នកណា ព្រមឲ្យរបូត កំពុងតែត្រូវនាងល្អឈ្មុសឈ្មុលថែលថើបគល់.កសដូចក្រដាសតែមានភាពត្រជាក់ខុសពីបុរស
ធម្មតានាងក៏មិនចាប់អារម្មណ៍ ដៃមាំលើកឡើងវាជមើលសរសៃត្រង់.ករបស់នាងទាំងលេបទឹកមាត់ ចង្កូមមុតស្រួចក៏លូតចេញមកជាមួយនឹងកែវភ្នែកក្រហមរងាល
«អា៎...អ្អាវវ...!! បិសាច ហ្ហើសជួយផង» ស្រីស្រស់ដែលមិនលឺសម្លេងឬខ្យល់ដង្ហើមរបស់នាយក៏ងាកមើលមុខ មានឯណាបុរស ម្នាក់នេះមានភ្នែកក្រហមដូចឈា.ម ចង្គូមស្រួចៗគួរឲ្យញញើត

🥀 អ្នកប្រមាញ់ 🔥Where stories live. Discover now